នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរសម្រេចបិទបណ្តោះអាសន្នផ្សារក្នុងតំបន់ចំនួន ២ទីតាំងទៀតទាំងស្រុង ស្ថិតនៅក្នុងខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបន្ទាប់ពីពិនិត្យឃើញមានអ្នកឆ្លងជំងឺកូវីដ-19ជាបន្តបន្ទាប់ទៅលើសន្ដិសុខសណ្ដាប់ធ្នាប់ អាជីវករលក់ដូរនៅក្នុងផ្សារ និងបរិវេណជុំវិញផ្សារ រួមជាមួយនឹងអតិថិជនដែលចេញចូលទិញទំនិញ។
រដ្ឋបាលខណ្ឌឫស្សីកែវបានសម្រេចផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ស្ថិតនៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយគិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ការសម្រេចផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្ននេះបានអនុវត្តឡើងក្រោយពីរដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយក្រុមការងារមន្ត្រីសុខាភិបាលបានរកឃើញអាជីវករឆ្លងជំងឺកូវីដ-19 ចេញចូលផ្សារងិនអាន (ហៅផ្សារទំនប់) ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
អាជ្ញាធរសូមអំពាវនាវដល់បង-ប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ដែលចេញចូលនៅក្នុងផ្សារទាំង២នេះ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ តាមដានសុខភាពរបស់ខ្លួន ដើម្បីឲ្យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល នៃការអនុវត្តវិធានការចត្តាឡីស័ក ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមប្រញាប់ទៅយកសំណាកធ្វើតេស្តរកមេរោគកូវីដ-19 ជាបន្ទាន់ ស្ថិតនៅមជ្ឈមណ្ឌលម៉ូឌែន៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ដោយឡែកអាជ្ញាធរខណ្ឌសែនសុខ រាជធានីភ្នំពេញក៏បានសម្រេចបិទបណ្តោះផ្សារទឹកថ្លា ស្ថិតនៅសង្កាត់ទឹកថ្លា ព្រមទាំងអ្នកលក់ដូរនៅជុំវិញផ្សាររយៈពេល1១៤ថ្ងៃ ដោយចាប់អនុវត្តពីម៉ោងសូន្យថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១តទៅ រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីបានរកឃើញមានអ្នកឆ្លងពាក់ព័ន្ធ និងចេញចូលផ្សារមួយនេះ។
រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារទឹកថ្លា ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅយកសំណាក់តេស្ដរកមេរោគកូវីដ-19 ជាបន្ទាន់នៅផ្លូវ A ខាងត្បូងផ្សារពិភពថ្មី ឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content