អាជីករបង្ហាញការព្រួយបារម្ភ បើទោះជាផ្សារត្រូវបានអនុញ្ញាតឲ្យបើកលក់ជាថ្មីក៏ដោយ

មួយសប្ដាហ៍ថ្ងៃក្រោយការដាក់ឲ្យមានដំណើរការផ្សាររដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញឡើងវិញ អាជីវករលក់ដូរទាំងនៅក្នុងផ្សារមានរបៀបរៀបរយ (ផ្សាររដ្ឋ) និងផ្សារមិនមានរបៀបរៀបរយ (ការលក់តាមដងផ្លូវ) នៅតែបង្ហាញការព្រួយបារម្ភចំពោះការប្រកបរបររកស៊ីរបស់ខ្លួន ថ្វីបើស្ថានភាពនៃជំងឺកូវីដ-19 នៅក្នុងទីក្រុងភ្នំពេញនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយ។ ដោយឡែក ប្រាក់ចំណូលនៅតែជារឿង សំខាន់ដែលជាកត្តាជំរុញឲ្យពួកគាត់ដំណើរការលក់​ដូរ​ឡើងវិញជាមួយនឹងការប្រុងប្រយ័ត្ន។

អ្នកស្រី ឡេង លាងមាន ដែលជាអ្នកលក់សាច់ជ្រូកនៅផ្សារទួលទំពូងដែលកំពុងតែមមាញឹកនឹងការលក់បណ្ដើរបានមានប្រសាសន៍បណ្ដើរថា៖

«ព្រឹកឡើង​ញុំាអីឲ្យហើយ បិទម៉ាស់ជាប់រហូត រហូតដល់ម៉ោងហូបបាយទើបបើកវិញ ហើយបន្តបិទទៀតរហូតដល់ល្ងាច។ ពេលយើងទទួល លុយពីភ្ញៀវក៏លាងដៃ និយាយទៅមួយថ្ងៃប្រើអាល់កុលអស់កន្លះលីត្រ»

អ្នកស្រីមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា ការធ្វើបែបនេះ ក៏ព្រោះតែការលក់របស់អ្នកស្រីហាក់មាន​ការ​កើន​ឡើងវិញ ទោះបីជាផ្សារនៅមានភាពស្ងាត់ក៏ដោយ អ្នកស្រីនៅតែមានការកម្មង់តាមទូរស័ព្ទពីម៉ូយរបស់ខ្លួន ស្ទើរតែពេញមួយថ្ងៃ។

ទន្ទឹមនឹងនេះ លោក កែប ឥស្សរា អនុប្រធានផ្សារទួលទំពូងបានមានប្រសាសន៍ថា៖

«ខាងគណៈកម្មការផ្សារបានចុះអប់រំ ផ្សព្វផ្សាយជាប្រចាំដល់អតិថិជន និងអាជីវករ ជាការដាស់តឿនឲ្យពួកគេប្រកាន់ខ្ជាប់នូវវិធានការពារ ពាក់ម៉ាស់​ និងលាងសម្អាតដៃជាមួយអាល់កុលជាប្រចាំ ព្រមទាំងរក្សា គម្លាតរវាង​អ្នកទិញ និងអ្នកលក់ឲ្យបានល្អ»

ដោយឡែក កញ្ញា ម៉ី ដែលជាអាជីវករលក់បន្លែនៅតំបន់ផ្សារមិនរៀបរយ(លក់តាមផ្លូវ)នៅក្នុងសង្កាត់បឹងព្រលឹតនៃរាជធានីភ្នំពេញបានថ្លែងប្រាប់ AMSថា៖

កញ្ញាបន្តថា ដោយសារតែបញ្ហាបាត់បង់ប្រាក់ចំណូលទាំងស្រុងរបស់កញ្ញាមួយរយៈពេលនៃការបិទខ្ទប់មកនេះ ទើបកញ្ញាត្រូវចេញទៅលក់ដូរទាំងប្រថុយប្រថាន។

«ការលក់ដូរគឺត្រូវប្រឈមនឹងបញ្ហាឆ្លងផង និងពេលខ្លះត្រូវសន្ដិសុខ និងអាជ្ញាធរដេញម្ដងម្កាលដែរ ព្រោះអាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើក លក់ឡើងវិញនៅឡើយ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី20 ខែឧសភា ឆ្នាំ2021កន្លងទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ ដោយ​អនុញ្ញាត​ឲ្យផ្សាររដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី24 ខែឧសភាកន្លងទៅនេះ ប៉ុន្តែនឹងលើកលែងចំពោះផ្សារមិនរៀបរយមួយ​ចំនួន​ដែលលក់នៅតាមដងផ្លូវ ផ្សារនៅតាមរោងចក្រ ផ្សារសហគមន៍ជាដើម ដោយហេតុផ្សារ ទាំងនេះមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលអាច​នឹង​ពិបាក​ក្នុ​ងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧