ឫស្សី ត្រូវបានគេយកមកប្រើប្រាស់ជាប្រយោជន៍ច្រើនយ៉ាងទៅតាមតម្រូវការ ប៉ុន្តែអ្វីដែលជាការគួរឱ្យចាប់អារម្មណ៍នោះគឺមានផលិតផល និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏ទាក់ទាញយ៉ាងច្រើនដែលត្រូវបានគេច្នៃចេញពីដើមឫស្សី និងកំពុងមានតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។
ជាម្ចាស់អាជីវកម្មវ័យក្មេងម្នាក់ កញ្ញា គឹម លីហៀង មានលក់សម្ភារៈប្រើប្រាស់ច្នៃពីដើមឫស្សីបានប្រាប់ AMS ឱ្យដឹថា កញ្ញាបានចាប់ផ្ដើមអាជីវកម្មនេះនៅកំឡុងឆ្នាំ2019 ជាមួយនឹងក្ដីរំពឹងថាអាចបានចូលរួមចំណែកនៅក្នុងការជួយលើកស្ទួយផលិផលខ្មែរ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យបានកាន់តែទូលាយទៅកាន់មហាជនតាមរយៈស្នាដៃឆ្លាក់ជារូបភាពតំណាងសិល្បៈខ្មែរជាច្រើនសណ្ឋាននៅលើផលិតផលរបស់កញ្ញាដែលច្នៃចេញពីដើមឬស្សី។
កញ្ញាបានបន្តប្រាប់ឱ្យដឹងថា មូលហេតុសំខាន់ដែលបណ្តាលចិត្តឱ្យប្រកបអាជីវកម្មលក់ផលិតផលច្នៃពីដើមឫស្សីនេះ ក៏ព្រោះតែកញ្ញាមានចំណូលចិត្តទៅលើការកែច្នៃវត្ថុធាតុដើមក្នុងស្រុកឱ្យក្លាយជាផលិតផលថ្មី ដែលអាចប្រើប្រាស់បានជាប្រយោជន៍ប្រចាំថ្ងៃ អាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក និងជួយថែរក្សាបរិស្ថានផងដែរ។
សម្រាប់ផលិតផល និងសម្ភារៈដែលបានដាក់លក់នៅក្នុង Page facebook (ឫស្សី I Bamboo) របស់កញ្ញា គឹម លីហៀង មានច្រើនប្រភេទ ដូចជាកែវទឹក ដបទឹករក្សាសីតុណ្ហភាព ទុយោបឺតទឹក ប៊ិច និងសៀវភៅ ជាដើម ដោយរាល់ផលិតផលនីមួយៗសុទ្ធតែមានការរចនាជារូបភាពផ្សេងៗគ្នាដ៏ស្រស់ស្អាត និងទាក់ទាញជាទីបំផុត ហើយភាគច្រើនរំលេចចេញនូវរូបភាពដែលបង្ហាញពីអក្សរសាស្ត្រខ្មែរ និងសិល្បៈវប្បធម៌ខ្មែរ។
កញ្ញា គឹម លីហៀង បានបញ្ជាក់ប្រាប់ថា៖
“ផលិតផលមួយចំនួនត្រូវបានទិញចូល និងចែកចាយបន្ត ហើយផលិតផលក៏ដូចជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលអាចជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ថែរក្សាបរិស្ថានបានដូចជាកែវទឹក ទុយោបឺតទឹកជាដើម គឺខ្ញុំរចនារូបភាពឡើងដោយខ្លួនឯង និងរចនារូបភាពទៅតាមការចង់បានរបស់អតិថិជន”
ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃសិល្បៈឆ្លាក់រូបភាព ឬតួអក្សរនៅលើផលិតផលឫស្សីនេះ ត្រូវបានម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបញ្ជាក់ថា រាល់ការឆ្លាក់ និងរចនាផ្សេងៗគឺត្រូវប្រើម៉ាស៊ីឡេហ្សឺបាញ់ មិនត្រូវការទឹកថ្នាំនោះទេ ពោលគឺដំណើរការនៃការឆ្លាក់ត្រូវពឹងផ្អែកសំខាន់លើចរន្តអគ្គិសនី ដែលជាធម្មតាការចំណាយពេលឆ្លាក់យូរ ឬឆាប់គឺអាស្រ័យទៅលើរូបភាពដែលជាការចង់បានរបស់អតិថិជន។

ដោយឡែកពាក់ព័ន្ធទៅនឹងក្ដីស្រឡាញ់ទៅលើបរិស្ថានវិញ ជានិច្ចកាលកញ្ញា លីហៀង តែងបានចូលរួមក្នុងសកម្មភាពរើសសំរាម និងសកម្មភាពផ្សេងៗដែលទាក់ទងនឹងការថែរក្សាបរិស្ថាន ប៉ុន្តែដោយមើលឃើញថា សំរាមច្រើនរើសមិនចេះអស់ ជាពិសេសសំណល់ប្លាស្ទីកដូចជា ថង់ ដបទឹកសុទ្ធ កែវទឹកជាដើម កញ្ញាក៏មានគំនិតមួយគឺធ្វើយ៉ាងណាឲ្យមនុស្សកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក។
កញ្ញាបាននិយាយថា៖
“បើយើងគិតជាមធ្យមក្នុងមនុស្សម្នាក់យ៉ាងហោចណាស់ក្នុងមួយថ្ងៃក៏ប្រើអស់កែវប្លាស្ទីកមួយ ឬថង់មួយទៅលើកាហ្វេ ឬភេសជ្ជៈរបស់ពួកគេ ប៉ុន្តែបើពួកគេមានដបទឹកបរិស្ថាន ឬកែវទឹកធ្វើពីឫស្សីនៅតាមខ្លួន គឺវាជួយបានច្រើនមែនទែន។ នៅពេលអតិថិជនមានដបទឹកនេះ ពួកគាត់នឹងយកតាមខ្លួនជាមិនខាន នេះហើយជាការផ្សព្វផ្សាយដោយប្រយោលមួយទៅកាន់មនុស្សជុំវិញខ្លួនឱ្យចូលរួមថែរក្សាបរិស្ថាន។ ម៉្យាងទៀត ខ្ញុំក៏អាចចូលរួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ខ្មែរ តាមរយៈរូបភាពនៅលើដបទឹកបរិស្ថាន ឬកែវទឹកបរិស្ថានទាំងនេះ ដូចជា គំនូររូបអប្សរា ល្ខោនខោល ចាប៉ី ប្រាសាទ និងពាក្យស្លោកផ្សេងៗ”
ឆ្លៀតនៅក្នុងឱកាសនេះ កញ្ញា គឹម លីហៀង ក៏បានថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រផលិតច្នៃពីឫស្សីនេះ ដែលក្រៅពីបានជួយលើកស្ទួយផលិតផលនៅក្នុងស្រុក ថែមទាំងបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ដើម្បីថែរក្សាបរិស្ថានផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content