ភ្នំពេញ ៖ នៅត្រឹមល្ងាចថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2021នេះ វ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលជំនួយដ៏ថ្លៃថា្លរបស់រដ្ឋាភិបាលចិនចំពោះប្រជាជនកម្ពុជាក្នុងដំណាក់កាលដំបូងចំនូន 60ម៉ឺនដូស ក្នុងចំណោម១លានដូស ត្រូវបាននាំមកដល់កម្ពុជាហើយ ក្រោមការរង់ចាំទទួលដោយផ្ទាល់ពីសំណាក់វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបាននូវជំនួយវ៉ាក់សាំងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-19 ពីសំណាក់មហាមិត្តចិននៅថ្ងៃនេះគឺជាការបង្ហាញពីគុណតម្លៃដ៏ថ្លៃថ្លានៃកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន ជាពិសេសវាជាការបង្ហាញពីការយកចិត្តទុកដាក់ និងជួយសម្រាលភាពលំបាករបស់ប្រជាជន ក៏ដូចជារដ្ឋាភិបាលកម្ពុជាផងដែរ។

សម្ដេចបានបន្តថា
“ប្រជាជនចិនមានជាង 1,400 លាននាក់ ដែលរដ្ឋាភិបាលចិនកំពុងយកចិត្តទុកដាក់ទៅលើការបែងចែក និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន ប៉ុន្តែរដ្ឋាភិបាលចិន បានចែករំលែកមកឱ្យកម្ពុជាក្នុងស្ថានភាពបន្ទាន់ចំនួន 1លានដូស ដែលក្នុងដំណាក់កាលដំបូងនេះយើងទទួលបាន 60ម៉ឺនដូសក្នុងដំណាក់កាលដំបូង ហើយនៅសល់ 40ម៉ឺនដូសទៀតនឹងបញ្ជូនមកពេលបន្ទាប់ក្នុងពេលខាងមុខនេះ។ ប៉ុន្តែតាមការប៉ាន់ស្មានរបស់ខ្ញុំទំនងជាអាចលើសចំនួន 40ម៉ឺនដូសក៏ថាបាន”។
គួរគត់សម្គាល់ថា ចំពោះវ៉ាក់សាំងជំនួយពីរដ្ឋាភិបាលចិនដែលទទួលបាននៅថ្ងៃនេះអាចរក្សាទុកបាននៅក្នុងសីតុណ្ហភាពពី 2-8 អង្សារសេ និងមានប្រសិទ្ធភាពសម្រាប់ការចាក់ទៅលើមនុស្សដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំរហូតដល់អាយុ 59ឆ្នាំ។
សម្រាប់វ៉ាក់សាំងដែលទើបទទួលបាននៅពេលនេះគឺចាក់ទៅលើអ្នកអាទិភាពជួរមុខមួយចំនួនដូចជាមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីផ្នែកសុខាភិបាល កងកម្លាំងយោធា ជនក្រីក្រដូចជាអ្នកបោសសំរាម អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី អ្នកបើករថយន្តឈ្នួល រថយន្តក្រុងជាដើម ហើយក្នុងនោះអ្នកមានអាជីពជាអ្នកសារព័ត៌មានក៏ស្ថិតនៅក្នុងចំណោមអ្នកមានអាទិភាពដែលទទួលបានការចាក់វ៉ាក់សាំងផងដែរ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

Binance ផ្អាកការដកប្រាក់ ក្រោយរកឃើញការផ្ទេរគ្រីបតូសង្ស័យរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
Binance ដែលជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូធំបំផុតរបស់ពិភពលោក បានបើកការស៊ើបអង្កេតផ្នែកសន្តិសុខជាបន្ទាន់ បន្ទាប់ពីមានរបាយការណ៍អំពីការផ្ទេរទ្រព្យសកម្មឌីជីថលដ៏ធំមួយ ខណៈក្រុមហ៊ុនបានផ្អាកជាបណ្តោះអាសន្ននូវការដកប្រាក់ និងបង្កកទ្រព្យសកម្មឌីជីថលដែលពាក់ព័ន្ធ

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content