អ្នកជំនាញអង្គការសុខភាពពិភពលោកបានរកឃើញថាវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលផលិតដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ពិតជាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-19 ចំពោះមនុស្សពេញវ័យអាយុក្រោម60ឆ្នាំពិតមែន ប៉ុន្តែនៅខ្វះទិន្នន័យគុណភាពស្តីពីហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរ។
ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ (SAGE) របស់អង្គការសុខភាពពិភពលោកបានពិនិត្យពីការសាកល្បងដំណាក់កាលទី3នៅក្នុងប្រទេសចិន ប្រេស៊ីល ឈីលី ឥណ្ឌូណេស៊ី និងប្រទេសទួរគី អំពីវ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ។
ការវាយតម្លៃនេះធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមអ្នកជំនាញរបស់ SAGE បានបង្ហាញពីទំនុកចិត្តទាប ចំពោះទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតឱសថចិនមួយទៀតឈ្មោះ Sinopharm លើវ៉ាក់សាំងកូវីដរបស់ខ្លួន ទាក់ទងនឹងហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកជំងឺមួយចំនួន ក៏ប៉ុន្តែក្រុមអ្នកជំនាញ មានជំនឿចិត្តទៅលើសមត្ថភាពរបស់វ៉ាក់សាំងនេះក្នុងការការពារការឆ្លងមេរោគ។
ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្របានបញ្ជាក់នៅក្នុងការវាយតម្លៃមួយដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់ WHO ថា «យើងមានទំនុកចិត្តថា វ៉ាក់សាំង CoronaVac ចំនួន2ដូស គឺ មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារជំងឺកូវីដ-19 ចំពោះមនុស្សពេញវ័យអាយុចាប់ពី18ដល់59ឆ្នាំ»។
SAGE ក៏បានលើកឡើងពីគម្លាតភស្តុតាងនៃសុវត្ថិភាពក្នុងការមានផ្ទៃពោះ និងសុវត្ថិភាពការពារចំពោះមនុស្សវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងការវាយតម្លៃករណីមានប្រតិកម្មដែរផង។
ជំនួយការអគ្គនាយក WHO លោកស្រី Mariangela Simao បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានរបស់ WHO ថា៖
“គណៈកម្មការឯករាជ្យរបស់ស្ថាប័ននេះបានជួបប្រជុំគ្នា និងវាយតម្លៃវ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac ដែលផលិតនៅប្រទេសចិន ។ ដូច្នេះនៅចុងសប្តាហ៍នេះ យើងក៏បានធ្វើការវាយតម្លៃចុងក្រោយលើវ៉ាក់សាំងទាំង2 នេះ។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងទទួលបានវ៉ាក់សាំង ដែលត្រូវបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាព ចូលទៅក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ននេះ ដើម្បីឱ្យមានវ៉ាក់សាំងកាន់តែច្រើនក្នុងការផ្គត់ផ្គង់”
លោកស្រីបញ្ជាក់ថាយើងមានបញ្ហាជាមួយនឹងការផ្គត់ផ្គង់ពីប្រទេសឥណ្ឌា។ យើងមានបញ្ហាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងៗគ្នា ជាមួយនឹងកង្វះខាតសារធាតុផលិត។ ដូច្នេះយើងត្រូវការវ៉ាក់សាំងបន្ថែមទៀតដើម្បីចូលមកទីផ្សារ។ វ៉ាក់សាំង គឺជារឿងចាំបាច់ត្រូវប្រើប្រាស់ជាបន្ទាន់ដោយ WHO សម្រាប់លទ្ធកម្មអន្តរជាតិ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ WHO បានអនុម័តប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-19 ដូចជា វ៉ាក់សាំង Pfizer-BioNTech វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Johnson & Johnson និងវ៉ាក់សាំង Moderna ជាដើម។ ដោយឡែក វ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសចំនួន32 ហើយ ជាមួយនឹងការចែកចាយចំនួន260លានដូស៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content