រយៈពេលមួយឆ្នាំនៃការបើកសេដ្ឋកិច្ច បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយភាពថមថយការរាតត្បាតជំងឺកូវីដ-១៩ក្នុងរយៈពេលមួយឆ្នាំមកនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានកំណើនជាបន្តបន្ទាប់។

សម្ដេចតេជោ បានមានប្រសាសន៍ថា ៖

“សេដ្ឋកិច្ចរបស់យើងឆ្នាំ២០២១ មានកំណើន៣% បន្ទាប់ពីការធ្លាក់ចុះ-៣.១ភាគរយ នៅឆ្នាំ២០២០ ហើយក៏ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងកើនឡើងរហូតដល់ ៥% ហើយនឹងអាចបន្តឡើងទៀតនៅឆ្នាំបន្ទាប់ខាងមុខនេះ”

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានឱ្យដឹងពីស្ថានភាពក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាមេរិក។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុដដែលនេះក៏បានព្យាករណ៍ផងដែរថា ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៩២៤ ដុល្លារអាអាមេរិកនៅក្នុងឆ្នាំ២០២៣ ខណៈដែលក្នុងឆ្នាំ២០២២នេះ មានត្រឹម ១ ៧៨៥ ដុល្លារអាមេរិកប៉ុណ្ណោះ។

កំណើននេះ ត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងឆ្នាំ២០២២ ដូចជា -វិស័យឧស្សាហកម្មមានអត្រាកំណើន៩,២ភាគរយ(៩ភាគរយក្នុងឆ្នាំ២០២២) ដោយសារការរំពឹងទុកការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។

វិស័យសេវាកកម្មត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣ភាគរយក្នុងឆ្នាំ២០២២ ដោយ​សារ​ការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រ ទេសចរណ៍ផ្សេងៗទៀត និងវិស័យកសិកម្មត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើងក្នុងអត្រា ១,១ភាគរយ ក្នុងឆ្នាំ២០​២៣ ធៀបនឹង០,៧ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុក លើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ​សភាកម្ពុជាបានចូលរួមសម្តែងទស្សនៈរបស់លោកទៅលើខួប១ឆ្នាំនៃការបើកសេដ្ឋកិច្ចឡើងវិញ ដោយលោកបានគាំទ្រ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងអំពីប្រាក់ចំណូល កំណើននៃការនាំចេញ និងការនាំចូលរបស់កម្ពុជា  គឺយើងអាចវាស់ស្ទង់ទៅលើសមត្ថភាពផលិតកម្ម ទាំងសមត្ថភាពនៃការវិនិយោគ ដែលចរន្តពីរនេះគួបផ្សំគ្នាបានធ្វើឱ្យកិច្ចពាណិជ្ជកម្មអន្តរជាតិមានការរីកចម្រើន។

លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖

“ដំណើរពាណិជ្ជកម្មអន្តរជាតិកម្ពុជា រយៈពេល ៩ ខែនេះមានសន្ទុះកំណើន ទោះបីជាមានអតុល្យភាពជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ-ចូល ខ្លះក៏ពិតមែន តែវាជារឿងសា​មញ្ញក្នុងការរកស៊ី វាជាលក្ខណៈធម្មតាសម្រាប់ពាណិជ្ជកម្មរបស់ប្រទេសនីមួយៗ”

បើតាមអ្នកជំនាញសេដ្ឋកិច្ចខាងលើនេះបានបញ្ជាក់ថា សេដ្ឋកិច្ចទីផ្សាបច្ចុប្បន្នគ្មានរនាំងបិទខ្ទប់នៅក្នុងវិស័យសេដ្ឋកិច្ចទៀតនោះទេ ព្រោះមានកិច្ចព្រមព្រៀងផ្សេងៗសម្រាប់ការធ្វើពាណិជ្ជកម្មពហុភាគី ដែលជាការបើកលំហជើងមេឃ ហើយពិតជាមានរំហូរពាណិជ្ជកម្មទៅវិញទៅមក ដែលសំខាន់គឺផលិតផល ។ សម្រាប់កម្ពុជា អាចនាំចេញផលិតផល ដែលផលិតនាំចេញ គឺនិយាយដល់ការវិនិយោគ ហើយកម្រិតនៃការវិនិ​​​​​​​យោគជាកិច្ចបង្កើនការទាក់ទាញ ទាំងធុរជនក្នុងស្រុក និងធុរជនក្រៅស្រុក។

បណ្ឌិត ហុង វណ្ណៈបានបញ្ជាក់បន្ថែមថា  សកម្មភាពសេដ្ឋកិច្ចទេសចរណ៍ នៅតាមមូលដ្ឋាន ទេសចរក្នុងស្រុក និងអន្តរជាតិ ក៏មានដំណើរការឡើងវិញ ដែលកត្តាទាំងនេះនាំឱ្យកម្រើកឡើងវិញនូវសេវាកម្ម អាជីវកម្មដែលជាការជំរុញនូវកំណើនសេដ្ឋកិច្ច រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ដែលទាំងនេះរាជរដ្ឋាភិបាលបានមើលឃើញពីប្រភពចំណូល និងស្ថិរភាពចំណូល ដោយរួមទាំងប្រភពចំណូលពន្ធដារតាមផែនការ នាំឱ្យសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចដែលបានមកពីការខិតខំរបស់រាជរដ្ឋភិបាល ដោយមានមូលដ្ឋានជាក់លាក់ ដើម្បីធ្វើឱ្យពិពិធកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​រុញ​តម្លៃ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​) ​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៨ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

​វិបត្តិ​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​ ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ​គ្រាប់​ភីស្តាស៊ីអូ ​(​Pistachio​)​ ​ពិភពលោក​ ​ដោយ​រំខាន​ដល់​ការ​ដឹកជញ្ជូន​ ​និង​បង្ក​ការ​ខ្វះខាត​ការ​ផ្គត់ផ្គង់ រហូត​ធ្វើឱ្យ​តម្លៃ​គ្រាប់​ធញ្ញជាតិ​ប្រភេទ​នេះ​កើនឡើង​ប្រមាណ ​៥០ ​ភាគរយ ​និង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជិត​ ៨ ​ឆ្នាំ

អ្នក​ជំនាញ​៖​ ​កិច្ច​ប្រជុំ​​ CLMV ​នឹង​បើក​ឱកាស​ពាណិជ្ជកម្ម ​និង​ទាក់ទាញ​វិនិយោគ​ថ្មី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​អន្តរជាតិ​ ​រំពឹង​ថា​ ​កិច្ច​ប្រជុំ​កំពូល​សហប្រតិបត្តិការ​កម្ពុជា​-​ឡាវ​-​មីយ៉ាន់ម៉ា​-​វៀតណាម ​(​CLMV​)​ ​លើក​ទី​១២​ ​នៅ​ប្រទេស​វៀតណាម ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ តាមរយៈ​ការ​ពង្រីក​ពាណិជ្ជកម្ម​ ការ​តភ្ជាប់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​តំបន់​

ចិនប្រកាសត្រៀមចាត់វិធានការចាំបាច់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដាក់ចេញអត្រាពន្ធគយថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ចិនប្រកាសពីសិទ្ធិរបស់ខ្លួនក្នុងការចាត់វិធានការចាំបាច់នានា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញនូវពន្ធគយថ្មី ដែលអាចធ្វើឱ្យរង្គោះរង្គើដល់កិច្ចព្រមព្រៀងផ្អាកសង្គ្រាមពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ

មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)

កម្ពុជា​បំពេញ​គ្រប់​លក្ខខណ្ឌ​ចាកចេញ​ពី ​LDC ​និង​ត្រៀម​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​នៅ​ឆ្នាំ ​​២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/11/2026

កម្ពុជា​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​អន្តរជាតិ​សម្រាប់​ការ​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​(​LDC​)​ ​រួចរាល់​ហើយ​ ​ខណៈ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ជ្រើសរើស​យក​រយៈពេល​ ៥ ​ឆ្នាំ ​ដើម្បី​ត្រៀមខ្លួន​ចាកចេញ​នៅ​ឆ្នាំ​ ​២០​២៩ ​ក្នុង​គោលដៅ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ត្រៀម​ទទួល​យក​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​

អំបិល​ភ្នំ​ហិម៉ាឡៃ ​អាយុ​កាល​ ៦០០ លាន​ឆ្នាំ​ ​ជីក​នៅ​ប៉ា​គីស្ថាន នាំចេញ​ទៅ​ជាង​ ៨០ ​ប្រទេស​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

អំបិល​ភ្នំ​ហិម៉ាឡៃ ​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ​និង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​ជាង​អំបិល​ធម្មតា​រហូតដល់​ ៣០ ​ដង​ ​កំពុង​ក្លាយជា​ផលិតផល​ពាណិជ្ជកម្ម​ដ៏​មាន​តម្លៃ​មួយ​នៅលើ​ទីផ្សារ​អន្តរជាតិ

បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន

វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/11/2026

ទោះបីជា​ស្ថានភាពសំណង់ និងអចលនទ្រព្យ​នៅតែជួបបញ្ហា​ ប៉ុន្តែវិស័យសំណង់​នៅតែបន្តផ្ដល់​ឱកាសងារងារ និងជា​ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាព​ពលរដ្ឋ

តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/11/2026

បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។