សៀមរាប ៖ វិស័យកសិកម្មនៅកម្ពុជានៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសសំដៅលើការរៀនរស់ក្នុងបរិបទនេះ ដោយប្រជាកសិករមួយចំនួនបានផ្លាស់ប្ដូរទម្លាប់ពីការដាំដុះបែបកសិកកម្មប្រពៃណីតែមួយមុខទៅជាការដាំដំណាំចម្រុះ ឬប្ដូរដីពីការប្រើប្រាស់សម្រាប់ធ្វើស្រែ ទៅជាដីដាំដំណាំយុទ្ធសាស្ត្ររបស់សហគមន៍។

លោក អេង ថុង ប្រធានសហគមន៍កសិកម្ម «សំបូរមានជ័យ» បានលើកឡើងពីយុទ្ធសាស្ត្ររបស់សហគមន៍ និងបង្ហាញពីទិសដៅរួម គាំទ្រនូវដល់ការដាំដុះដំណាំចម្រុះ ដែលមានផលប្រយោជន៍ច្រើនជាងការដាំដំណាំតែមួយមុខតាមទម្លាប់ប្រពៃណី និងងាយរងហានិភ័យ។
លោក អេង ថុង បានប្រាប់ AMS ថា មានប្រជាជនក្នុងសហគមន៍មិនតិចជាង 20 គ្រួសារនោះទេ ដែលបានផ្លាស់ប្ដូរដីដែលធ្លាប់ធ្វើស្រែទៅជាការដាំដំណាំបន្លែ និងស្លឹកគ្រៃវិញ ដោយក្នុងនោះទំហំដីដែលត្រូវបានផ្លាស់ប្ដូរមានចាប់ពីកន្លះហិកតាឡើងទៅ។

ប្រធានសហគមន៍រូបនេះបានបញ្ជាក់ថា ៖
“ការសម្រេចចិត្តរបស់ពួកគាត់ គឺដោយសារការដាំដំណាំស្លឹកគ្រៃ ជាធម្មតា១ ហិកតាបានផលពី ១៥ ទៅ ២០ តោន ដោយបច្ចុប្បន្នស្លឹកគ្រៃ មានតម្លៃបោះដុំចូលទីផ្សារ គឺមានតម្លៃពី ៨០០-១២០០ រៀលក្នុងមួយគីឡូក្រាម”
លោកបន្តថា ៖។
“ខ្ញុំសូមលើកឧទាហរណ៍ ចំពោះគ្រួសារលោក ប៉ុន អុន ដែលមានដីត្រឹមដីកន្លះហិកតា និងធ្លាប់ធ្វើស្រូវបានទទួលបានកម្រៃចំនួន ត្រឹម៤លានរៀល ប៉ុន្តែក្រោយពេលគាត់ប្ដូរមកដាំស្លឹកគ្រៃ គឺគាត់ទទួលផលបានរហូតដល់ទៅដល់ជិត ៧លានរៀល។ សព្វថ្ងៃនេះ នៅក្នុងសហគមន៍បានដាំស្លឹកគ្រៃនៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា ដែលប្រមូលផលជាបន្តបន្ទាប់ គឺនាំចេញទៅកាន់ទីផ្សារក្នុងស្រុកចំនួន ពី ៦- ៧តោនក្នុងមួយថ្ងៃ ដែលពីមុននាំចេញត្រឹមតែ៣ តោនប៉ុណ្ណោះក្នុងមួយថ្ងៃ”
លោក ប៊ួយ កេង ជាអនុប្រធាសហគមន៍ និងជាអ្នកបានប្ដូរដីពីការធ្វើស្រែមកធ្វើការដាំដំណាំវិញនោះបានប្រាប់ថា ៖ ។
“កាលពីមុន ខ្ញុំមានបំណងធ្វើស្រែ ឬធ្វើស្រូវពូជ តែដោយសារបញ្ហាទឹក(ក្បាលហុងទឹក) ផ្ដល់ឱ្យពុំគ្រប់គ្រាន់ ទើបប្ដូរមកដាំស្លឹកគ្រៃវិញ ហើយក៏ស្របតាមយុទ្ធសាស្ត្ររបស់សហគមន៍ដែរ ម៉្យាងទៀតបើប្រៀបធៀបចំណូលពីការធ្វើស្រែ និងការដាំស្លឹកគ្រៃ គឺទីផ្សារស្លឹកគ្រៃឲ្យផលច្រើនជាង”
លោកបានបញ្ជាក់ថា ៖ ។
“ដោយសារបញ្ហាខ្វះខាតទឹក យើងចាំបាច់ត្រូវប្ត្តូរដីមកដាំស្លឹកគ្រៃវិញ ហើយការប្ដូរដីមកដាំស្លឹកគ្រៃ ឃើញថាបានផលចំណេញច្រើន ហើយមិនត្រូវការទឹកច្រើនឡើយ រីឯការធ្វើស្រែវាចោទចំពោះបញ្ហាទឹក ជាបញ្ហាប្រឈមខ្លាំង”
ទោះជាយ៉ាងណា លោក ប៊ួយ កេង ក៏បានបង្ហាញពីក្តីបារម្ភផងដែរថា ស្លឹកគ្រៃបានផលច្រើន ប៉ុន្តែត្រូវការថែទាំ និងប្រើជីខ្លាំង ដែលជាចំណាយថ្លៃដើមខ្ពស់របស់អ្នកដាំ ខណៈអ្នកផ្គត់ផ្គង់ក៏កាន់តែមានចំនួនច្រើនដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content