ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា នៅត្រឹមរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជាមានភាពរីកចម្រើនគួឱ្យកត់សម្គាល់ ដោយពេលបច្ចុប្បន្ននេះ យើងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានយ៉ាងល្អប្រសើររហូតដល់ប្រមាណជា៨៥ភាគរយ ហើយមានការនាំចូលពីក្រៅស្រុកមានតិចតួចបំផុត។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាការរីកចម្រើនក្នុងវិស័យចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះបណ្តាលមកពីកត្តាមួយចំនួន ទី១គឺ-ក្រសួងកសិកម្ម បានគ្រប់គ្រងកត្តានាំជ្រូកចូលបានល្អ ទី២-ការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសរបស់អ្នកចិញ្ចឹម និងការបង្កើនប្រព័ន្ធជីវសុវត្ថិភាពការពារជំងឺឆ្លងនានា ពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) និងទី៣-ការយកចិត្តទុកដាក់បង្កើតឱកាសទីផ្សារសម្រាប់ជ្រូកចិញ្ចឹមក្នុងស្រុកឱ្យទទួលបានប្រាក់ចំណេញ។
ទោះជាយ៉ាងណា ឯកឧត្តមក៏បានបង្ហាញពីបញ្ហាមួយចំនួនដែលជួបប្រទះនៅក្នុងវិស័យជ្រូកចិញ្ចឹមផងដែរ ជាពិសេសអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ នេះ ដូចជាថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូកខ្ពស់ ត្រូវចំណាយអស់ប្រហែល ២,៩៥ ដុល្លារ ការចំណាយថ្លៃដើមខ្ពស់នេះ ដោយសារតម្លៃវត្ថុធាតុដើមឡើងថ្លៃ ប្រមាណ៣០ភាគរយ ។ ម៉្យាងទៀត ដោយសារប្រទេសជិតខាងបានលក់ជ្រូករស់ក្នុងតម្លៃថោកមកប្រទេសកម្ពុជា ព្រោះប្រទេសជិតខាងកំពុងមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ខណៈដែលតម្រូវការសាច់ជ្រូកនៅទីក្រុងធំៗនៃប្រទេសវៀតណាម និងថៃបានធ្លាក់ចុះដោយសារការបិទខ្ទប់នៃការរាលដាលជំងឺកូវីដ-១៩ ដូច្នេះ ពួកឈ្មួញខិលខូចតែងតែព្យាយាមរកឱកាសនាំជ្រូកចូលមកកម្ពុជា។

ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា តម្លៃជ្រូកនាំចូលថោកជាងជ្រូកចិញ្ចឹមនៅក្នុងស្រុក ហើយសមាគមចិញ្ចឹមជ្រូកគាំទ្រនូវអ្វីដែលជាចំណាត់ការរបស់ក្រសួង ជាពិសេសយកចិត្តទុកដាក់ដល់អ្នកចិញ្ចឹម ដោយក្រសួងជំរុញការចិញ្ចឹមក្នុងស្រុកនេះឱ្យមានកំណើននៅក្នុងវិបត្តិកូវីដ ធ្វើយ៉ាងណាកុំឱ្យអ្នកចិញ្ចឹមក្នុងស្រុកដួល។
ឯកឧត្តមបានលើកឡើងថា ផ្អែកតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ថ្លៃដើមផលិតជ្រូកសាច់បានប្រែប្រួលក្នុងរង្វង់ពី ៧ ៥០០រៀល ទៅ ៩០០០រៀលក្នុងមួយគីឡូក្រាមមុនវិបត្តិកូវីដ-១៩ ហើយតម្លៃជ្រូករស់នៅកម្ពុជាមិនមានការប្រែប្រួលខ្លាំងនោះឡើយ គឺស្ថិតនៅក្នុងចន្លោះពី ១២ ៥០០រៀល ទៅ១៣ ៦០០រៀលក្នុងមួយគីឡូក្រាម។ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២១ ការសុំបង្កើតកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន៦១កន្លែង ក្នុងនោះមានកសិដ្ឋានចិញ្ចឹមពូជជ្រូកចំនួន៧កន្លែង និងកសិដ្ឋានចិញ្ចឹមជ្រូកសាច់ចំនួន ៥៤កន្លែង ហើយការនាំចូលពូជជ្រូកមេ និងបាចំនួន ១៦ ៤០០ក្បាល និងកូនជ្រូកពូជចំនួន៧៨ ២៥០ក្បាល ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានអះអាងប្រាប់ AMS ថា ឥឡូវនេះកសិករ និងកសិកដ្ឋានចិញ្ចឹមជ្រូកទទួលបានផលល្អ ហើយនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានទទួលស្គាល់នូវតួលេខនៃការរីកចម្រើននេះដែរ ហើយកត្តាទាំង៣ខាងលើ ដែលអគ្គនាយកដ្ឋានសុខភាពសត្វ បានយកចិត្តទុកដាក់ខ្ពស់។

លោក ស្រ៊ុន ពៅ បានមានប្រសាសន៍ថា ៖
«ជាចំណុចដែលនាយកដ្ឋានសុខភាពសត្វអនុវត្តបានល្អគឺការគ្រប់គ្រងកូតានាំចូលសត្វជ្រូក ការអនុវត្តបានត្រឹមត្រូវតាមបច្ចេកទេសរបស់អ្នកចិញ្ចឹម ការយកចិត្តទុកដាក់បង្កើតឱកាសទីផ្សារទទួលបានប្រាក់ចំណេញពីចិញ្ចឹមជ្រូកក្នុងស្រុក ដែលធ្វើឱ្យតម្រូវការសាច់ជ្រូកក្នុងស្រុក កំពុងមាននិន្នាការកើនឡើងជាបណ្តើរៗ»
ក្នុងនាមជាប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានអនុវត្តវិធានការដ៏តឹងរឹងក្នុងការនាំជ្រូករស់ចូលមកកម្ពុជា និងសហការជាមួយវិស័យឯកជនដើម្បីជំរុញផលិតកម្មក្នុងស្រុកឱ្យឆ្លើយតបតម្រូវការទីផ្សារ ហើយក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ លោកជឿជាក់ថាការចិញ្ចឹមជ្រូកក្នុងស្រុក និងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន១០០ភាគរយជាមិនខាន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content