នៅក្នុងបរិការណ៍ បដិវត្តន៍ឧស្សាហកម្ម ៤.០ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសាកលបាន និងកំពុងលេចរូបរាងនិងមានការវិឌ្ឍយ៉ាងឆាប់រហ័ស។ បច្ចេកវិទ្យាឌីជីថលបាន និងកំពុងដើរតួនាទីជាស្នូល និងចលករនៅក្នុងគ្រប់ទិដ្ឋភាពនៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ដែលមានភាពសម្បូរបែបប្រសិទ្ធភាព និងផលិតភាពនៃប្រតិបតិ្តការការងារ ដែលត្រូវបានហៅជារួមថា “បរិវត្តកម្មឌីជីថល” នៅជុំវិញការរស់នៅប្រចាំថ្ងៃរបស់យើង។ បរិវត្តកម្មឌីជីថលនេះបាន និងកំពុងផ្សារភ្ជាប់យ៉ាងស្អិតល្មួតនៅក្នុងគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ច និងសង្គម ដែលបង្កើតបានជាសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។

ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ការរីកចម្រើននៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបាន និងកំពុងបង្កើតគំរូធុរៈកិច្ចថ្មីៗ ផ្លាស់ប្តូរដំណើរការផលិតកម្ម ការប្រើប្រាស់ និងការចែកចាយទំនិញ និងសេវា ព្រមទាំងផ្លាស់ប្តូររបៀបធ្វើការជាបណ្តើរៗ សំដៅពង្រីកមូលដ្ឋានផលិតផល និងសេវាឌីជីថលគួបផ្សំនឹងការធ្វើទំនើបកម្ម និងការបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ឆ្លើយតបទៅនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាហៅថា “សេដ្ឋកិច្ចឌីជីថល”។ ដោយឡែក ក្នុងទិដ្ឋភាពសង្គម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក៏បាន និងកំពុងកែប្រែរបៀបរបបរស់នៅស្ទើរទាំងស្រុង ហើយនាំមកនូវទស្សនាទានថ្មីហៅថា “សង្គមឌីជីថល” ដែលសំដៅដល់សង្គម ប្រកបដោយគុណភាព និងសមធម៌ ដោយផ្តោតសំខាន់លើប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីផល។

បើគេចូលទៅមើលនៅក្នុងធាតុនៃសេដ្ឋកិច្ច និងសង្គមឌីជីថលឲ្យការតែស៊ីជម្រៅបន្ថែមទៀត គេនឹងឃើញថា ការធ្វើបរិវត្តកម្មបច្ចេកវិទ្យាឌីជីថលមាននៅលើគ្រប់ទិដ្ឋភាពនៃសង្គម និងសេដ្ឋកិច្ច រួមមាន រដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល សង្គមឌីជីថល ទីក្រុងឆ្លាត ឧស្សាហកម្ម៤.០ ធុរកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ក្នុងនោះ “រដ្ឋាភិបាលឌីជីថល” សំដៅលើការពង្រឹងសេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ដូចគ្នាដែរ នៅពេលពលរដ្ឋចាប់យកការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារ និងការរស់នៅប្រចាំថ្ងៃ ត្រូវបានហៅថា “ពលរដ្ឋឌីជីថល” ហើយសង្គមថ្មីដែលមានបច្ចេកវិទ្យាឌីជីថលជាមធ្យោបាយសម្រាប់ទំនាក់ទំនង និងអប់រំជាដើមត្រូវបានដាក់ឈ្មោះថា “សង្គមឌីជីថល”។
បែរទៅមើលប្រព័ន្ធសេដ្ឋកិច្ច ការធ្វើសកម្មភាពធុរកិច្ច និងហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ការពង្រីកទីផ្សារ និងផលិតភាពសេដ្ឋកិច្ច នឹងជួយឲ្យមានការបង្កើតនូវធុរកិច្ចថ្មី ត្រូវបានគេហៅថា “ធុរកិច្ចឌីជីថល” ដែលរួមទាំងពាណិជ្ចកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ចំណែក “ឧស្សាហកម្ម៤.០” សំដៅលើការធ្វើឌីជីថលរូបនីយកម្មលើច្រវាក់ពាណិជ្ជកម្ម លើផលិតផល និងសេវា និងលើគំរូធុរកិច្ចជាដើមនៅក្នុងវិស័យឧស្សាហកម្ម។ ដោយឡែក នាពេលបច្ចុប្បន្ននេះ សក្តានុពលនៃបច្ចេកវិទ្យាឌីជីថលបាន និងកំពុងជ្រៀតចូលក្នុងការអភិវឌ្ឍនគរូបនីយកម្ម ដែលត្រូវបានស្គាល់ជាទូទៅថា ជាការកសាង “ទីក្រុងឆ្លាត”។ ការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានឹងជំរុញការធ្វើបរិវត្តកម្មឌីជីថលបង្កើនល្បឿន វិសាលភាព និងជម្រៅ ទៅគ្រប់ទិដ្ឋភាព និងតួអង្គ ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ក្នុងបរិការណ៍នេះ សម្រាប់កម្ពុជា “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលគឺសំដៅដល់ការធ្វើបរិវត្តកម្មឌីជីថល ទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គម តាមរយៈការប្រើប្រាស់ និងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលដើម្បីជំរុញកំណើន លើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាមួយការកសាងសង្គមស៊ីវីល័យ ដែលឈរលើមូលដ្ឋានពលរដ្ឋឌីជីថល ដែលទទួលបាននូវការប្រើប្រាស់អត្តសញ្ញាណ និងវប្បធម៌ជាតិ” នេះបើយោងតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ របស់របស់រាជរដ្ឋាភិបាលកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump

សន្និសីទធនាគារកម្ពុជា លើកទី៥ ផ្តោតលើការរក្សាស្ថិរភាព និងពង្រឹងទំនុកចិត្តក្នុងប្រព័ន្ធធនាគារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 25/08/2026
សន្និសីទធនាគារនៅកម្ពុជា លើកទី៥ បានផ្តោតលើការរក្សាស្ថិរភាព ពង្រឹងសុចរិតភាពហិរញ្ញវត្ថុ និងបង្កើនទំនុកចិត្តក្នុងប្រព័ន្ធធនាគារ ដោយផ្តោតលើការកំណត់ទិសដៅសម្រាប់វិស័យធនាគារកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព មានភាពធន់ និងចីរភាព

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content