ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគម្រោង អាយ អេស អាយ ជានិមិត្តរូបនៃការរស់ឡើងវិញ និងការបង្កើតការងារជាច្រើន

ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការអបអរសាទរចំពោះការបើកសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ISI) ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ គម្រោងនេះត្រូវបានចាត់ទុកថាជានិមិត្តរូបនៃការរស់ឡើងវិញនៃសង្គមជាតិ និងការបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងក្នុងពិធីសម្ពោធនេះថា កម្ពុជាបានឆ្លងកាត់សម័យកាលដ៏លំបាកពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដោយបាត់បង់អ្វីៗជាច្រើន។ បច្ចុប្បន្ន កម្ពុជាកំពុងបំពេញនូវអ្វីដែលបានបាត់បង់ និងបង្កើតអ្វីដែលប្រសើរថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជាមានបំណងចង់កសាងបុរីជនបទ ដែលមានផ្លូវ ទឹក ភ្លើង ប្រើប្រាស់គ្រប់គ្រាន់ និងក្លាយជាភូមិឋានក្សេមក្សាន្ត ដែលប្រជាជនរស់នៅសុខសាន្ត មានការងារធ្វើ និងសុខសុភមង្គល។

ឯកឧត្តមបានបញ្ជាក់ថា ៖

«អ្វីដែលយើងឃើញនៅថ្ងៃនេះគឺជាផ្តើមចេញពីការបីបាច់ថែរក្សារបស់ឪពុកម្តាយក្នុងក្រុមគ្រួសារ ដែលបានបង្កើតមនុស្សល្អ និងសកម្មជាច្រើនក្នុងសង្គម។ ការវិវត្តន៍នេះនាំឱ្យមានការផ្លាស់ប្តូរសហគ្រាសពីលក្ខណៈគ្រួសារមកជាឧស្សាហកម្មមួយដែលផ្តល់ការងារជាច្រើន និងបង្កើនប្រាក់ចំណូលដល់ប្រជាជនកម្ពុជា»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ជាក់ស្ដែង ក្រុមហ៊ុន Golden Port SEZ Development Co., Ltd. បានពង្រីកការវិនិយោគបន្ថែមទៀត ដែលជាសមិទ្ធផលដ៏ល្អ បានផ្តល់អត្ថប្រយោជន៍ជាច្រើន។ វឌ្ឍនភាពរបស់ក្រុមគ្រួសារ និងសហគ្រាសនៅបច្ចុប្បន្ន ជាការកសាងមាតុភូមិដែលនាំឱ្យសួនឧស្សាហកម្មនេះក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍជំនាញ និងការប្រកួតប្រជែងជាសកល។

អ្វីដែលសំខាន់ តាមរយៈផលិតផលទាំងអស់នេះនឹងធ្វើឱ្យបា្រក់ចំណូលជាច្រើនហូរពីក្រៅប្រទេសមកកម្ពុជា ហើយនឹងផ្តល់ត្រលប់មកវិញនូវការងារជាច្រើនដល់ប្រជាជនកម្ពុជាធ្វើ ដើម្បីបង្កើនប្រាក់ចំណូល ជាពិសេសប្រជាជននៅខេត្តព្រះសីហនុ ដែលនឹងមានផលវិជ្ជមានបន្តដល់អ្នកដាំបន្លែ ផ្លែឈើ ចិញ្ចឹមសត្វយកសាច់ ដើម្បីលក់ធ្វើជាម្ហូបទទួលទាន។ល។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុលហ្គារី ​និង​វៀតណាម ​​ប្តេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/11/2026

ប៊ុលហ្គារី ​និង​វៀតណាម ​បាន​ប្តេជ្ញា​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ ​តាមរយៈ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ការពារ​ជាតិ​ ការ​អប់រំ​ ​និង​បច្ចេកវិទ្យា​ខ្ពស់ ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ​នៅ​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

រដ្ឋមន្ត្រី កសិកម្ម អញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

​CSX​ ​ទទួល​បាន​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ថ្មី​​ កៀរ​គរ​ទុន​រយៈពេល​វែង​ជិត​ ​១០០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​ទទួល​ក្រុមហ៊ុន​ SchneiTec ​Jupiter ​Co​.​,​ Ltd​. ​ចុះ​បញ្ជី​លក់​សញ្ញា​បណ្ណ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ​ដោយ​អាច​កៀរ​គរ​ទុន​រយៈពេល​វែង​បាន​ប្រមាណ​ ​១០០​ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​នឹង​រួមចំណែក​គាំទ្រ​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ស្អាត ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា

អ្នក​ជំនាញ​៖​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង បើក​ឱកាស​នយោបាយ ​និង​សេដ្ឋកិច្ច​ថ្មី​សម្រាប់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ ​និង​នយោបាយ​កម្ពុជា​ ​លោក​សាស្ត្រាចារ្យ​ ​ឥន សុផល ​មើល​ឃើញ​ថា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំង ​មកកាន់​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​និង​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​លើក​ទី​២០ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា​ ទាំង​ផ្នែក​នយោបាយ​ ​និង​សេដ្ឋកិច្ច

មេដឹកនាំ​បារាំង ​និង​កាណាដា ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រង់​កូហ្វូនី ​និង​បច្ចេកវិទ្យា​ ​AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

​នាយករដ្ឋមន្ត្រី​កាណាដា ​លោក​ ​Mark ​Carney ​និង​ប្រធានាធិបតី​បារាំង ​លោក​ ​Emmanuel ​Macron ​បាន​ជំរុញ​ឱ្យ​មាន​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​សហគមន៍​ហ្វ្រង់កូហ្វូនី ​ជាពិសេស​លើ​វិស័យ​បច្ចេកវិទ្យា​ ​ពាណិជ្ជកម្ម​ ​និង​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​

បារាំង – កម្ពុជា ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/11/2026

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៤


Leave a Reply

Your email address will not be published.Required fields are marked *