ផលិតផលធ្វើពីសរសៃអំបោះបានផ្ដល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រីដែលរស់នៅតាមទីជនបទដែលអាចទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិត និងអាចជួយចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកបានមួយចំណែកផងដែរ។ ជាក់ស្ដែងតាមរយៈអាជីវកម្មហាងលក់ផលិតផល តម្បាញ សួស្ដី បានផ្តល់ឱកាសការងារដល់ស្ដ្រីសរុបជាង70នាក់មកពី 70គ្រួសារផ្សេងគ្នា។
ហាងលក់ផលិតផលតម្បាញដោយដៃ សួស្ដី (Soursdey) ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាបត្រូវបានបង្កើតឡើងដោយស្ត្រីខ្មែរចំនួន2នាក់ ក្នុងគោលបំណងលើកស្ទួយផលិតផលខ្មែរ ជាពិសេសផលិតផលតម្បាញខ្មែរ ក៏ដូចជាផ្តល់ឱការងារដល់ស្ត្រីខ្មែរដែលមានជីវភាពខ្វះខាត និងចូលរួមកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។
អ្នកស្រី តាន់ សុធារី ដែលជាម្ចាស់ហាងលក់ផលិតផល សួស្ដី បានប្រាប់ AMS ឲ្យដឹងថា កាលពីដំបូងអាជីវកម្មមួយនេះមិនមែនជាគោលបំណងចម្បងរបស់អ្នកស្រីនោះឡើយ ប៉ុន្តែដោយមើលឃើញពីកង្វះខាតទីផ្សារផលិតផលតម្បាញពីអំបោះរបស់អ្នកស្រុកដែលផលិតបានហើយមិនអាចលក់បាននោះ អ្នកស្រីរួមជាមួយនឹងមិត្តភក្ដិម្នាក់ទៀតបានសហការគ្នាបង្កើតជាហាងលក់ផលិតផលតម្បាញ ហើយទទួលទិញពីអ្នកស្រុកតែម្ដង។

“ខ្ញុំបានចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារមិត្តភក្ដិខ្ញុំជាអ្នករស់នៅតំបន់ត្បាញស្រាប់ ហើយមើលឃើញថា អ្នកត្បាញបានជាផលិតផលហើយ ប៉ុន្តែពុំមានទីផ្សារលក់ចេញ ដូច្នេះពួកខ្ញុំក៏បានសម្រចចិត្តបង្កើតហាងនេះឡើង ដែលក្រៅពីជួយទិញផលិតផលតម្បាញ ថែមទាំងអាចផ្តល់ជាការងារបន្ថែមដល់អ្នកស្រុក ជាពិសេសស្ត្រី ដោយពួកគាត់មិនចាំបាច់ធ្វើចំណាកស្រុកទៅឆ្ងាយដើម្បីស្វែងរកការងារធ្វើនោះទេ ហើយក្រៅពីការងារតម្បាញនេះ ពួកគាត់ក៏អាចធ្វើស្រែ ធ្វើចម្ការ នៅផ្ទះមើលថែកូនបានផងដែរ”
អ្នកស្រី តាន់ សុធារី បានមានប្រសាសន៍ថា

“ពួកគាត់អាចទទួលបានចំណូលមិនមែនជាប្រាក់ខែនោះទេ ប៉ុន្តែគាត់ទទួលបានជាតម្លៃទៅតាមប្រភេទផលិតផល។ យើងមានផ្តល់ជាវត្ថុធាតុដើមសម្រាប់ត្បាញដល់ពួកគាត់ ដូចជាសរសៃអំបោះជាដើម។ នៅពេលពួកគាត់ត្បាញបានច្រើន ក៏អាចទទួលបានចំណូលច្រើន តួយ៉ាងដូចជាក្រមាមួយគេអាចទទួលបានចំណូល1ដុល្លា ឬថ្លៃជាងនេះទៅតាមប្រភេទផលិតផល និងទំហំ។ នេះមានន័យថា បងប្អូនអ្នកត្បាញ គាត់ចំណាយតែកម្លាំងពលកម្មក្នុងការត្បាញតែប៉ុណ្ណោះ”
អ្នកស្រីបានបន្តថា
បច្ចុប្បន្ននេះ ជាមួយនឹងដំណើរការនៃការលក់កំពុងធ្លាក់ចុះ ហាង សួស្ដី នៅតែទទួលទិញផលិតផលពីអ្នកត្បាញសរុបជាង70នាក់ ដែលរស់នៅតំបន់3ផ្សេងគ្នា រួមមាន ស្រុកក្រឡាញ់ ខេត្តសៀមរាប និងតំបន់ចំនួន2ទៀតនៅក្នុងខេត្តបាត់ដំបង ដោយផលិតផលទាំងនោះមានដូចជា ក្រមា ផាហ៊ុម ស៊ឹង ហូលច្រើនប្រភេទ ច្រើនម៉ូដ និងច្រើនទំហំ។ ក្រៅពីនេះ ហាង សួស្ដី ក៏មានការកែច្នៃបន្ថែមផលិតជា ភួយ ស្រោមខ្នើយ ស្រោមពូក និងសម្លៀកបំពាក់ច្នៃពីក្រណាត់ត្បាញដោយដៃជាច្រើនទៀតផងដែរ។
ចំពោះទីផ្សារលក់ចេញវិញ ត្រូវបានម្ចាស់ហាងខាងលើនេះបានប្រាប់ឲ្យដឹងថា ដោយសារតែបញ្ហានៃជំងឺកូវីដ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍បានធ្វើឲ្យធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលការប្រកួតប្រជែងក៏មានច្រើន។ ទោះជាយ៉ាងណា ជាដំណោះស្រាយអ្នកស្រីបានធ្វើការរក្សានូវតុល្យភាពនៃតម្លៃដដែល ទាំងអ្នកត្បាញ និងអ្នកទិញឲ្យមានកម្រិតមួយសមរម្យ។
ចុងក្រោយអ្នកស្រី សុធារី បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សា និងលើកស្ទួយវិស័យតម្បាញខ្មែរ ដែលជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងអត្តសញ្ញាណនៃវប្បធម៌ខ្មែរ ហើយក៏ជាការចូលរួមលើកស្ទួយនូវកម្រិតជីវភាពបងប្អូនស្ត្រីដែលជាអ្នកត្បាញផងដែរ៕


ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content