ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបាន ១១០,៣៨ លានដុល្លារ ខណៈកំពង់ផែស្វយ័តភ្នំពេញរកបាន ៤៣,៤៥លានដុល្លារ

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួន សរុប ៩,៦០លានតោន និងទទួលបានចំណូលសរុបប្រមាណ ១១០,៣៨ លានដុល្លារអាម៉េរិក កើនឡើង ២៤,១២% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៨៨,៩៤លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

ចំណែកកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានការដឹកជញ្ជូនទំនិញឆ្លងកាត់ផែ (នាំចូល និងនាំចេញ) មានចំនួនសរុប ៤,៥១លានតោន និងទទួលបានចំណូលសរុបប្រមាណ ៤៣,៤៥លានដុល្លារអាម៉េរិក កើនឡើង ១៦,៦០% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧,២៧ លានដុល្លារ អាម៉េរិក។

របាយការណ៍ដដែលនេះឱ្យដឹងផងដែរថា៖ ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការបានផ្តល់សេវាចុះបញ្ជី ១)នាវាផ្លូវទឹក ចំនួន ២៦គ្រឿង និង ២)នាវាផ្លូវសមុទ្រចំនួន ១០គ្រឿង ក្នុងនោះ ទទួលបានចំណូលសរុបពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវ សមុទ្រ និងកំពង់ផែ ចំនួន ២ ២៨១ លានរៀល កើនឡើង ៣,៨៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២ ១៩៦លានរៀល។

ឧកញ៉ា​ សុិន​ ចន្ធី​ ​ អគ្គ​នាយក​ក្រុមហ៊ុន​ ឡាញហល​ អេចប្រេស​ ខេមបូឌា​ និង​ជា​សមាជិក​ទី​ប្រឹក្សា​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា បានប្រាប់ AMS Economy នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ថា ៖ ការដឹកជញ្ជូនទំនិញឆ្លងកាត់ផែទាំងពីរមានការកើនឡើងមិនតិចជា២០ភាគរយទេ ហើយចំណូលក៏មានការកើនឡើងផងដែរ ដែលនេះជាទឡ្ហីករណ៍មួយបង្ហាញពីការកើនឡើងវិស័យដឹកជញ្ជូន ភស្តុភារកម្ម ទាំងផ្លូវទឹក និងផ្លូវគោក។

លោកឧកញ៉ា បានបញ្ជាក់ថា៖

«ពិភពលោកមានបញ្ហាក៏ពិតមែន តែការនាំចេញផលិតផលជាច្រើនរបស់កម្ពុជា ដូចជា កសិកម្ម កាត់ដេរ វាយណភណ្ឌ កាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក គឺនៅតែមានការកើនឡើង»។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

ការលើកលែងទិដ្ឋាការ ៤ ខែ ដល់ជនជាតិចិន រំពឹងថានឹងជួយជំរុញកំណើនទេសចរ ក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រ គន្លឹះថ្មីមួយ ដោយការលើកលែងទិដ្ឋាការ (Visa) រយៈពេល ៤ខែ ជូនដល់ប្រជាពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែនធម្មតា ហើយនឹងចាប់ផ្តើមនៅពាក់កណ្ដាលខែមិថុនាខាងមុខ ស្របពេល​ដែលក្រសួងទេសចរណ៍កម្ពុជាបានប្រកាសអំពីរដូវកាលបៃតង

កិច្ចសន្ទនា​យុវជន​កម្ពុជា​-​ចិន ​បង្ហាញ​ពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ និង​បញ្ញវន្តកាន់តែ​ស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

ភាពជាដៃគូរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរបញ្ញា និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង ស្របពេលពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការបែកខ្ចែកសេដ្ឋកិច្ច និងការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/05/2026

ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ ក្នុងរាជធានីភ្នំពេញ បាន​និងកំពុង​ចូលរួម​ចំណែក​ជំរុញ​ចរន្តសេដ្ឋកិច្ច​កម្ពុជាយ៉ាង​សំខាន់​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/05/2026

ស្ពាន​ឆ្លង​ទន្លេ​ទាំង ​៧ នៅក្នុងរាជធានីភ្នំពេញ បាននិងកំពុង​ចូលរួម​ចំណែក​ជំរុញចរន្ត​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ដោយបានសម្រួលដល់ការធ្វើ​ដំណើរផង សម្រួលដល់​ការ​ដឹកជញ្ជូនទំនិញរបស់ពរដ្ឋ​កាត់ផង និង​បន្ថយការ​កកស្ទះក្នុងរាជធានីភ្នំពេញ ក៏ដូចជា​ជំរុញចរន្ត​សេដ្ឋកិច្ច​ទូទាំងប្រទេសផងដែរ

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *