បរទេស៖ យោងតាមសេចក្តីប្រកាសរបស់អជ្ញាធរទទួលបន្ទុកកិច្ចការងារសាងសង់ និងសំណង់អគាររបស់សឹង្ហបុរីឬ BCA បាននិយាយថាសម្រាប់ឆ្នាំ2021នេះ តម្រូវការលើផ្នែកសំណង់នឹងមានសកម្មភាពកើនឡើងវិញ ជាមួយនឹងកំណើនទុនវិនិយោគរាប់ពាន់លានដុល្លារ។
BCA នៅថ្ងៃចន្ទទី18 ខែមករានេះបានបង្ហាញពីការព្យាករណ៍ទៅលើគម្រោងធំៗទៅលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនគម្រោងដែលនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំនេះ។ សម្រាប់វិស័យសំណង់នៅក្នុងឆ្នាំ2021 ត្រូវបានអជ្ញាធរ BCA រំពឹងនឹងទទួលបានកុងត្រាសាងសង់ក្នុងតម្លៃចន្លោះពី 23 ទៅដល់ 28 ពាន់លានដុល្លារដែលនឹងត្រូវបានចុះហត្ថលេខា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារអភិវឌ្ឍន៍ជាតិ លោក Desmond Lee បាននិយាយថា នៅក្នុងទំហំវិនិយោគសុរបទាំងអស់នោះ រដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់ដោយកញ្ចប់ទុនវិនិយោគក្នុងចន្លោះចាប់ពី 15 ទៅ 18 ពាន់លានដុល្លាររបស់វិស័យឯកជនត្រូវបានអនុម័តដោយសឹង្ហបុរី ខណៈដែលទំហំវិនិយោគដោយរដ្ឋាភិបាលកាលពីឆ្នាំ2020 មានត្រឹមតែ 13.2 ពាន់លានដុល្លារប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា អជ្ញាធរជាតិបានរំពឹងទុកថាការកសាង និងជួយស្តារសេដ្ឋកិច្ចឡើងវិញ និងមាននិរន្តភាពនៃកំណើនសំណង់ក្នុងរយៈពេល 5 ឆ្នាំមុខទៀត ខណៈដែលការព្យាករណ៍រំពឹងថានឹងទទួលបានទុនវិនិយោគបន្ថែមចន្លោះពី 25 ទៅ 32ពាន់លានដុល្លារទៀតនៅក្នុងចន្លោះឆ្នាំ2022 – 2025។
បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរីកំពុងធ្វើការត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃទីផ្សារអចលនទ្រព្យយ៉ាងម៉ត់ចត់បំផុត ហើយរដ្ឋាភិបាលនឹងធ្វើការកែប្រែគោលនយោបាយមួយចំនួនបើចាំបាច់ដើម្បីអាចធានាបានថាទីផ្សារអចលនទ្រព្យសម្រាប់ពលរដ្ឋសឹង្ហបុរីទាំងអស់នឹងនៅតែបន្តមានស្ថិរភាព និងនិរន្តភាពដដែល៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content