ភ្នំពេញ ៖ ជារឿងមួយដែលគួរមានការប្រុងប្រយ័ត្នសម្រាប់បងប្អូនដែលជាពុទ្ធបរិស័ទមានទម្លាប់ទិញសាដក់យកទៅប្រគេនព្រះសង្ឃនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ខណៈដែលមានអាជីវករដែលជាអ្នកលក់សាដក់មួយចំនួនតែងយកផលិតផល និងទំនិញផ្សេងៗជិតផុតកាលកំណត់ ឬទំនិញគ្មានគុណភាពរៀបចំដាក់នៅក្នុងសាដក់ ហើយដាក់លក់ជាកញ្ចប់។

ជាទម្លាប់មិនល្អក្នុងការលក់ដូរទំនិញដែលគ្មានគុណភាព ឬទំនិញជិតហួសកាលកំណត់បែបនេះ ជាទង្វើខុសឆ្គងទាំងស្រុង ខុសទាំងផ្នែកវិន័យសាសនា ខុសទាំងសីលធម៌គ្មានភាពស្មោះត្រង់របស់អាជីករលក់ដូរ ដែលអាចបង្កជាបញ្ហាធំបំផុតដល់សុខភាពរបស់ព្រះសង្ឃដែលបានប្រើប្រាស់ភេសជ្ជៈ ឬអាហាកំប៉ុងដែលហួសកាលកំណត់ទាំងនោះ។ ម៉្យាងវិញទៀត ក៏មិនមែនជាលើកទី១ដែរ ដែលក្រសួងធម្មការ និងសាសនា ព្រមាន និងផ្សព្វផ្សាយទៅលើសកម្មភាពបែបនេះ ប៉ុន្តែទោះជាយ៉ាងនេះក្ដី សកម្មភាពទិញ-លក់នេះក៏មិនបានឃ្លាតឆ្ងាយពីសង្គមខ្មែរនៅឡើយ។

ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបង្ហាញការគាំទ្រចំពោះការទិញភេសជ្ជៈ និងគ្រឿងដង្វាយយកទៅរៀបជាសាដក់ដោយខ្លួនឯងរបស់បងប្អូនប្រជាជនខ្មែរដែលជាពុទ្ធបរិស័ទ។
អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា ៖
«នៅក្នុងជំនឿព្រះពុទ្ធសាសនា ការយកដង្វាយដែលខូចទៅហើយ ទៅប្រគេនព្រះសង្ឃគឺមិនបានកុសលផលបុណ្យនោះទេ! ដូច្នេះ ការរៀបដោយខ្លួនឯងគឺជាវិធីដ៏ល្អបំផុត»
លើសពីនេះ ឯកឧត្តមបានគូសបញ្ចាក់ថា មិនមានការចែងនៅក្នុងសាសនាណាមួយ ដែលថាការរៀបសាដក់ដោយខ្លួនឯងជារឿងខុសនោះទេ ពោលគឺពុទ្ធបរិស័ទគ្រាន់តែរៀបឲ្យគ្រប់ដង្វាយដាក់ក្នុងកញ្ចប់សាដក់មួយ ដូចដែលសាដក់ទូទៅក៏រួចជាការស្រេច។ ម៉្យាងទៀត នៅក្នុងការរៀបចំសាដក់នេះ ពុទ្ធបរិស័ទអាចជ្រើសរើសទិញនូវទំនិញ ឬផលិតផលក្នុងស្រុក ដើម្បីជាការគាំទ្រដល់ផលិតផលខ្មែរផងដែរ។
ការធ្វើបែបនេះ មិនត្រឹមតែអាចជួយសេដ្ឋកិច្ចខ្មែរ តែក៏ជាការបង្ហាញពីឆន្ទៈគាំទ្រ និងការបង្កើតឲ្យមានរំហូរសាច់ប្រាក់ក្នុងស្រុកក្នុងរដូវកាលភ្ជុំបិណ្ឌផង ដែលខុសពីទម្លាប់ចាយវាយខុសគោលដៅរបស់ប្រជាជនខ្មែរទូទៅមួយចំនួន។ ការដែលសំខាន់ ពួកគេអាចជ្រើសរើសទំនិញដែលមានការបរិច្ឆេទផលិត និងផុតកាលកំណត់ច្បាស់លាស់ ធានាដល់សុខភាពព្រះសង្ឃដែលជាអ្នកប្រើប្រាស់ផ្ទាល់។ គួរជម្រាបដែរថា នៅក្នុងវិន័យរបស់ព្រះពុទ្ធសាសនា ការធ្វើបុណ្យដាក់ទានគឺសំខាន់បំផុតទៅលើភាពជ្រះថ្លានៃអ្នកឲ្យជាទាន ផ្គួបផ្សំជាមួយទានដែលអាចប្រើប្រាស់បាន។ ទង្វើបែបនេះទើបកុសលផលបុណ្យបានផ្សាយបន្តទៅដល់សាច់ញាតិដែលបានចែកឋានទៅហើយ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content