សិង្ហបុរី៖ ចក្រភពអង់គ្លេស និងប្រទេសសិង្ហបុរីនៅដើមសប្តាហ៍នេះត្រូវបានគេដឹងថាអាចនឹងចាប់ផ្តើមកិច្ចពិភាក្សាគ្នាមួយទៅលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចថ្មី ដែលផ្តោតសំខាន់ទៅលើវិស័យឌីជីថល។

យោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីនៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា កិច្ចព្រមព្រៀង UKSDEA ដែលគ្រោងយកមកពិភាក្សាគ្នានោះគឺនឹងក្លាយទៅជាកិច្ចព្រមព្រៀងថ្មីមួយដើម្បីជួយសម្រួលទៅដល់ការធ្វើពាណិជ្ជកម្មបែបឌីជីថលផង ហើយក៏ជាការបើកឱកាសថ្មីសម្រាប់អាជីវកម្មក្នុងប្រទេសសិង្ហបុរី និងអង់គ្លេសផង ព្រមទាំងប្រទេសក្នុងតំបន់ថែមទៀតក្នុងដំណើរប្រតិបត្តិការអាជីវកម្មឲ្យកាន់តែងាយស្រួលរួមគ្នា។
កិច្ចព្រមព្រៀងនេះក៏មានរួមបញ្ចូលទាំងការបង្កើតវិធានឆ្ពោះទៅមុខដើម្បីអនុញ្ញាតឱ្យមានរំហូរទិន្នន័យឆ្លងកាត់ព្រំដែនដែលគួរឱ្យទុកចិត្តព្រមទាំងការហាមឃាត់ការធ្វើទិន្នន័យលើអាជីវកម្មមូលដ្ឋានីយកម្ម និងធានាបាននូវស្តង់ដារខ្ពស់ក្នុងកិច្ចការពារទិន្នន័យអាជីវកម្ម និងអតិថិជន។
លោកស្រី Elizabeth Truss រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសបានបញ្ជាក់ថា ៖ កិច្ចព្រមព្រៀងដែលនឹងអាចកើតមានឡើងជាមួយនឹងសិង្ហបុរីនឹងជួយឲ្យអង់គ្លេសមានភាពងាយស្រួលក្នុងការឈានជើងឈរនៅមុខគេទៅលើបដិវត្តបច្ចេកវិទ្យា។ សិង្ហបុរី និងអង់គ្លេសគឺជាអ្នកដឹកនាំគេសម្រាប់វិស័យសេដ្ឋកិច្ចបច្ចេកវិទ្យានេះ ដោយក្នុងនោះមានប្រមាណ 70 ភាគរយនៃសេវាកម្មឌីជីថលដែលអង់គ្លេសបាននាំចេញទៅក្រៅប្រទេស ដូចជា សេវាកម្មហិរញ្ញវត្ថុ សេវាកម្មច្បាប់ សេវាកម្មតន្ត្រី និង e-books ត្រូវបានផ្តល់ទៅឲ្យទីផ្សារប្រទេសសិង្ហបុរីកាលពីឆ្នាំ2019 និងមានតម្លៃរហូតទៅដល់ជិត 3.2 ពាន់លានផោន ឬស្មើនឹងប្រមាណជា 6 ពាន់លានដុល្លារ។
ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថា មកដល់បច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីក៏បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជាដៃគូលើវិស័យឌីជីថលស្រដៀងគ្នានេះជាមួយនឹងប្រទេសអូស្ត្រាលី ប្រទេសឈីលី និងប្រទេសញូវហ្សេឡេនផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រជាធិបតេយ្យអាម៉េរិកធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥០ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/09/2026
ប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិកកំពុងជួបប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដោយសូចនាករជិតពាក់កណ្តាលក្នុងចំណោម ៣០ សូចនាករ បានធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០ ឆ្នាំ

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content