អូស្រ្តាលី បន្តជួយកម្ពុជា ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព នៃការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្ម

ភ្នំពេញ ៖ នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់ឱ្យដឹងថា សាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថាន CARDI កំពុងជំរុញការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាកម្មដ្រូនសម្រាប់ការបាញ់ថ្នាំកសិ​កម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្ម។

លោក ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់ឱ្យដឹង សាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី បានបញ្ជូនអ្នកជំនាញបច្ចេកទេសរបស់ខ្លួនមកជួយបណ្តុះ​បណ្តាល​ស្តីពី​ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មត្រូវបានរៀបចំនៅប្រទេសកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០​២៣នេះ។

លោកបានប្រាប់ឱ្យដឹងទៀតថា ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅមិនទាន់មានការសុំច្បាប់បានត្រឹមត្រូវ ដូចនេះវិទ្យាស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង​ក្នុង​ការប្រើប្រាស់ថ្នាំប្រកបដោយប្រសិទ្ធភាព, សុវត្ថិភាព និងផលចំណេញសេដ្ឋកិច្ច និងពេលវេលា ដោយវគ្គបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងដល់អ្នកផ្តល់សេវាកម្មបាញ់ថ្នាំដ្រូន និងមន្រ្តីកសិកម្មខេត្ត ស្រុក និងកសិករ។

លោក ឡោ ប៊ុណ្ណា បានបន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករបានរៀនសូត្រពីការប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងស្មៅចង្រៃដើម្បីធ្វើការកំចាត់ស្មៅប្រក​បដោ​យប្រសិទ្ធភាពនៅក្នុងផលិតកម្មស្រូវនៅកម្ពុជា។

លោកនាយកវិទ្យាស្ថានបានបញ្ជាក់ថា ៖ «ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មមានការកើនឡើងចាប់ពីឆ្នាំ២០​២​១រហូតមកដល់ពេលបច្ចុប្បន្ន។ វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយរបស់គម្រោងបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃសម្រា​ប់ប្រព័ន្ធផលិតកម្មស្រូវពង្រោះដោយប្រើប្រាស់គ្រឿងយន្តកសិកម្មនៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ដែលជាគម្រោ​ងសហការណ៍រវាងវិទ្យាស្ថានកាឌី និងសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី ដែលមានរយៈពេល៥ឆ្នាំ ចា​ប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥»។

​លោក ជា សារ៉េត ប្រធានការិយាល័យស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៃវិទ្យាស្ថាន CARDI ដែលបានដឹកនាំ ការងារបណ្តុះ​បណ្តាលដោយផ្ទាល់បានប្រាប់ឱ្យដឹងបន្ថែមថា នៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី៤ និង​ទី៥ ខែធ្នូ កន្លងទៅនេះ មានអ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និង​កសិករ ចូលរួមប្រមាណជាង៦០នាក់ សម្រាប់ខេត្ត​ព្រៃវែង និងតាកែវ។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ អ្នកផ្តល់សេវាកម្មដ្រូនមានកំណើនគួរឱ្យកត់សម្គាល់ដោយក្នុងមួយស្រុក មានអ្នកផ្តល់សេវា មាន៥ ទៅ៦ សេវាកម្ម ខណៈដែលអ្នកបម្រើសេវាកម្មមួយ​ មានដ្រូនចន្លោះ២ ទៅ៣ ដ្រូន និងមានខ្លះមិនបានសុំច្បាប់ប្រើប្រាស់ឱ្យបានត្រឹមត្រូវ។

លោកបានបញ្ជាក់ថា ៖ «នៅក្នុងវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិ​កម្ម និងកសិករ ក្នុងការជំរុញឱ្យគាត់គិតគូរពីសុវត្ថិភាពនៃការប្រើប្រាស់ដ្រូនសម្រាប់បាញ់ថ្នាំកសិកម្ម ជាពិសេសធ្វើយ៉ាងណាប្រើប្រាស់បច្ចេកវិទ្យាដ្រូនឱ្យមានប្រសិទ្ធភាព ដោយត្រូវបង្ហោះដ្រូនបាញ់ថ្នាំនៅពេលណា ហោះខ្ពស់កម្រិតណា ដើម្បីឱ្យចំណេញខាងសេដ្ឋកិច្ច»។

លោកបានបន្ថែមថា បច្ចុប្បន្ន ខាងវិទ្យាស្ថាន CARDI មិនទាន់មានអ្នកជំនាញបច្ចេកទេស ដែលអាចចេះប្រើប្រាស់បច្ចេកវិទ្យា​ដ្រូននេះនៅឡើយទេ ទើបវិទ្យាស្ថាន តាមរយៈគម្រោងបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃសម្រាប់ប្រព័ន្ធផលិតកម្មស្រូវពង្រោះដោយប្រើប្រាស់គ្រឿងយន្តកសិកម្មនេះ បានបើកវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីជាប្រយោជន៍ដល់អ្នកផ្តល់សេវាកម្មដ្រូនសម្រាប់បាញ់ថ្នាំ និងណ្តុះបណ្តាល​ប្រជាកសិករ៕ អត្ថបទ (CPA) ៖ វណ្ណ សុជាតា​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *