ចំណេះដឹង ៖ ទីផ្សារសេរី គឺជាការប្រកួតប្រជែងដែលគ្មានដែនកំណត់ឡើយសម្រាប់សហគ្រិនភាព។ ពួកគេចាំបាច់ត្រូវតែធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់ខ្លួនបូករួមចាប់ពីការងារតូចតាចរហូតទៅដល់ជំនាញគ្រប់គ្រងអាជីវកម្ម ជាពិសេសការធ្វើទីផ្សារ។
អ្នកធ្វើម៉ាឃីតធីង ឬហៅថាអ្នកជំនាញទីផ្សារ គឺជាបុគ្គលមិននៅស្ងៀមមួយកន្លែងឡើយ ពីព្រោះថាផលិតផល ឬសេវាកម្មនៃអាជីវកម្មរបស់ពួកគេលក់ដាច់ ឬមិនដាច់គឺអាស្រ័យលើការធ្វើយុទ្ធសាស្ត្រ ដូចនេះក្នុងករណីបើអ្នកចង់ទទួលបានជោគជ័យក្នុងអាជីវកម្មមួយ ឬដើម្បីដំណើរការវាឲ្យបានល្អប្រសើរនោះ អ្នកម៉ាឃីតធីង គឺជាមនុស្សដ៏ពូកែខាងទំនាក់ទំនងមុនគេ។

ក្រៅពីជំនាញគោលនេះហើយ ពួកគេគួរតែបានយល់ដឹងអំពីជំនាញពិសេសៗផ្សេងទៀតដែលមានដូចខាងក្រោមនេះ៖
១- បង្កើតទំនាក់ទំនងថ្មីៗឲ្យបានច្រើន ៖ វាគឺជាជំនាញខាងទំនាក់ទំនង ហើយសកម្មភាពទាំងនោះអាចងាយស្វែងរកបំផុតនៅតាមព្រឹត្តិការណ៍ជួបជុំគ្នា និងកម្មវិធីសាធារណៈនានាដែលកំពុងកើតឡើងជារៀងរាល់ថ្ងៃ ហើយនៅទីនោះហើយដែលដៃគូគោលដៅ និងអតិថិជនរបស់អ្នកកំពុងរង់ចាំអ្នក។

២- ជំនាញគ្រប់គ្រងពេលវេលា ៖ អាជីវកម្មមិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះថាវាមានកិច្ចការងារជាច្រើនដែលអ្នកចាំបាច់ត្រូវតែធ្វើជាមួយនឹងរយៈពេល២៤ម៉ោងដូចទៅនឹងគូប្រជែងរបស់អ្នកដែរ។ ដូចនេះប្រសិនបើអ្នកមិនអាចបែកចែកពេលវេលាដោយប្រសិទ្ធភាពទេនោះ ផែនការរបស់អ្នកក៏នឹងមិនទទួលលទ្ធផលល្អជាងគូប្រជែង ឬតាមផែនការកំណត់បានឡើយ។
៣- ទំនាក់ទំនងតាមប្រព័ន្ធអ៊ីម៉េលជាមួយនឹងអតិថិជនគោលដៅ ៖ អ្នកធ្វើការងារអាជីពគឺមិនអាចជៀសរួចឡើយពីការប្រើប្រាស់សារអ៊ីម៉េល ដូចនេះវាគឺជាវិធីសាស្ត្រសាមញ្ញៗ និងងាយស្រួលដើម្បីផ្តល់ព័ត៌មានពីជុំវិញអាជីវកម្ម ឬកម្មវិធីប្រូម៉ូសិនពិសេសអំពីអាជីវកម្មរបស់អ្នក។
៤- ជំនាញខាងបណ្តាញសង្គម ៖ មនុស្សបច្ចុប្បន្ននៅលើសកលលោកបានប្រើប្រាស់បណ្តាញសង្គមគឺមានចំនួនកើនឡើងដល់ទៅ ២,៨ ពាន់លាននាក់ ដូចនេះការទាញយកអត្ថប្រយោជន៍ពីបណ្តាញសង្គមគឺជាមធ្យោបាយថ្មីដែលមិនអាចខ្វះបានឡើយ។
៥- បង្កើតទំនុកចិត្ត និងកសាងកេរ្ត៍ឈ្មោះ ៖ កេរ្ត៍ឈ្មោះ និងទំនុកចិត្តអាចឲ្យអ្នកចាប់ផ្តើមរកស៊ីការងារ ឬអាជីវកម្មមួយដោយមិនបាច់ចំណាយលុយឡើយនៅក្នុងឱកាសមួយចំនួន ដូចនេះវាមិនអាចខ្វះបានឡើយក្នុងនាមអ្នកជាតំណាងឲ្យអាជីវកម្មម្នាក់ដើម្បីពិភាក្សាកិច្ចការងារ ឬគម្រោងជាមួយនឹងដៃគូ និងអតិថិជន៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content