បរទេស៖យោងតាមការការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថាការចំណាយពេលក្នុងការធ្វើការងាររយៈពេលយូរម៉ោងបានក្លាយទៅជាឃាតករក្នុងការឆក់យកជីវិតមនុស្សរាប់រយពាន់នាក់ជារៀងរាល់ឆ្នាំ។តួលេខដែលទទួលបានពីការស្រាវជ្រាវបានរកឃើញថាមនុស្សប្រមាណជា 745,000 នាក់ដែលបានបាត់បង់ជីវិតកាលពីឆ្នាំ2016 ដោយសារតែបញ្ហាជំងឺមួយចំនួនដូចជាដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ដែលបង្កឡើងដោយសារតែការព្យាយាមធ្វើការយូរម៉ោងពេក។
របាយការណ៍ដដែលនោះក៏បានបង្ហាញដែរថា ពលរដ្ឋដែលទទួលរងគ្រោះធ្ងន់ជាងគេដោយសារបញ្ហានេះគឺមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច ហើយ WHO បានព្រមានទៀតថា បញ្ហានេះនឹងអាចកាន់តែមានភាពអាក្រក់ឡើងថែមទៀតក្នុងអំឡុងពេលដែលពិភពលោកកំពុងរងការវាយប្រហារដោយសារវីរុសកូវីដបែបនេះ។
ការស្រាវជ្រាវដដែលបានបង្ហាញទៀតថា៖
“ការចំណាយពេលធ្វើការរយៈពេល 55ម៉ោងក្នុងមួយសប្តាហ៍ ឬច្រើនជាង 10 ម៉ោងក្នុងមួយថ្ងៃគឺជាកត្តាដែលនាំឲ្យកម្រិតហានិភ័យប្រឈមទៅនឹងបញ្ហាដាច់សរសៃឈាមខួរក្បាលកើនឡើងជាងធម្មតាដល់ទៅ 35 ភាគរយ និងបញ្ហាជំងឺបេះដូងកើនឡើងលើសធម្មតា 17ភាគរយធៀបទៅនឹងអ្នកដែលចំណាយពេលធ្វើការងារពី 35 ទៅ 40 ម៉ោងក្នុងមួយសប្តាហ៍”

កិច្ចការងារនេះត្រូវបានសហការចូលរួមដោយអង្គការពលកម្មអន្តរជាតិ ILO ផងដែរ ហើយបានរកឃើញទៀតថា 3 ភាគ 4 នៃអ្នកបាត់បង់ជីវិតទាំងនោះគឺជាក្រុមមនុស្សប្រុសស្ថិតនៅក្នុងអាយុវ័យកណ្តាលដែលធ្វើការយូរម៉ោង។
ទោះបីជាយ៉ាងណាក្តី WHO ក៏បានចេញជាសេចក្តីអំពាវនាវផងដែរទៅកាន់នយោជកទាំងឡាយក្នុងការពិចារណាឡើងវិញចំពោះបញ្ហាទាំងនេះ និងធ្វើការត្រួតពិនិត្យឲ្យបានល្អប្រសើរឡើងវិញចំពោះបញ្ហាសុខមាលភាពរបស់បុគ្គលិកខ្លួនទោះបីជាវានឹងអាចធ្វើឲ្យមានការប៉ះពាល់ទៅដល់ផលិតកម្មរបស់ក្រុមហ៊ុនក្តី៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content