អ្នកជំនាញណែនាំឱ្យប្រជាជនប្រើប្រាស់ប្រព័ន្ធសូឡា និងត្រូវពិភាក្សាជាមួយអ្នកបច្ចេកទេសឲ្យបានច្បាស់លាស់

ភ្នំពេញ ៖ សូឡា ជាថាមពលមួយដែលគេអាចរាប់ថាជាថាមពលស្អាតមិនប៉ះពាល់ដល់បរិស្ថាន និងផ្ដល់នូវអត្ថប្រយោជន៍ច្រើន ថែមទាំងមានភាពងាយស្រួលក្នុងការទាញយកថាមពលពន្លឺថ្ងៃបំប្លែងជាអគ្គិសនីសម្រាប់ប្រើប្រាស់ផងដែរ។ ដើម្បីទទួលបាននូវផលប្រយោជន៍ទាំងនេះ អ្នកប្រើប្រាស់គួរពិភាក្សាជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការខាត​បង់ដោយប្រការណាមួយ។

កញ្ញា ជិន អុល​ អ្នកគ្រប់គ្រងក្រុមហ៊ុន Solar Green Energy Cambodia (SOGE Cambodia) បានបញ្ចប់ការសិក្សាផ្នែកអគ្គិសនី និងថាមពលនៅវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា ឬហៅថា សាលាតិចណូ បានប្រាប់ AMS ថា ប្រជាជនដែលចង់ប្រើប្រាស់ប្រព័ន្ធសូឡានេះ គួរមានការស្វែងយល់ និងសិក្សាឱ្យបានច្បាស់លាស់ជាមួយអ្នកជំនាញពិតប្រាកដមុនពេលសម្រេចចិត្តទិញប្រើ បើមិនដូច្នោះទេ អាចនឹងទទួលបាននូវប្រព័ន្ធមួយឆាប់ខូចនឹងមិនសមស្របតាមលក្ខណៈបច្ចេកទេសនោះឡើយ។

កញ្ញា ជិន អុល បានបន្តថា ក្នុងករណីដែលបងប្អូនកំពុងប្រើប្រាស់ហើយមានបញ្ហាកើតឡើងដូចជាឆាប់អស់ថាមពលជាដើម គឺអាចសាកសួរទៅក្រុមហ៊ុនដើម្បីទទួលបានការជួសជុលបាន។ ម៉្យាងវិញទៀត បើបងប្អូនពិតជាចង់ប្រើប្រាស់ប្រព័ន្ធសូឡា គឺអាចសាកសួរបានតាមក្រុមហ៊ុននានា ដែលភាគច្រើនក៏ឃើញមាននៅតាមបណ្តាញសង្គម ដើម្បីបានយល់ច្បាស់ពីព័ត៌មានផ្សេងៗដែលពាក់ព័ន្ធទៅនឹងបច្ចេកទេស និងលក្ខខណ្ឌប្រើប្រាស់។

អ្នកបច្ចេកទេសអគ្គិសនីដែលមានស្រុកកំណើតនៅឃុំភ្នំលៀប ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យរូបនេះបានរៀបរាប់ពីអត្ថប្រយោជន៍នៃប្រព័ន្ធសូឡាថា ប្រព័ន្ធសូឡា ជាប្រព័ន្ធមួយដែលផ្ដល់ជាថាមពលកកើតឡើងវិញ គឺអាចកើតឡើងជារៀងរាល់ថ្ងៃ និងមិនចេះរីងស្ងួត ដោយសារវាបំប្លែងពន្លឺព្រះអាទិត្យ និងកម្ដៅទៅជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់។ ម្យ៉ាងវិញទៀត សូឡាត្រូវបានគេរាប់ថាជាប្រព័ន្ធដែលមិនបញ្ចេញផ្សែងពុល ជាថាមពលស្អាត មានសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន និងមានភាពងាយស្រួលក្នុងការដំឡើង ដែលអាចដំឡើងបានគ្រប់កន្លែងទាំងអស់មិនថានៅតំបន់ជិត ឆ្ងាយៗ ឬតាមកោះនោះឡើយ។

ជាមួយគ្នានេះដែរ កញ្ញា ជិន អុល ក៏បានលើកឡើងពីផលលំបាកដែរថា ៖

“សូឡាគឺល្អ តែបើអ្នកបច្ចេកទេសធ្វើឡើងមិនត្រឹមត្រូវ ប្រើប្រាស់ខុសគោលដៅ គឺធ្វើឱ្យអតិថិជនក៏ដូចជាអ្នកប្រើប្រាស់ពុំអាចប្រើប្រាស់បានតាមតម្រូវការ និងមានអាយុកាលប្រើប្រាស់ខ្លី។ កាលណាសូឡាខូចច្រើន វាហាក់បីដូចជាសំរាមនៅផ្ទះរបស់គាត់ ហើយប្រព័ន្ធសូឡានេះមានអាគុយ ប្រសិនបើការរៀបចំពុំត្រឹមត្រូវ អាគុយនេះអាចនឹងជះក្លិនក៏ដូចជាសារធាតុខាងក្នុងចេញមកក្រៅអាចប៉ះពាល់ដល់សុខភាព និងបរិស្ថាន”

ចំពោះអ្នកដែលចង់ដំឡើងនូវប្រព័ន្ធសូឡាដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ គម្បីមានថវិកាអាចពី ៥០០ដុល្លារឡើងទៅ ពោលគឺអាស្រ័យទៅតាមទំហំដែលតម្រូវការប្រើប្រាស់ជាក់ស្ដែងក្នុងការរស់នៅ ឬក្នុងអាជីវកម្មជាដើម។

កញ្ញាបានបញ្ជាក់ថា ៖

“ទាក់ទងនឹងការប្រើប្រាស់សូឡានាពេលបច្ចុប្បន្ន យើងឃើញថា មានការប្រើប្រាស់ច្រើនទំហំ ដូចជាទំហំតូចគឺអំពូលនៅតាមដងផ្លូវនានាដែលស៊ីត្រឹម ២-៣ W (វ៉ាត់) ការប្រើប្រាស់តាមផ្ទះមានពី ១០០-១ ០០០W  និងការប្រើប្រាស់ក្នុងអាជីវកម្ម ឬស្រែចំការអាចពី ៣ ០០០ – ៥ ០០០W ឬ ដល់ ១០ ០០០W អាស្រ័យលើទំហំប្រើប្រាស់របស់ពួកគាត់”

អ្នកជំនាញរូបនេះក៏បានរៀបរាប់ដែរថា ទីផ្សារសូឡានៅកម្ពុជានៅតែមានតម្រូវការជាប្រចាំពីសំណាក់ប្រជាជន ដោយសារតែកត្តាកំណើនប្រជាជន ក៏ដូចជាការអភិវឌ្ឍសំណង់នានា ប៉ុន្តែក៏វាអាចនឹងធ្លាក់ចុះបន្តិចវិញ បើអ្នកលក់គិតតែផលចំណេញពីការលក់ មិនបានគិតពីគុណភាពដែលធ្វើឱ្យប្រជាជនលែងចង់ប្រើសូឡាដោយសារឆាប់ខូច និងខាតបង់ថវិកា។ ហេតុនេះ ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់សូឡា អ្នកបច្ចេកទេស គួរយកចិត្តទុកដាក់ជាមួយក្រុមជាង ក៏ដូចជាអ្នកទីផ្សារក្នុងការផ្ដល់ព័ត៌មាន ការដំឡើងប្រព័ន្ធសូឡាឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ឬក៏អាចឈានដល់មានការបណ្ដុះបណ្ដាលឱ្យមានជាងជួសជុលនៅតាមភូមិអាចដោះស្រាយបញ្ហាបានភ្លាមៗ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី