អភិបាល​ក្រុង​ភ្នំពេញ ស្នើ​ឱ្យ​វិនិយោគិនចិនមកពី​ខេត្ត​ក្វាងទុង​​ដាក់ទុនវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ ៖ ក្នុងជំនួប​ជាមួយ​លោក​ សុង ហ្វូឡុង សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​បក្ស​កុម្មុយ​នីស្តចិន ខេត្ត​ក្វាតុង នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ​ឃួង ស្រេង​ អភិបាលរាជធានី​ភ្នំពេញ បាន​ស្នើ​ឱ្យ​វិនិយោគិន​ចិន​មកបណ្ដាក់​ទុន​វិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅរាជធានីភ្នំពេញ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ឧស្សា​ហកម្មធុនធំ  វិស័យវាយនភ័ណ្ឌ និងទេស​ច​រ​ណ៍​​ជាដើម ។​

ឯកឧត្តម​​​បានមានប្រសាសន៍ថា​ រាជធានីភ្នំពេញ ជាទីក្រុង​ដែ​លកំពុងអភិវឌ្ឍន៍ដែលទាមទារ​ឱ្យ​មានអ្ន​ក​វិនិ​យោ​គ​ មកវិនិយោគ​បន្ថែម​ទៀត បើទោះបីជា​វិនិយោគិនមកពី​ខេត្តក្វាងទុង បានដាក់​ទុនវិ​និយោ​គមួ​យ​ចំនួន​រួច​ទៅហើយក្ដី។

ឯកឧត្តម​ ឃួង ស្រេង បានស្នើ​ឱ្យ​លោក សុង ហ្វូឡុង ជួយ​ផ្សព្វផ្សាយ​ទៅវិនិយោគិន​នៅ​ខេត្ត​ក្វាងទុងឱ្យ​ចូល​មក​បណ្ដាក់ទុន​​វិនិយោគ​រកស៊ី​នៅ​ភ្នំពេញ​ ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​ទាំង​មូលឱ្យ​បានច្រើន​បន្ថែមទៀត ដើម្បីឱ្យ​រាជធា​នី​ភ្នំ​ពេញមានការអភិវឌ្ឍរីក​ចម្រើន​លើ​គ្រប់​វិស័យ​ ។​

លោក​ សុង ហ្វូឡុង បានលើកឡើង​ថា ​​វិនិយោគិន​មកពីខេត្ត​ក្វាងទុង​បានបណ្ដាក់ទុនវិនិយោគ​នៅ​កម្ពុជា​ ជា​ពិសេ​ស​នៅ​រាជធានីភ្នំពេញច្រើនរួច​មកហើយ ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី ​លោក​នឹង​ធ្វើកា​រផ្សព្វផ្សាយ​ទៅដល់​អ្នកវិនិយោគ​ក្នុង​ខេត្តក្វាងទុង ឱ្យចូលមក​បណ្ដាក់ទុនវិនិយោគនៅក្នុង​រាជធានីភ្នំពេញ ​ក៏ដូចជា​ព្រះរាជា​ណា​ច​​ក្រ​កម្ពុជា​បន្ថែមទៀត ដោយ​កម្ពុជា​ និង​ចិន​បាន​ក្លាយ​ជាមិត្តដែក​ថែប​ និងជា​មិត្តចាស់​នឹង​គ្នា​យូរមកហើយ ។

លោក ​សុង ហ្វូឡុង ក៏បាន​អញ្ជើញ​អភិបាលរាជធានីភ្នំពេញ ដឹកនាំ​ប្រតិភូ​ទៅ​បំពេញទស្ស​នកិច្ច​នៅក្នុង​ខេត្ត​ក្វាងទុង ជាពិសេស​ទស្សនកិច្ច​ក្រុមហ៊ុនធំៗ​របស់ចិននៅក្នុង​ខេត្តក្វាងទុង ដើម្បី​ពិ​ភាក្សា​កា​រ​ងារ​ និងទាក់ទាញ​វិនិយោគិនចិនមកពី​ខេត្តក្វាងទុង​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា​ ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្ដង។

សូមរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បានកំណត់​យក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ  ឧស្សាហកម្ម ថាមពល​ស្អាត​ ទេសចរណ៍ កសិកម្ម​ និ​ងវិស័យសំខាន់ៗ​មួយចំនួន​ទៀត​ គឺជា​វិស័យ​អាទិ​ភាព​​ក្នុងការទាក់ទាញវិនិយោគិន​មកពីបរទេស​ក៏​ដូចជាក្នុង​ប្រទេស​កម្ពុជា​ចូលមកបណ្ដាក់​ទុន​វិនិយោគ​​​បន្ថែមទៀត ។

តាមរយៈការ​វិនិយោគលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ឧស្សាហកម្ម​ទាំង​នេះ បានធ្វើឱ្យ​តម្រូវការ​នៃការ​ប្រើ​ប្រា​ស់​​​ដីធ្លី​នៅក្នុងតំបន់មួយចំនួ​​នក្នុង​ប្រទេស​កម្ពុជា​មានកំណើនឡើង​គួរឱ្យកត់សម្គាល់​ដោយ​បានកែ​ប្រែ​ដីដែលជា​វាលស្រែ ដីដែលមិនសូវ​មានតម្លៃ​ ក្លាយទៅជា​តំបន់រោងចក្រ​ សហគ្រាស​ ឃ្លាំង​​ និង​ផ្ទះជួល​របស់​កម្មករ​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦