ចេកណាំវ៉ាតឿ ងាយដាំ ផ្ដល់ប្រយោជន៍ច្រើន ទាំងទិន្នផល និងមានតម្រូវការទីផ្សារល្អ

កណ្តាល ៖ ណាំវ៉ាតឿ ជាប្រភេទដំណាំចេកដែលកំពុងមានការពេញនិយមពីសំណាក់ប្រជាជនទូទៅ ក៏ដូចជាប្រជាកសិករផងដែរ ខណៈដែលពូជដំណាំចេកប្រភេទនេះងាយស្រួលដាំ មិនរើសដី ហើយអាចទទួលបានផលច្រើនខុសពីដំណាំចេកណាំវ៉ាធម្មតា និងមានតម្រូវការទីផ្សារខ្ពស់។

មានកម្ពស់ដើមត្រឹមតែ ១.៣ ទៅ ១.៥ ម៉ែត្រ មានទម្រង់ដើមធំកណ្ដាញ់ និងផ្លែមានច្រើនស្និត ចេកណាំវ៉ាតឿ បានក្លាយទៅជាប្រភេទដំណាំម្យ៉ាងដែលផ្ដល់មានការពេញនិយមដាំត្បិតវាបានផ្តល់នូវផលដ៏ប្រសើរ ទាំងត្រយូង ទាំងផ្លែ ស្លឹក និងដើម ហើយគេក៏អាចដាំក្នុងនាមជាប្រភេទរុក្ខជាតិលម្អនៅជុំផ្ទះផងដែរ។

លោក គង់ សំអាត ជាស្ថាបនិក និងជាអ្នកគ្រប់គ្រងផ្សារកសិផលស្នាដៃកសិករ (Farmer Work) នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអ្នកដាំដើមចេកណាំវ៉ាតឿមួយរូបដែរនោះ បានលើកឡើងពីការដាំចេកប្រភេទនេះថា ៖

“ខ្ញុំចូលចិត្តដាំដំណាំ ហើយខ្ញុំគិតថា ចេកនេះវាមានប្រយោជន៍ច្រើន ងាយស្រួលដាំ មិនរើសប្រភេទដី ឬបរិយាកាសនោះទេ ឱ្យតែមានដី មានទឹកគ្រប់គ្រាន់។ ម៉្យាងទៀត ខ្ញុំមើលឃើញថា ចេកណាំវ៉ាតឿ វាមានភាពស្រស់ស្អាត រាងទាប ផ្លែបានច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ សំបកវាស្តើង អាចដាំក្នុងលក្ខខណ្ឌលំអរក៏បាន”

លោកបញ្ជាក់ថា ៖

“ចេកណាំវ៉ាតឿនេះមិនត្រឹមតែមានមានរសជាតិឆ្ងាញ់នោះទេ ថែមទាំងអាចផ្ដល់ផលច្រើនជាងចេកទូទៅដែលមួយស្ទងវាអាចមានដល់ទៅជិត២០ស្និត ហើយមួយស្និតអាចមានពី ១៨-២០ផ្លែឯណោះ។ ចំណែករូបរាងដើមរបស់វាវិញ គឺទាបស្អាតអាចដាំសម្រាប់លម្អក្បែរផ្ទះ ហាង ឬភោជនីយដ្ឋានបានយ៉ាងស្រស់ស្អាត”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំវិញត្រូវបានលោក សំអាត បញ្ជាក់ប្រាប់ថា ចំពោះប្រភេទដើមចេកណាំវ៉ាតឿនេះគឺងាយស្រួលដាំ ងាយស្រួលថែទាំ ធន់នឹងជំងឺ និងមិនរើសប្រភេទដី តែដើម្បីឱ្យដំណាំកាន់តែល្អក៏ត្រូវមើលថែ ស្រោចទឹក ដាក់ជីបំប៉នផងដែរ ហើយចំពោះបងប្អូនដែលដាំនៅតាមលំនៅដ្ឋាន ត្រូវដាំមានចម្ងាយពីផ្ទះបន្តិច ដែលយ៉ងណាស់ចម្ងាយប្រមាណពី ៣-៤ម៉ែត្រពីជញ្ជាំងផ្ទះ ចំណែកឯគម្លាតនៃការដាំពីដើមមួយទៅដើមមួយទៀត ត្រូវរក្សាគម្លាតយ៉ាងហោចណាស់ ២.៥ ម៉ែត្រ មានន័យថា មិនគួរដាំជិតគ្នាពេកនោះទេ ដោយសារចេកវានឹងមានដុះកូនជាបន្តបន្ទាប់ ដោយយ៉ាងយូរក្រោយការដាំដើមដំបូងរយៈពេល៦ខែ នឹងមានកូនចាប់ផ្តើមដុះចេញ។

លោក គង់ សំអាត បានបញ្ជាក់ថា ៖

“ចំពោះការជីករណ្តៅដីដាំ យើងត្រូវជីកជម្រៅកន្លះម៉ែត្ររាង ៤ ជ្រុង ដែលអាចថែមដីកំប៉ុសទ្រាប់បាតដើម្បីជួយឱ្យកូនចេកឆាប់ធំធាត់លឿន។ ពេលកប់កូនចេក យើងមិនគួរកប់ឱ្យលិចជ្រៅពេកនោះទេ គួរទុក ៥០សង់ទីម៉ែត្រគិតចាប់ពីផ្នែកខាងលើនៃគល់ចេក។ បន្ទាប់ពីនោះ យើងគួរស្រោចទឹកមួយថ្ងៃ២ដងក្នុងរដូវប្រាំង និង ២-៣ ថ្ងៃម្តង ដោយឡែកនៅក្នុងរដូវវស្សាមិនគួរស្រោចច្រើនពេកនោះទេព្រោះមានភ្លៀងធ្លាក់គ្រប់គ្រាន់។ បន្ថែមលើនេះ យើងគួរថែមដីលុបគល់ក្នុងកំឡុងពេល ៦ខែម្តង ដើម្បីជួយឱ្យចេកអាចមានផ្លែច្រើន និងធំល្អ។ យើងក៏ត្រូវកាត់ធាងចេកចោលខ្លះនៅផ្នែកខាងក្រោម ធ្វើយ៉ាងណាកុំឱ្យវាស្ដុកពេក ដែលអាចបង្ករឱ្យចេកមានជំងឺ ឬសត្វល្អិតច្រើនបំផ្លាញដំណាំរបស់យើង”

គួរបញ្ជាក់ដែរថា លោក សំអាត បានដាំចេកណាំវ៉ាតឿនេះតាំងពីឆ្នាំ២០១៨ ដែលលោកបានសុំពូជគេនៅក្រុងតាខ្មៅមកដាំបន្ត និងដុះលូតលាស់កូនជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នដែលអាចផ្ដល់ជាកូនពូជខ្លះៗ និងណែនាំទៅរកអ្នកដាំដទៃទៀតបានចំពោះបងប្អូនដែលចង់បានពូជ។ ក្រៅពីដំណាំចេកណាំវ៉ាតឿ លោកក៏មានដាំដំណាំផ្សេងទៀតដូចជា ស្វាយ មៀន ទាបស្វិត ក្រូចឆ្មា ដូង ត្រឡឹងតឹង និងប្រភេទបន្លែស្លឹកមួយចំនួនទៀត រួមមាន សាឡាដ ស្ពៃ ខាត់ណា បន្លែលើទឹកតាមបច្ចេកទេស Hydroponics  ដំណាំលើថ្មតាមបច្ចេកទេស Aquaponic  និងប្រភេទគ្រឿងទេសស្ទើរគ្រប់មុខរាប់តាំងពីម្ទេស ស្លឹកគ្រៃ ជី ផងដែរ។  

នៅក្នុងឱកាសនៃការផ្តល់កិច្ចសម្ភាសន៍ លោក សំអាត ក៏សូមលើកទឹកចិត្តឱ្យបងប្អូនដែលចូលចិត្តដាំដំណាំក្បែរផ្ទះ មិនថាចំពោះអ្នករស់នៅទីក្រុង ឬក៏ជនបទនោះទេ គួរដាំដំណាំបន្ទាប់បន្សំនៅលើផ្ទៃដីទំនេរជុំវិញផ្ទះ ដើម្បីអាចកាត់ប្ថយការចំណាយប្រចាំថ្ងៃលើថ្លៃម្ហូបអាហារ និងអាចទទួលបានបន្លែធម្មជាតិ គ្មានគីមី និងមិនប៉ះពាល់ដល់ខុសភាពថែមទៀតផង។

សូមបញ្ជាក់ផងដែរថា ប្រភេទចេកណាំវ៉ា មានសារធាតិបំប៉នជាច្រើនដែលអាចជួយបំប៉នសុខភាពអ្នកទទួលទានបានយ៉ាងប្រសើរដូចជា ៖ ជួយសម្រួលដល់អាការៈទល់លាម រលាក់ពោះវៀន និងកាត់បន្ថយភាពប្រឈមនឹងជំងឺទឹកនោមផ្អែមជាដើម។

ផ្អែកតាមការសិក្សាបានបង្ហាញថា ផ្លែ​ចេក​មួយ​ផ្លែ​អាច​មាន​ផ្ទុក​សារធាតុ​ប៉ូតាស្យូមដល់​ទៅ​៣៦០​មីល្លីក្រាម បើ​មនុស្ស​ម្នាក់ទទួលទាន​​ចំណី​អាហារ​មាន​សារធាតុ​ប៉ូតាស្យូម​ច្រើន​ នឹង​មិន​សូវ​មាន​ជំងឺ​​លើស​ឈាមនោះ​ទេ ហើយសូម្បី​តែ​អ្នក​ដែល​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ស្រាប់​ទៅ​ហើយ ក៏ការ​បរិភោគ​ផ្លែ​ចេក​ជារៀង​រាល់​ថ្ងៃ​អាច​ជួយ​អ្នក​ជំងឺ​ឱ្យ​មាន​ស្ថានភាព​បាន​ធូរស្រាលខ្លះ​ និង​មិន​អាស្រ័យ​លើ​ថ្នាំ​ពេទ្យ​ទាំង​ស្រុងពេកទេ។ សារធាតុប៉ូតាស្យូម ជា​ជំនួយ​មួយ​ក្នុង​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាល និង​សម្រួល​លំនឹង​ទឹក​ក្នុង​ខ្លួន​ ប៉ុន្តែកម្រិត​​ប៉ូតាស្យូមក្នុង​ខ្លួន​មនុស្ស​នឹង​ត្រូវ​បាន​កាត់​បន្ថយ ប្រសិន​បើ​យើង​មាន​ស្រ្តេសពេក  ដូច្នេះ​ ​ផ្លែ​ចេក​នេះ​ឯង​ដែល​​គួរ​ទទួល​ទាន​បន្ថែម​ចន្លោះ​ពេល​បាយ។ ក្រុម​គ្រូពេទ្យ​អាមេរិកឯកទេស​ផ្នែក​​ចំណីអាហារ​ និង​ថ្នាំឱសថសាស្ត្រ​បាន​​ទទួលស្គាល់ និង​ប្រកាស​ពី​គុណ​ប្រយោជន៍​ក្នុង​ការ​កាត់​បន្ថ​យ​គ្រោះ​តានតឹង និង​ស្ទះ​បេះដូងដែលបានមកពីការទទួលទានផ្លែចេក​ទៀតផង។ ជាមួយគ្នានេះក៏មាន​ការ​សិក្សា​របស់​ក្រុម​អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ​អង់គ្លេស​ក៏បានបង្ហាញដែរ​ថា ការ​​ទទួល​ទានផ្លែ​ចេក​ជា​ប្រចាំ​​រាល់​ថ្ងៃអាច​កាត់​បន្ថយអត្រា​ស្លាប់​បណ្តាលមកពីជំងឺ​បេះ​ដូងបានរហូតដល់ប្រមាណ​៤០ភាគរយ៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១