ម្ចាស់កសិដ្ឋានបង្ហើបពីចំណុចសំខាន់ៗដែលកសិករគួរយល់ដឹងពីការរចិញ្ចឹមចៀម

មុខរបរចិញ្ចឹមចៀម ស្ដាប់ទៅហាក់ដូចជាប្លែកសម្រាប់ប្រទេសយើង ដោយសារភាគច្រើនគេចិញ្ចឹមចៀមតែនៅតំបន់ត្រជាក់។ យ៉ាងណាមិញ ក៏មានម្ចាស់កសិដ្ឋានចិញ្ចឹមចៀមមួយកន្លែងបានចែករំលែកពីចំណុចសំខាន់ៗ ក៏ដូចជាភាពខុសគ្នានៃប្រភេទចៀមដល់បងប្អូនកសិករដើម្បីទុកជាចំណេះដឹងមូលដ្ឋានផងដែរ។

លោក ជៀន ចាន់ធាវ ហៅ ចាន់ធា ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងស្ថិតនៅស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ដែលមានចិញ្ចឹមគោយកសាច់ គោពូជ ចៀម និងកែច្នៃចំណីសត្វផងដែរ។ ចំពោះការចិញ្ចឹមចៀមនេះផ្ទាល់តែម្ដង លោកថាមានភាពងាយស្រួល ហើយលោកក៏បានធ្វើការពង្រីកការចិញ្ចឹមជាបន្តបន្ទាប់។

លោកបានបញ្ជាក់ថា ៖

“ខ្ញុំចិញ្ចឹមចៀមដំបូងតែ១១ក្បាលប៉ុណ្ណោះ ប៉ុន្តែក្រោយពីការចិញ្ចឹមបាន ២-៣ខែ ខ្ញុំបានក៏បានទិញបន្ថែមទៀតរហូតដល់៥០ក្បាល ហើយធ្វើការចិញ្ចឹម និងលក់ចេញជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននៅសល់ប្រមាណ ៣០ក្បាលប៉ុណ្ណោះ ហើយចៀមវាងាយស្រួលចិញ្ចឹម មានទីផ្សារល្អ ជាពិសេសគឺការបញ្ជាទិញពីហាង ឬភោជនីយដ្ឋាននានា”

តាមរយៈបទពិសោធក្នុងការចិញ្ចឹមចៀមប្រមាណជាង ១ឆ្នាំមកនេះ ម្ចាស់កសិដ្ឋានខាងលើបានចែករំលែកពីចំណុចសំខាន់ៗនៃការចិញ្ចឹមនិងថែទាំសត្វចៀមដូចខាងក្រោម៖

  • ការជ្រើសរើសពូជ៖ សត្វចៀមមានច្រើនប្រភេទទាំងចៀមយកសត្វ និងយករោម តែសម្រាប់អាកាសធាតុនៅប្រទេសកម្ពុជាយើងឃើញថាប្រភេទចៀមយកសាច់គឺអំណោយផលជាងទាំងការចិញ្ចឹម និងទីផ្សារ។ ជាក់ស្ដែងដូចជាលោក ចាន់ធា ផ្ទាល់នៅកសិដ្ឋានរបស់លោកមានចិញ្ចឹមចៀមយកសាច់៣ប្រភេទគឺ ពួកអត់រោម ពួកមានរោមតែកន្ទុយខ្លី និងពួកមានរោមហើយកន្ទុយវែង។ 
  • ចំណុចត្រូវប្រុងប្រយ័ត្ន៖ សម្រាប់ការចិញ្ចឹមចៀមដោយលែងនៅតាមទីវាល គឺត្រូវចៀសវាងតំបន់ណាដែលមានសត្វដូចជាឃ្មុំ ខ្ទួយ ឆ្កែ ជាដើមដែលអាចទិចឬខាំចៀមធ្វើឱ្យវាឈឺ ឬអាចងាប់។ មួយវិញទៀតគឺ ប្រុងប្រយ័ត្នចំពោះតំបន់ណាដែលគេបាញ់ថ្នាំស្មៅហើយ នៅពេលចៀមស៊ីស្មៅនោះអាចនឹងពុល។
  • ចំណី៖ ចំណីរបស់ចៀមគឺស្មៅ ដូច្នេះមុននឹងចាប់ផ្ដើមចិញ្ចឹម យើងគួរដាំស្មៅជាមុនសិន ឬក៏ដីរបស់យើងមានស្មៅដុះច្រើនស្រាប់ហើយគឺអាចយកចៀមមកដាក់បាន។
  • ប្រភេទទ្រុង៖ ចំពោះកន្លែងរស់នៅរបស់ចៀម យើងអាចរៀបចំជាក្រោល ឬក៏ទ្រុង ដែលយើងអាចធ្វើបាន ២របៀបគឺ ទ្រុងផ្ទាល់ដី និងផុតពីដី។ តាមបទពិសោធរបស់លោក ចាន់ធាផ្ទាល់ លោករៀបរាប់ថា ការធ្វើទ្រុងផុតពីដីគឺប្រសើរជាងដោយសារ កាលណាយើងចិញ្ចឹមផ្ទាល់ដីនៅពេលមានភ្លៀង ឬក៏អាកាសធាតុត្រជាក់ធ្វើឱ្យចៀមងាយឆ្លងជំងឺជាងនៅលើទ្រុង។
  • ការរៀបចំទ្រុង៖ សម្រាប់ការរៀបចំទ្រុងផុតពីដី គឺយើងអាចធ្វើជាលក្ខណៈសាមញ្ញៗ ដោយគ្រាន់តែប្រក់ដំបូល និងរនាំងការពារភ្លៀងសាច ហើយបាតក្រោមធ្វើជារនាបដោយទុកប្រលោះប្រមមាណ ១.៥ សង់ទីម៉ែត្រជាការស្រេច។

សម្រាប់បងប្អូនកសិករដែលចង់ចាប់ផ្ដើមចិញ្ចឹមចៀម លោកចាន់ធា បានឱ្យជាមតិយោបល់ថា ទីមួយគឺគួរសិក្សាស្វែងយល់ពីចៀម ស្គាល់ពីរបៀបរបររបស់ចៀមតាំងពីការរស់នៅ ក៏ដូចជាការឱ្យចំណីចៀម។ ទីពីរគឺ ការត្រៀមចំណីដូចជាស្មៅ និងប្រភពទឹកស្អាតសម្រាប់ចៀមផឹក ចុងក្រោយគឺការរស់នៅរបស់ចៀម ដូចជាការសាងសង់ក្រោលដូចដែលបានរៀបរាប់ខាងលើនេះ។

ក្រៅពីចំណេះដឹងអំពីចៀម បងប្អូនកសិករយើងក៏ត្រូវត្រៀមនូវថវិកាបម្រុងទុកសម្រាប់ថ្នាំបំប៉ន ក៏ដូចជាដោះស្រាយនៅពេលចៀមឈឺផងដែរ។ ជាចុងក្រោយ ម្ចាស់កសិដ្ឋានខាងលើ ក៏សូមសំណូមពរដល់កសិករដែរថា ជាការចាប់ផ្ដើមចិញ្ចឹមគួរសាកល្បងត្រឹម ៤-៥ក្បាលសិនបានហើយ លុះដល់ពេលណាដែលយើងច្បាស់ក្នុងការចិញ្ចឹមនិងមើលថែហើយចាំដាក់ច្រើនក្បាល ចៀសវាងជួបហានិភ័យធ្វើឱ្យខាតបង់ច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច