ពីសំណល់ត្រឡោកដូងគ្មានតម្លៃ កែច្នៃក្លាយជាផលិតផលតាំងលម្អរយ៉ាងទាក់ទាញ

ខេត្តកំពង់ចាម ៖ ​ផ្លែដូង ក្រៅ​ពី​ទាញ​យក​​ផល​ជា​​ទឹក និង​សាច់ហើយ​​នោះ អ្នកបរិភោគ​តែងតែបោះ​ចោលទៅ​ជាកាកសំ​ណល់ ពោលគឺមានមនុស្សតិចណាស់ដែលបាន​យក​សំណល់របស់​ផ្លែដូង ឬសម្បកដូងទៅ​កែច្នៃ​ជារបស់របរប្រើប្រាស់ និងវត្ថុតាំងលម្អរផ្សេងៗ។ ​ដោយឡែកងាកទៅចាប់អារម្មណ៍នៅស្រុក​ស្រី​សន្ធរ ទឹកដីខេត្ត​កំពង់ចាម​​ឯណោះវិញ មានបុរសម្នាក់ដោយសារ​តែ​មិន​ចង់​ទុក​ចោល​នូវ​កាក​សំណល់​​នៃ​​ផ្លែ​ដូង លោកក៏​បានធ្វើការ​កែច្នៃវាឱ្យទៅជារបស់របរប្រើប្រាស់ផ្សេងៗដ៏គួរឱ្យទាក់ទាញ។

លោក ផុន ភាន់ វ័យ ៤៤ឆ្នាំ រស់​នៅ​ភូមិ​ ​ទង​ត្រឡាច ឃុំ​ទង​ត្រឡាច ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​ បានរៀបរាប់ឱ្យដឹងថា លោកបានចំណាយពេលជាមួយមុខរបរកែច្នៃត្រឡោកដូងមួយនេះអស់ពេលជាង ២០ឆ្នាំមកហើយ បើទោះបីជាជួបការលំបាកយ៉ាងណាក៏លោកមិនបោះបង់ដែរ ដ្បិតអីវាជាមុខរបរដែលលោក​ស្រលាញ់ ហើយលោ​កក៏បានបង្រៀនដល់កូនប្រុសរបស់លោក​ថែមទៀតផង។

មុនឈោងទៅឆាប់មុខរបរកែច្នៃផលិតផលទាំងនេះ លោក ផុន ភាន់ បានឱ្យដឹងថា ​​កាលពីដើម​ឡើយ​លោកបានទៅ​រៀ​នជំនាញ​​ជាង​កាត់​សក់នៅភ្នំពេញ​​ ប៉ុន្តែគ្រាមួយមានមនុស្សម្នាក់ដែលលោកបានចាត់ទុកថាជា​បង​ប្រុស​ ​បា​ន​នាំរូប​​លោក​ទៅ​​រៀនជំនាញ​នៅ​សាលា​រចនា ឬ​សាកលវិទ្យាល័យខេមរភូមិន្ទវិចិត្រសិល្បៈ ព្រោះយល់ថាវាល្អ​សម្រាប់លោកនៅពេលអនាគត។

លោក ផុន ភាន់ បានបន្តថា ៖ «រៀន​យូរៗ​ទៅ​ ខ្ញុំ​ក៏​ស្រលាញ់​មុខ​របរ​មួយ​នេះ​ និង​ជាប់​និស្ស័យ​បន្ត​មក ហើយម្យ៉ា​ង​វា​ត្រូវ​នឹង​និស្ស័យ​របស់​ខ្ញុំ​ដែល​ចូល​ចិត្ត​កែច្នៃ​របស់​ដែល​ឥតប្រយោជន៍​ទៅ​ជា​របស់​ដែល​មាន​ប្រយោជន៍​ និងមានតម្លៃ»។

​អស់ពេលជាង ២០ឆ្នាំកន្លងមក បុរសអ្នកខេត្តកំពង់ចាមរូបនេះថា លោក​បានឆ្លងកាត់អស់ហើយការលំ​បាកក្នុងជីវិតដែល​កើតមានឡើង​​ច្រើន​ខ្លាំង​ណាស់​ និងមានពេលខ្លះត្រូវ​កែ​ច្នៃ​ផលិតផលផ្សេងៗ​​ផង​ ត្រូវ​​​​ទៅ​ធ្វើ​​ជា​កូន​ជាង​សំ​ណង់​ផង​ ដោយ​សារ​តែ​ចំណូល​មិន​គ្រប់​គ្រាន់សម្រាប់ផ្គត់​ផ្គង់​គ្រួសារ។ ម្យ៉ាងទៀត ដោយសារតែ​ចិត្តលោកផ្ទាល់មិនចង់បោះបង់ ហើយថែមទាំង​ចង់​យកចំណូល​ដែលរកបានពីការធ្វើសំណង់យកមក​ទិញ​ត្រឡោក​ដូងសម្រាប់​​​កែច្នៃតាមចំណង់ចំណូលចិត្តរបស់ខ្លួន​។

រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ​ ជីវភាព​ប្រចាំ​ថ្ងៃរបស់លោកគឺ​​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​មុខ​របរ​មួយ​នេះតែប៉ុណ្ណោះ បើ​ទោះបីជា​លក់ដាច់ ឬមិនដាច់ក៏ដោយ ក៏​លោកមិនបោះបង់វាចោលដែរ ដោយ​សារ​តែ​ចិត្ត​ស្រលាញ់តែមួយប៉ុណ្ណោះ​។ ​

ទាន់ទិនទៅនឹងវត្ថុ​ធាតុ​ដើមវិញ លោក ផុន ភាន់​ បានប្រាប់ថា លោកកែច្នៃរបស់​ប្រើប្រាស់ និង​សម្រាប់តាំងលម្អទាំងនេះ​​ពី​ត្រឡោក​ដូង គ្រាប់​ត្នោត ឫស្សី​ និង​កម្ទេច​ឈើដែលគេបោះចោល។ ក្នុងមួយវត្ថុធាតុដើម លោកអាចកែច្នៃបានចន្លោះពី ២០០ ទៅ៣០០ម៉ូតនៃផលិតផល ហើយលោកក៏បើកទទួលការកែច្នៃតាមតម្រូវកា​រអតិថិជនផងដែរ ដូចជា ឆ្លាក់ឈ្មោះ ឬរូបផ្សេងៗ។

លោក​ ផុន​ ភាន់ ​បាន​រៀបរាប់​ឱ្យ​ដឹង​ពី​តម្លៃផលិតផលរបស់​លោកផងដែរ​ថា សម្រាប់​ស្រមោច ១ មាន​តម្លៃ ១ម៉ឺន​រៀល ត្រឡោក​កែច្នៃ​ធម្មតា​គ្មាន​ឆ្លាក់​ ១ មាន​តម្លៃ ៦ពាន់​រៀល រីឯ​ផលិតផល​អំពូល​តាំង​លម្អ​មាន​តម្លៃ​ចាប់​ពី ១០ដុល្លារ ដល់​៥០ដុល្លារ​អាមេរិក ដោយ​វា​អាស្រ័យ​លើ​ចំនួន​អំពូល​ និង​ទំហំ​របស់​វា។ ក្រៅ​ពី​ផលិតផល​ទាំង​នោះ​ ក៏​លោក​នៅ​​មាន​វត្ថុ​អនុស្សាវរីយ៍ផ្សេងៗទៀត ដូចជា អណ្ដើក​ច្នៃ​ពី​ត្រឡោក​ដូង ​​ពី​ឫស្សី និង​ប្រភេទ​ថូ​ជា​ច្រើន​ម៉ូត​ថែម​ទៀត។ ដោយឡែក សម្រាប់ការលក់វិញ ត្រូវបានម្ចាស់សិប្បកម្មលក្ខណៈគ្រួសារ​រូបនេះបញ្ជាក់ឱ្យដឹងថា ការទទួលបានចំណូល​​មិន​ទៀងទាត់​នោះ​​ទេ ពោលគឺវា​គ្រាន់តែអាចជួយ​ដោះ​ទាល់​ប៉ុណ្ណោះ ដ្បិត​អី​ផលិតផល​ទាំង​នេះ​មិន​សូវ​មាន​អ្នក​ស្គាល់​ និងគាំទ្រច្រើននោះទេ។ ឆ្លៀតនៅក្នុងឱកាសនេះ ​លោក ផុន ភាន់ ក៏​បានស្នើ​ឱ្យមានការជួយគាំទ្រផលិតផលខ្មែរ ទទួលស្គាល់ផលិតផលខ្មែរ​ ជាពិសេសបណ្តាម្ចាស់អាជីវកម្ម ក៏ដូចជាក្រុមហ៊ុនផ្តល់សេវាកម្មបដិសណ្ឋារកិច្ច និងទេសចរណ៍តែម្ដង ​៕ អត្ថបទដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី