ប្រជានេសាទនៅតំបន់ទំនប់រលក ៖ ត្បិតនឿយបន្តិច តែអាចរកកម្រៃបានគួរសម

ព្រះសីហនុ ៖ ទំនប់រលក ជាតំបន់មានសក្ដានុពលផ្នែកធនធានពីផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ និងជាតំបន់ផ្គត់ផ្គង់គ្រឿងសមុទ្រចម្បងមួយក្នុងខេត្តព្រះសីហនុ ដែលទូកនេសាទទាំងធំ ទាំងតូចកំពុងមមាញឹកក្នុងការរៀបចំចេញទៅនេសាទ។ តាមរយៈការចេញនេសាទនេះជាចំណែកមួយ អាចដោះស្រាយជីវភាពប្រជានេសាទបានមួយផ្នែកធំផងដែរ។


លោក កាន់ ជឿន ហៅ ប្រុស វ័យ ៥០ឆ្នាំ ជាអ្នកស៊ីឈ្នួលចុះទូកនេសាទម្នាក់រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬគេនិយមហៅតាមតំបន់ថា ទំនប់រលក បានប្រាប់ឱ្យដឹងថា លោកប្រកបរបរនេសាទរាប់ឆ្នាំមកហើយ។ បច្ចុប្បន្នទីផ្សារគ្រឿងសមុទ្រ គឺល្អជាងមុន។ ប៉ុន្តែពិបាករកជាងមុនផងដែរ ដោយសារតែមានអ្នកនេសាទកាន់តែច្រើនឡើង។
លោកបន្តថា ក្នុងការនេសាទលើផ្ទៃសមុទ្រនេះ លោកទទួលបានកម្រៃក្នុងមួយខែប្រមាណជាង ៣០០ដុល្លារក្នុងការដោះស្រាយជីវភាព បើគិតទៅបានប្រមាណ៧ម៉ឺនរៀលក្នុងមួយថ្ងៃ។ ត្បិតមិនមានទូកដោយខ្លួនឯងក្ដី តែការស៊ីឈ្នួលនេះ ក៏អាចរកចំណូលចិញ្ចឹមគ្រួសារដែលកំពុងរស់នៅក្នុងខេត្តកំពតបានផងដែរ។


ដោយឡែកការនេសាទវិញត្រូវបានអ្នកនេសាទរូបនេះរៀបរាប់ថា គេអាចចេញទៅនេសាទពេលណាក៏បានឱ្យតែអាកាសធាតុអំណោយផល ដែលភាគច្រើនអ្នកនេសាទ ចេញទៅឆ្ងាយៗ តាមកោះនានា ប្រមាណ ៧ ទៅ១០ថ្ងៃទើបត្រឡប់ចូលច្រាំងវិញ។ នៅពេលចេញនេសាទក្នុងមួយទូកអាចមានគ្នាពី  ៣ ឬ ៤នាក់ដើម្បីជួយគ្នា និងឆ្លាស់វេនគ្នា តែសម្រាប់រូបលោកផ្ទាល់លោកនេសាទតែពេលថ្ងៃប៉ុណ្ណោះ។
ចំពោះផលនេសាទដែលទទួលបានរួមមាន ក្ដាម បង្គារ ពិសេស គឺមឹកបំពង់ដែលគេអាចរកបានច្រើនជាងគេ ។ ពេលដែលចេញនេសាទម្ដងៗ គេក៏មានទឹកកកដើម្បីរក្សាទុកគ្រឿងសមុទ្រដែលរកបាន លុះពេលត្រឡប់ចូលច្រាំងវិញទើបលក់បន្តឱ្យឈ្មួញនានាដែលរងចាំទិញយកទៅលក់បន្ត។


គួរបញ្ជាក់ដែរថា លោក កាន់ ជឿន បានចាប់អាជីពជាអ្នកនេសាទនេះប្រមាណជាង ៣០ឆ្នាំមកហើយ ដោយសារតែលោកមានដើមកំណើតនៅខេត្តកំពត និងមានគ្រួសារជាអុ្នកនេសាទស្រាប់។ ទោះបីត្រូវចេញទៅ នេសាទ ចាកឆ្ងាយច្រាំងយូរថ្ងៃយ៉ាងណាក្ដី ក៏អ្នកនេសាទរូបនេះនៅតែរីករាយក្នុងការងារ ដែលជាប្រភពផ្ដល់ចំណូលដល់គ្រួសារ។
សូមបញ្ជាក់ផងដែរថា សង្កាត់ទំនប់រលកត្រូវបានប្ដូរទៅជាឃុំទំនប់រលក និងប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ។ ឃុំនេះស្ថិតនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលមានភូមិចំណុះចំនួន ៤ គឺភូមិ១ ភូមិ២ ភូមិ៣ និងភូមិ៤។ តំបន់នេះក៏មានសហគមន៍នេសាទ តំបន់ការពារព្រៃលិចទឹក និងព្រៃកោងកាង ក៏ដូចជាសក្ដានុពលធនធានសមុទ្រជាច្រើនទៀតដែលបានចុះកិច្ចព្រមព្រៀង ទាំងកន្លែកនេសាទសហគមន៍ ការចូលរួមអភិរក្ស និងការពារធនធានសមុទ្រ ធ្វើយ៉ាងណាឱ្យតំបន់មានអាចអភិវឌ្ឍទៅបានប្រកបដោយនិរន្តរភាព៕


អត្ថបទដោយ ៖ នី ស្រីពៅ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ