ផ្សិតត្រចៀកកណ្ដុរក្រៀមមានតម្រូវការកាន់តែខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ផ្សិតត្រចៀកកណ្ដុរក្រៀម ជាប្រភេទបន្លែសម្ងួតមួយប្រភេទដែលគេនិយមយកមកច្នៃជាម្ហូបអាហារបានច្រើនមុខ ជាពិសេសមានតម្រូវការខ្លាំងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ខណៈដែលទាំងកសិករ និងឈ្មួញកណ្តាលបានត្រៀមរួចរាល់ជាស្រេចក្នុងការបំពេញតម្រូវការ។

បើតាមលោក រឿប ស៊ីរៀម អ្នកជំនាញផ្នែកបណ្តុះផ្សិតគ្រប់ប្រភេទស្ថិតនៅក្រុងប៉ោយប៉ែតបានប្រាប់ AMS ឲ្យដឹងថា ៖ ជាទូទៅ ផ្សិតត្រចៀកកណ្តុរស្ងួត តែងមានតម្រូវការទីផ្សារជាហូរហែ ដោយជាធម្មតាអាចលក់បានប្រមាណ ២ ទៅ ២,៥តោន ក្នុងមួយខែ ខណៈដែលក្នុងរដូវកាលដែលមានពិធីបុណ្យអាចមានកំណើននៃការ ជាក់ស្ដែង នៅមុនពេល និងក្នុងឱាសបុណ្យភ្ជុំបិណ្ឌ អាចលក់បានរហូតដល់ប្រមាណ៥តោនក្នុងមួយខែ។

លោក ស៊ីរៀម បានបញ្ជាក់ថា ៖

«សម្រាប់តម្រូវការផ្សិតត្រចៀកកណ្ដុរ ឱ្យតែជិតដល់រដូវកាលបុណ្យទាន ពោលគឺតាំងពីមុនដល់ថ្ងៃបុណ្យទាន ម៉ូយៗគាត់ប្រមូលទិញយកទៅស្តុកទុកមុន ដោយផ្សិតត្រចៀកកណ្ដុរដែលសម្ងួតហើយអាចលក់ក្នុងតម្លៃ ២ម៉ឺនរៀល។

អ្នកជំនាញបណ្តុះផ្សិតរូបនេះបានបន្ថែមថា ទាក់ទងទៅនឹងទីផ្សារផ្សិតត្រចៀកកណ្ដុរនេះទៀតសោត គឺមានទីផ្សារល្អ និងទូលាយ ទាំងក្នុង និងក្រៅស្រុក ដូចជានៅតាមកសិដ្ឋានខ្លះមានឈ្មួញកណ្តាលមកទិញដល់កន្លែង ហើយយកទៅលក់បន្តនៅតាមផ្សារកសិផលក្នុងស្រុក ចំណែកឯកសិដ្ឋានខ្លះទៀត បេះ លាងសម្អាត ជ្រើសរើសប្រភេទដែលល្អ ហើយហាលឱ្យស្ងួត សម្រាប់នាំចេញទៅប្រទេសជិតខាង។

លោក ស៊ីរៀម បានលើកឡើងថា ៖

«ក្រៅពីការដាំដុះដោយខ្លួនឯង និងទទួលប្រមូលទិញពីអ្នកបណ្តុះ ខ្ញុំក៏ជាអ្នកជួយបណ្តុះបណ្តាលជំនាញផ្នែកបណ្តុះ និងថែទាំផ្សិតត្រចៀកកណ្តុរនេះដែរ ដោយមានក្រុមគោលដៅ ៩កន្លែង ស្ថិតនៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាប ក្រចេះ រតនគិរី កណ្ដាល និងរាជធានីភ្នំពេញ ដែលពួកគាត់កំពុងញាប់ដៃញាប់ជើងក្នុងការបណ្ដុះ និងប្រមូលផល»។

ដោយឡែក ពាក់ព័ន្ធទៅនឹងការបណ្តុះប្រភេទផ្សិតត្រចៀកកណ្តុរនេះ គឺមានភាពងាយស្រួល ស្រដៀងនឹងការបណ្តុះផ្សិតអំបោះដែរ ដោយចាប់ពីថ្ងៃបណ្តុះមេផ្សិតនៅក្នុងថង់ប្លាស្ទិក រហូតរយៈពេលប្រមាណ ៥០ថ្ងៃ គេអាចប្រមូលផលបានជាបណ្តើរ ដោយក្នុងមួយសប្ដាហ៍បេះ ឬដកម្ដង រហូតដល់រយៈពេលប្រមាណ៤ខែ ទើបលែងមានផល។ យ៉ាងណាក៏ដោយ ការបណ្ដុះផ្សិតនេះក៏ជួបនូវកត្តាប្រឈមមួយចំនួនផងដែរ ដូចជា កត្តាអាកាសធាតុ និងផលរំខានពីពពួកសត្វល្អិតចង្រៃ ដែលធ្វើឱ្យផ្សិតដុះមកមិនសូវល្អ ជាពិសេសអាកាសធាតុក្ដីខ្លាំង ដែលធ្វើឱ្យផ្សិតដុះមកមានសភាពស្ដើង មិនក្រាស់ និងមានទំហំតូចៗ បើប្រៀបធៀបជាមួយផ្សិតដែលនាំចូលពីប្រទេសជិតខាង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក