ជិត​១ឆ្នាំមកនេះ គម្រោង​វិនិយោគដែលបោះទុនដោយធុរជនក្នុងស្រុកមានទំហំទឹកប្រាក់​ជាង​ ៣០០០​លានដុល្លារ​

ភ្នំពេញ​ ៖  ក្នុង​រយៈពេល១១ខែ ឆ្នាំ២០២៥នេះ ប្រភពទុនវិនិយោគរបស់​វិនិយោគិនក្នុងស្រុក​ដែល​បាន​ស្នើសុំ​វិនិយោគនៅកម្ពុជា​តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានប្រមាណជាង ៣ពាន់​លានដុល្លារអាម៉េរិក​ ឬស្មើនឹង​ប្រមាណ ៣២,៤៩​ភាគរយ។ នេះបើតាមរ​បាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ។​

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័ត​គម្រោងវិនិយោគសរុប​ចំនួន​ ៦០៩​គម្រោង​ ដែលមានទឹកប្រាក់​សរុប​ប្រមាណ ៩,៥ពាន់​លានដុល្លារអាម៉េរិក​ ក្នុងនោះ​ប្រភពទុនវិនិយោគមកពីប្រទេស​ចិន​មានចំនួន​ច្រើនជា​ងគេ​ដែលមានរហូត​ដល់ជិត ​៥ពាន់លានដុល្លារអាម៉េរិក ឬស្មើ​នឹង​ប្រមាណ ៥២,៦២ភាគរយ ចំណែក​ប្រភពទុនវិនិយោគរបស់ធុរជន​ក្នុងស្រុក​មានចំនួនជាង ៣ពាន់​លានដុល្លារអាម៉េរិក​ ស្មើនឹង​ ៣២,៤៩​ភាគរយ ​។

បើតាម​របាយការណ៍​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ រាជធានី ខេត្ត​ ដែលមានសក្ដានុពល​សំខាន់ៗចំនួន៤ ទាក់ទាញ​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ ក្នុងនោះខេត្ត​កំពង់​ស្ពឺ​ជាប់លេខ​១ដែលមានគម្រោងវិនិយោគ​ចំនួន ១៣៦គម្រោង ខេត្ត​ស្វាយរៀង មានចំនួន​១៣៥គម្រោង រាជធានីភ្នំពេញ ទទួល​បានចំនួន៧៥​គម្រោង​ និង​ខេត្ត​តាកែវ ទទួលបានគម្រោងវិនិយោគ​ចំនួន​៦០​គម្រោង ។ សម្រាប់វិស័យ​ដែលមានការ​ដាក់ទុនវិនិយោគច្រើនជាង​គេ​ក្នុង​ប្រទេសកម្ពុជា រយៈពេលជិត​១ឆ្នាំនេះ មាន​វិស័យឧស្សាហកម្ម វិស័យ​កសិកម្ម និងកសិ-ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធជាដើម ។

គួរ​កត់សម្គាល់​ថា ចាប់តាំងពីមានការឈ្លានពានពីសំណាក់​ប្រទេសថៃលើ​ដែនដីរបស់កម្ពុជា ឃើញថា​អ្នកជំនួញដែលធ្លាប់ទិញ និងនាំចូលទំនិញពីប្រទេសថៃមក​ចែកចាយក្នុងប្រទេសកម្ពុជា​បានចាប់ផ្ដើមបង្វែរទីតាំងផលិតរបស់ខ្លួន​ពីប្រទេស​ថៃ ដោយមួយចំនួន​បានបញ្ចេញទុនវិនិយោគលើរោងចក្រ​ផលិត​នៅក្នុងស្រុក និងខ្លះទៀត​បានបង្វែរការទិញទំនិញពីប្រទេសថៃទៅទិញពីប្រទេស​ផ្សេងៗ​មកជំនួស ។​

លោក​ ប៉ូ អ៊ាវ​គង់ អគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា​ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា​ការ​វិនិយោគពីអ្នកវិនិយោគ​ក្នុងស្រុកមានសន្ទុះកំណើនជាបន្ត​បន្ទាប់​បើប្រៀបធៀប​នឹង​ពេល​១០ ២០ឆ្នាំមុន​ ប៉ុន្តែយើ​ងចង់ឱ្យ​សន្ទុះនិងទំហំទឹកប្រាក់វិនិយោគ​ពីអ្នកក្នុងស្រុក​មានទំហំច្រើនទៀត ដើម្បីផ្ដល់ជា​ប្រយោជន៍​ដល់សេដ្ឋកិច្ច ។

លោក​បន្តថា ​អ្នកវិនិយោគ​ក្នុងស្រុក​ ភាគច្រើនផ្ដោតលើ​វិស័យកសិកម្ម​ កសិ-ឧស្សាហកម្ម ថាមពល​ និងហិរញ្ញវត្ថុ ហើយការ​វិនិយោគរបស់ពួកគាត់នេះដែរ​នឹង​ផ្ដល់​នូវ​ប្រាក់ចំណេញសម្រាប់ក្នុងស្រុក​ ខុសពី​ការ​វិនិយោគរបស់បរទេស​ដែល​មកវិនិយោគ​ពេល​បានចំណេញហើយ​នឹងនាំប្រាក់ចំណេញត្រលប់ទៅក្រៅ​វិញ ។

លោក​បន្ថែមថា​ បច្ចុប្បន្ន​នេះ កម្ពុជាមាន​សមាគម​ឧកញ៉ា​កម្ពុជា ដែលសុទ្ធសឹងតែអ្នកជំនួញ អាជីវករ​ ពាណិជ្ជករ និង​វិនិយោគិន ដូច្នេះ​ ពួកគាត់​អាច​រួមគ្នា​បង្កើត​គម្រោងធំៗដើម្បី​ធ្វើឱ្យសេដ្ឋកិច្ច​កម្ពុជា​កាន់តែរីកចម្រើន និងរឹងមាំ ។ ទន្ទឹមនឹ​ងការ​ជំរុញឱ្យមានការ​វិនិយោគពីសំណាក់អ្នកវិនិយោគក្នុងស្រុកនេះដែរ កម្ពុជា​ក៏ត្រូវ​ការអ្នកវិនិយោគ​ពីខាង​ក្រៅប្រទេស​ ដែលអាចផ្ដល់ការងារ​ដល់​ប្រជាពលរដ្ឋ ​និង​ប្រាក់​ចំណូល​រដ្ឋ​​៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *