ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែមានស្ថិរភាព និងមានទុនគ្រប់គ្រាន់ ខណៈអាជ្ញាធរនៃប្រទេសកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ដើម្បីជួយដល់ប្រជាជន និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

ក្នុងរបាយការណ៍ពីការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ និង ២០២៣ ADB បានឱ្យដឹងថា អាជ្ញាធរនៃប្រទេសកម្ពុជាបន្តអនុវត្តគោលនយោបាយកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ លើប្រាក់ចំណូលរបស់អាជីវកម្ម និងចំណូលរបស់ប្រជាជន និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។ កម្មវិធីរៀបចំឥណទានឡើងវិញ ត្រូវបានពន្យារពេលរហូតដល់ចុងខែ មិថុនា និងវិធានការបន្ធូរបន្ថយច្បាប់បញ្ញត្តិដទៃទៀត ដើម្បីធ្វើឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចបន្តផ្តល់កម្ចី ដែលកំពុងតែដំណើរការ។

ADB បានឱ្យដឹងបន្តថា ៖
“ជារួម វិស័យហិរញ្ញវត្ថុនៅតែមានស្ថេរភាព និងមានទុនគ្រប់គ្រាន់។ ការសម្រេចបាននូវការបញ្ចប់នៃកម្មវិធីរៀបចំឥណទានឡើងវិញ ដែលគ្រប់គ្រងបានល្អ និងវិធានការបន្ធូរបន្ថយច្បាប់បញ្ញត្តិដទៃទៀតមានសារសំខាន់ខ្លាំងណាស់ចំពោះស្ថិរភាពវិស័យហិរញ្ញវត្ថុ”
ដោយឡែក ADB បានឱ្យដឹងទៀតថា គោលនយោបាយរូបិយវត្ថុ នឹងបន្តជំរុញឱ្យមានស្ថិរភាពតម្លៃ ក្នុងន័យលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិកាន់តែច្រើន និងរក្សាស្ថេរភាពនៃអត្រាប្តូរប្រាក់ ធៀបនឹងប្រាក់ដុល្លារអាមេរិក។
ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅកម្ពុជាគិតជាប្រាក់មានចំនួន ៦៨,២ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ មានកំណើន ១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ខណៈប្រព័ន្ធធនាគារនៅនៅតែមានភាពធន់នឹងវិបត្តិ ពិសេសវិបត្តិជំងឺវិបត្តិជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលប្រមាណ ២ ឆ្នាំចុងក្រោយនេះ។
យោងតាមធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) បានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ ២០២១ ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៤ ធនាគារឯកទេស ១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៧៩ គ្រឹះស្ថានឥណទានជនបទ ២៣៤ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ២៨ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៤៤៧។
ធនាគារកណ្តាលបានបញ្ជាក់ដូច្នេះថា ៖
“ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៦ ភាគរយ ក្នុងឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ (ដល់ ២៧៨,៦ ទ្រីលានរៀល ស្មើនឹង ៦៨,២ ប៊ីលានដុល្លារអាមេរិក(ពាន់លានដុល្លារ)) ក្នុងនោះឥណទានអតិថិជនកើន ២១,២ ភាគរយ (ដល់ ១៨៦,៤ ទ្រីលានរៀល ស្មើនឹង ៤៥,៧ ពាន់លានដុល្លារអាមេរិក)”
ប្រាក់បញ្ញើអតិថិជនមានកំណើន ១៥,៤ ភាគរយ (ដល់ ១៥៧,១ ទីលានរៀល ស្មើនឹង ៣៨,៥ ពាន់លានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៨ ភាគរយ (ដល់ ៣១,២ ទ្រីលានរៀល ស្មើនឹង ៧,៦ ប៊ីលានដុល្លារអាមេរិក)។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ១២,១ លានគណនី និងគណនីឥណទានអតិថិជនដល់ ៣,៣ លានគណនី។ ទីស្នាក់ការកណ្តាល និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចំនួន ២ ៦០០ ទីតាំង និងមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៣ ៥១២។ លើសពីនេះ ដើម្បីរួមចំណែកជួយសម្រាលបន្ទុក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ៣៧០ ៧៨៥ គណនី ស្មើនឹង ២២,៤ ទីលានរៀល (៥,៥ ពាន់លានដុល្លារអាមេរិក)៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content