ផលិតផលខ្មែរចំនួន ១០០ស្តង់ កំពុងត្រៀមដាក់តាំងបង្ហាញក្នុងឱកាសបុណ្យអុំទូក

ស្ថិតក្រោមស្តង់ពិព័រណ៌ភូមិមួយផលិតផលមួយ អាជីវករទាំង ១០០ស្តង់កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីដាក់តាំងបង្ហាញផលិតផលរបស់ខ្លួននៅផ្សារទំនើបម៉ាក្រូ ផ្លូវជាតិលេខ៦ នៅថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែនាពេលខាងមុខនេះ។

លោក ឈរ រិទ្ធី ជានាយកប្រតិបត្តិរបស់កសិដ្ឋានផលិតផលទឹកដោះ គិរីសួគ៌ ដែលនឹងចូលរួមក្នុងកម្មវិធីតាំងពិព័ណ៌ខាងលើនេះ បានប្រាប់ AMS ឱ្យដឹងថា៖

« សម្រាប់កម្មវិធីនេះ យើងបានរៀបចំខ្លួនរួចរាល់ហើយមិនថា ធនធានមនុស្ស ស្តុកផលិតផល និងសម្ភារផ្សេងៗដើម្បីត្រៀមណែនាំផលិតផលរបស់យើងក៏ដូចជាផ្ដល់ព័ត៌មានដល់អតិថិជនដែលនឹងចូលរួម។ បង្ហាញនេះ មានសារសំខាន់ណាស់ ព្រោះយើងដឹងហើយថាផលិតផលមួយចំនួនដែលលក់នៅតាមទីផ្សារ អតិថិជនបានត្រឹមតែឃើញ បានត្រឹមតែឮ មិនស្មើនឹងការភ្លក្សទេ ដូច្នេះដើម្បីកសាងទំនុកចិត្ត បង្ហាញភាពស្មោះត្រង់ដល់អតិថិជន យើងឱ្យគាត់បានភ្លក្ស បានប៉ះនូវផលិតផលរបស់យើង។»។

លោកបានបញ្ជាក់ទៀតថា ៖

«សម្រាប់ផលិតផលដែលយើងនឹងដាក់តាំងផលិតផលទាំងអស់ប្រមាណ ១៥មុខ រួមមានទឹកដោះគោ និងយ៉ាអួដែលមានរសជាតិ និងចំណុះផ្សេងៗគ្នាដើម្បីឱ្យបងប្អូនយើងបានឃើញ និងតេស្តដោយផ្ទាល់នូវទឹកដោះផលិតក្នុងស្រុក ហើយមានគុណភាព ស្តង់ដារ មិនចាញ់ផលិតផលនាំចូលនោះទេ។ តាមរយៈកម្មវិធីនេះ ខ្ញុំមានក្ដីរំពឹងទុកថា ផលិតផរបស់យើងនឹងទទួលបាននូវការទទួលស្គាល់ ក៏ដូចជាការទុកចិត្តបន្ថែមទៀតពីសំណាក់អ្នកចូលចិត្តទទួលទានទឹកដោះគោទាំងឡាយ ដែលគាត់អាចសាកសួរនូវរាល់ចម្ងល់មកកាន់ក្រុមយើងបាន»។

ស្រដៀងគ្នានេះដែរ លោក សន ស៊ីនិត ជាម្ចាស់អាជីវកម្មស្រាលម៉ើ SDF ក៏បានរៀបរាប់ពីការត្រៀមខ្លួនដែរថា ៖

«សម្រាប់កម្មវិធីថ្ងៃ១៧-១៩ នេះយើងបានរៀបចំខ្លួនរួចរាល់ហើយក្នុងការនាំយកនូវផលិតផលស្រាលម៉ើរបស់យើងទៅដាក់បង្ហាញឱ្យបងប្អូនយើងបានឃើញ បានភ្លក្ស និងមានការរៀបចំវេចខ្ចប់ឱ្យបានប្រសើរ និងកាន់តែទាក់ទាញជាងមុន»។

ចុងក្រោយ ម្ចាស់អាជីវកម្មខាងលើតំណាងឱ្យម្ចាស់អាជីវកម្មក្នុងស្រុកផ្សេងទៀតក៏រំពឹងទុកថា តាមរយៈការតាំពិព័ណ៌ផលិតផលខ្មែរទាំងអស់នេះនឹងទទួលបានការគាំទ្រច្រើន ហើយអតិថិជនទូទៅនឹងបានដឹង និងបានស្គាល់ថាខ្មែរមានផលិតផលអ្វីខ្លះ និងបន្តការគាំទ្រលើផលិតផលជាតិដើម្បីលើកទឹកចិត្តដល់ផលិតករ សិប្បករក្នុងស្រុក ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជាតិទាំងមូល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី