ភ្នំពេញ ៖ ក្នុងគោលបំណងសម្រេចឲ្យបាននូវទស្សនៈវិស័យរបស់ប្រទេសកម្ពុជាក្នុងការក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមគិតនៅត្រឹមឆ្នាំ២០៣០ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ដើម្បីកែលម្អបន្ថែមនូវភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងធ្វើពិពិធកម្មប្រភពនៃវឌ្ឍនភាពផ្សេងៗទៀត ដើម្បីធ្វើការផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។

ក្នុងនោះយុវជនពេញវ័យកម្ពុជារាប់ម៉ឺននាក់បានចូលជាកម្លាំងពលកម្មជារៀងរាល់ឆ្នាំ។ ក្នុងចំណោមកម្លាំងពលកម្មទាំងអស់ កម្លាំងពលកម្មដែលមានអាយុពី១៥-៦៤ឆ្នាំ មានចំនួន ៨,៣ លាននាក់ក្នុងឆ្នាំ២០១៥។ ប្រទេសកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់កម្លាំងពលកម្មគ្រប់គ្រាន់ ក៏ប៉ុន្តែកម្លាំងពលកម្មទាំងនោះ នៅមានកម្រិតទាបទាំងការអប់រំ និងជំនាញ។ ការអប់រំជាមធ្យមរបស់ពលករយើងបានបញ្ចប់ត្រឹមថ្នាក់បឋមសិក្សា (ថ្នាក់ទី ៦) ឬទាបជាងនេះ ជាឧបសគ្គចម្បងមួយចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មឧស្សាហកម្ម និងការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មនាពេលបច្ចុប្បន្ន។ យោងតាមការស្ទង់មតិផ្នែកសេដ្ឋកិច្ចសង្គមទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៥ បានរកឃើញថា ជិតពាក់កណ្តាលនៃពលករមិនបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា ឬមិនបានចូលរៀនសោះ ហើយកម្មករ និយោជិតតិចជាង ៧ភាគរយ បានបញ្ចប់ថ្នាក់វិទ្យាល័យ (ថ្នាក់ទី ១២)។

ប្រទេសកម្ពុជាយើងកំពុងតែមានតម្រូវការជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងជាលំដាប់នៃកម្លាំងពលកម្មប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ និងមានឥរិយាបថសមរម្យ។ ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដើម្បីកែទម្រង់ និងពង្រឹងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាល រួមទាំងបង្កើនតួនាទីរបស់វិស័យឯកជនឱ្យមានលក្ខណៈកាន់តែប្រសើរឡើងក្នុងការអភិវឌ្ឍជំនាញ និងផ្តល់ការលើកទឹកចិត្តដល់សហគ្រាសនានាក្នុងការបណ្តុះបណ្តាលពលកររបស់ខ្លួន។
បន្ថែមលើនេះ ដើម្បីបំពេញដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធដទៃទៀតក្នុងការពន្លឿនការកសាងកម្លាំងពលកម្មដែលមានជំនាញខ្ពស់ឆ្លើយតបទៅនឹងតម្រូវការវិស័យឯកជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តួចផ្តើមគម្រោងមូលនិធិបណ្តុះបណ្តាលមួយហៅថា គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គឺជាកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មឆ្លើយតបទៅនឹងតម្រូវការរបស់រោងចក្រសហគ្រាស។ គោលដៅរួមរបស់គម្រោងនេះ គឺដើម្បីកសាងការជឿទុកចិត្តក្នុងភាពជាដៃគូផ្នែកឧស្សាហកម្ម និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែខ្លាំងថែមទៀតរបស់វិស័យឯកជន និងរកដំណោះស្រាយចំពោះតម្រូវការវគ្គបណ្តុះបណ្តាល។ ក្រុមហ៊ុនដែលមានឆន្ទៈ ប៉ុន្តែពេលខ្លះ មានភាពស្ទាក់ស្ទើរក្នុងការអភិវឌ្ឍបន្ថែមទៀតនូវកម្លាំងពលកម្មរបស់ខ្លួន គឺអាចទទួលបានការគាំទ្រពីគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដើម្បីវិនិយោគបន្ថែមទៀត។ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) មានបេសកកម្មក្នុងជំរុញការកៀរគរធនធានសម្រាប់ការអភិវឌ្ឍជំនាញដែលជម្រុញដោយតម្រូវការនិងបង្កើតកម្លាំងពលកម្មជំនាញដែលមានតម្លៃនិងត្រូវការដោយទីផ្សារ។ បន្ថែមពីនេះ គម្រោង SDF ក៏ទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ដែលមានឈ្មោះបោះសម្លេងជាអន្តរជាតិ ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)ផងដែរ។
ប្រភព៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content