ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស និងជាកុងស៊ុលកិត្តិយសអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាកុមារមួយរូបដែលបានហែលឆ្លងរបបប្រល័យពូជសាសន៍ប៉ុលពត បានបង្ហាញពីការចូលរួមគាំទ្រដល់ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស (Holocaust) ។

Survivors after the liberation of Auschwitz.
នៅថ្ងៃទី២៧ខែមករា ជាជារៀងរាល់ឆ្នាំសហគមន៍អន្តរជាតិនានានៅលើកពិភពលោកតែងប្រារព្ធទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស។កាលបរិច្ឆេទនេះត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិនៅឆ្នាំ២០០៥ដើម្បីរំលឹកដល់ការរំដោះតំបន់អូស្វីត-បៀកណូដែលជាជំរំសម្លាប់រង្គាលដ៏ធំនិងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រនិងដើម្បីឆ្លុះបញ្ចាំងជា សកល ពីគ្រោះថ្នាក់ នៃការស្អប់ខ្ពើមរើសអើងជាតិសាសន៍ ការបន្ទាបតម្លៃមនុស្ស និងបិទសិទ្ធិសេរីភាព។ ទិវានេះមិនត្រឹមតែមានគោលបំណងចងចាំអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកអប់រំ ព្រមាននិងទប់ស្កាត់អំពើឃោរឃៅ នាពេលអនាគតផងដែរ។
អ្នកឧកញ៉ា បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញការចងចាំដល់ជនរងគ្រោះគ្រប់រូបនៃអំពើប្រល័យពូជសាសន៍គ្រប់ទម្រង់ ដែលជាគ្រោះមហន្តរាយមនុស្សជាតិសកលដែលអាចកើតឡើងគ្រប់ទីកន្លែងលើសកលលោក។
កិច្ចគាំទ្ររបស់អ្នកឧកញ៉ា សួរ វីរៈ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម លើកកម្ពស់តម្លៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងកិច្ចគាំពារសិទ្ធិមនុស្សជាតិជាសកល។
អ្នកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់ថា ទិវាចងចាំដល់ជនរងគ្រោះនៃព្រឹត្តិការណ៍ហូឡូខូស បានឆ្លុះបញ្ចាំងជាថ្មីអំពីការទទួលខុសត្រូវរបស់ប្រជាជាតិ និងប្រជាជនទាំងអស់ក្នុងការរួបរួមប្រឆាំងនឹងការប្រល័យពូជសាសន៍ ការស្អប់ខ្ពើម និងការរើសអើងគ្រប់ទម្រង់ទាំងអស់ និងដើម្បីធានាបានថារបបដ៏ព្រៃផ្សៃទាំងនោះ នឹងមិនត្រឡប់មកសារជាថ្មីនាពេលអនាគត។

ghettos/auschwitz/
Children after the liberation of Auschwitz concentration camp (photo from the
National Archives of Belarus; courtesy of the United States Holocaust Memorial
Museum, USHMM).
គួរជម្រាបថា៖ហូឡូខូស គឺជាព្រឹត្តិការណ៍នៃការសម្លាប់រង្គាលដែលបានរៀបចំឡើងលើជនជាតិជ្វីហ្វចំនួន ប្រាំមួយលាននាក់ដោយពួកណាស៊ីអាល្លឺម៉ង់ និងបក្សពួកពីឆ្នាំ ១៩៣៣ ដល់ឆ្នាំ ១៩៤៥។ ជនជាតិជ្វីហ្វត្រូវបានគេធ្វើទុក្ខបុកម្នេញ និរទេស និងសម្លាប់ដោយសារតែស្អប់ខ្ពើមការរើសអើងជាតិសាសន៍។ គោលដៅចំបងរបស់ពួកគេ គឺការបំផ្លិចបំផ្លាញប្រជាជន វប្បធម៌ និងអនាគតរបស់ជ្វីហ្វទាំងស្រុង ដែលនេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរមួយដែលអាចសម្គាល់យ៉ាងច្បាស់ថា ជាអំពើប្រល័យពូជសាសន៍។
នៅពេលនិយាយអំពើប្រល័យពូជសាសន៍ហូឡូខូស វាបានរំលឹកយើងពីទុក្ខវេទនា និងការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍ប៉ុលពតនៅកម្ពុជា ដែលបានបន្សល់ទុករបួសផ្លូវចិត្តយូរអង្វែង នៃរបបដ៏ខ្មៅងងឹតមួយនេះរហូតមកដល់សព្វថ្ងៃ៕

https://www.royal.uk/holocaust-memorial-day-and-75th-anniversary-liberation-
auschwitz

Photographs of Jewish victims of the Holocaust, displayed at the Yad Vashem
Memorial in Israel.

The entrance to Auschwitz.

1510508842
PHOTO: ISTOCK/GETTY IMAGES
All Jews in the concentration camps were tattooed with numbers on their arms,
which were used in place of their names.





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content