ភ្នំពេញ ៖ នៅក្នុងកិច្ចបើកដំណើរការអាជីវកម្មថ្មីមួយអ្វីដែលសំខាន់បំផុតមុនគេ គឺដើមទុន ដែលជាផ្នែកមួយយ៉ាងសំខាន់ និងត្រូវបានគេយកចិត្តទុកដាក់គិតគូរយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាអាចឱ្យអាជីវកម្មមានប្រតិបត្តិការដោយរលូន និងមានចរន្តសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។ ខាងក្រោមនេះជាបទពិសោធន៍ពីការបង្កើតអាជីវកម្មដែលផ្តើមចេញពីដើមទុនតិចតួច ប៉ុន្តែអាចដំណើរការបានដល់ពេលបច្ចុប្បន្ន។

លោក មុន ចាន់វាសនា ជាវិចិត្រករ 3Arts ដែលជាវិចិត្រករគូរគំនូរប្រកបដោយភាពទាក់ទាញ និងរស់រវើកបានមានប្រសាសន៍តាមរយៈកម្មវិធី Khmer Insider ថា វិចិត្រករ 3Arts ត្រូវបានបង្កើតឡើងជាក្រុមដោយមានសមាជិកចំនួន៣នាក់ និងផ្ដើមអាជីវកម្មគំនូរនេះឡើងជាមួយដើមទុនតិចតួចប៉ុណ្ណោះ ដែលចំណាយទៅលើវត្ថុធាតុដើម ហើយវិធីសាស្ត្រយកប្រាក់ចំណូលដែលរកបានបង្វែរជាដើមទុនវិនិយោគបន្ថែម។

លោកបញ្ជាក់ថា៖
” មែនទែនទៅសម្រាប់ដើមទុនរបស់ពួកយើងដុះបូងគឺមានត្រឹម ២០០-៣០០ដុល្លារ ហើយក្រោយពេលចាប់ដំណើរការអាជីវកម្មគំនូរជាក្រុម ពួកយើងក៏ទទួលបានចំណូល ហើយបើសិនជាមានគម្រោងធំ គឺភ្ញៀវតែងតែកក់លុយមុនដែលយើងអាចយកលុយកក់ទៅទិញវត្ថុធាតុដើម ដូចជាទឹកថ្នាំ ជក់ ក្រដាសជាដើម”
លោក មុន ចាន់វាសនា បានប្រាប់ឲ្យដឹងថា សម្រាប់សមាជិករបស់ 3Arts គឺសុទ្ធតែមានជំនាញក្នុងការគូរប្រហាក់ប្រហែលគ្នា ហើយអាចគូរបានគ្រប់ប្រភេទនៃគំនូរទាំងអស់។ ដោយឡែក សម្រាប់វត្ថុធាតុដើម ដូចជា ទឹកថ្នាំ ដីស ខ្មៅដៃ ក្រដាសកាសែតជាដើម ដែលវត្ថុធាតុដើមទាំងអស់នេះ ងាយស្រួលក្នុងការរកទិញនៅតាមផ្សារទូទៅបាន និងមានតម្លៃថោក ហើយក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនក៏ទទួលបានពីអ្នកដែលចូលចិត្ត និងស្រឡាញ់វិស័យគំនូរផ្តល់ឲ្យដោយមិនគិតប្រាក់ផងដែរ។

បើតាមការបញ្ជាក់ឲ្យដឹងពីលោក ចាន់វាសនា គិតរហូតមកដល់ពេលនេះ អាជីវកម្មគំនូររបស់លោកបានដំណើរការជិតមួយឆ្នាំមកហើយ ដោយមិនទាន់ជួបភាពប្រឈមនឹងការខាតបង់អ្វីនៅឡើយនោះទេ គ្រាន់តែនៅក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ ហាងលក់គំនូនានាត្រូវបានបិទទ្វារធ្វើឱ្យទីផ្សារគំនូរធ្លាក់ចុះ ខណៈដែលដៃគូរប្រគួតប្រជែងក៏មានច្រើន។ នេះជាអ្វីដែលលោកបានលើកឡើង។
ស្រដៀងគ្នានេះ លោក នួនស៊ីនឿន សំណាង ជានាយកប្រតិបត្តិរបស់អាជីវកម្មខ្នាតតូច ប្រអប់ខ្លឹម ដែលទើបបង្កើតឡើងកាលពីពេលថ្មីៗកន្លងទៅ និងកំពុងមានដំណើរនាពេលបច្ចុប្បន្ននេះបានប្រាប់ឲ្យដឹងថា អាជីវកម្ម ប្រអប់ខ្លឹមបានបង្កើតឡើងដោយការច្នៃប្រឌិតក្នុងការផលិតជាឧបករណ៍ឆ្លាតវៃ ដើម្បីផ្សារភ្ជាប់ការអនុវត្តផ្នែកវិទ្យាសាស្ត្រជាមួយនឹងមេរៀនដែលទទួលបានការបណ្តុះបណ្តាលនៅក្នុងសាលាកម្រិតមធ្យមសិក្សា។

លោកបានបញ្ជាក់ថា ៖ «សម្រាប់អាជីវកម្មរបស់ខ្ញុំប្រើដើមទុនគ្រាដំបូងតិចតួចប៉ុណ្ណោះ ពោលគឺជាលុយដែលខ្ញុំសន្សំបានពីការចូលរួមកម្មវិធីប្រកួតប្រជែងនៅវិទ្យាល័យគ្រាដែលខ្ញុំនៅខេត្ត លុះដល់ពេលខ្ញុំមកធ្វើការនៅភ្នំពេញ ខ្ញុំបានចូលរួមកម្មវិធី BlueTribe ដែលជាកម្មវិធីរបស់ UNDP និងសហគ្រិនខ្មែរ ហើយទទួលបានថវិកាវិនិយោគពីកម្មវិធី ៥ ០០០ដុល្លា រួមជាមួយនឹងការផ្តល់នូវទីកន្លែងសម្រាប់ធ្វើការ រួមជាមួយនឹងការទទួលបានទីប្រឹក្សាល្អៗ ដើម្បីណែនាំដល់ការគ្រប់គ្រង និងដំណើរការក្រុមហ៊ុនរបស់ខ្ញុំ»។
ជាមួយគ្នានេះ លោក សំណាង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ត្បិតថាអាជីវកម្មរបស់លោកជាប្រភេទអាជីវកម្មថ្មី និងមានទីផ្សារមិនទាន់ទូលាយ ប៉ុន្តែសម្រាប់ចំណូល និងចំណាយគឺអាចទូទាត់គ្នាបាន ត្បិតកាធ្វើប្រអប់ខ្លឹមគឺចំណាយតិច ហើយអាចលក់បានចំណូលគួរសម។ យ៉ាងណាក៏ដោយ ការគិតគូរទៅលើដើមទុនបម្រុងសម្រាប់ដំណើរការអាជីវកម្មថ្មីថ្មោងមួយនេះគឺនៅតែជាចំណុចសំខាន់ដែលត្រូវពិចារណាបំផុត។ គួរបញ្ជាក់ផងដែរថា ប្រអប់ខ្លឹម (Klem Box) គឺជាឧបករណ៍មួយដែលពាំនាំនូវបទពិសោធន៍ថ្មីមកជូនសិស្សានុសិស្សដែលកំពុងសិក្សាឱ្យទទួលបាននូវការអនុវត្តជាក់ស្ដែងស្របតាមកម្មវិធីសិក្សានីមួយៗរបស់ក្រសួងអប់រំ ដោយវាត្រូវបានផលិតឡើងជា ៣ ប្រភេទ និងត្រូវបានដាក់លក់ប្រមាណជាង៣៥០ប្រអប់ហើយដោយប្រអប់ ១ មានតម្លៃ ៧ដុល្លារ ចំណែកឯប្រអប់ ២ផ្សេងទៀតលក់ក្នុងតម្លៃ ៩ដុល្លារ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content