ស្វែងយល់ពីបច្ចេកទេសសំខាន់ៗក្នុងការចិញ្ចឹមទាកាប៉ា ដែលទទួលបានភាពជោគជ័យខ្ពស់

ទាកាប៉ា ជាប្រភេទសត្វចិញ្ចឹមក្នុងស្រុកមួយប្រភេទដែលកសិករខ្មែរនិយមចូលចិត្តចិញ្ចឹម ដែលក្នុងនោះមានទាំងការចិញ្ចឹមជាលក្ខណៈគ្រួសារ និងជាលក្ខណៈកសិដ្ឋានទ្រង់ទ្រាយធំសម្រាប់ធ្វើជាមុខជំនួញ ដោយសារតែវាជាសត្វងាយចិញ្ចឹម មានទីផ្សារធំទូលាយ និងអាចទទួលបានតម្លៃថ្លៃជាងប្រភេទសត្វទាធម្មតា។

ជាមួយគ្នានេះផងដែរ ដើម្បីអាចចិញ្ចឹមទាកាប៉ាទទួលបានជោគជ័យ មានទិន្នផលខ្ពស់ ក៏ដូចជាទទួលបានប្រាក់ចំណេញច្រើន ក្នុងនាមជាអ្នកចិញ្ចឹម និងថែទាំ គប្បីត្រូវដឹងពីគន្លឹះសំខាន់ៗក្នុងការចិញ្ចឹមដូចខាងក្រោម៖

១. ការសង់ទ្រុង ៖ ទ្រុង ជាផ្នែកមួយសំខាន់ក្នុងការចិញ្ចឹមទាកាប៉ាឱ្យបានល្អ ដែលក្នុងនោះគេអាចសាងសង់ទ្រុងមានទីធ្លាបិទជិត ដោយមានធ្នើរ អាចការពារសត្វទាពីកម្ដៅថ្ងៃ ភ្លៀង ខ្យល់ ក៏ដូចជាសត្វផ្សេងៗខាំផងដែរ។ ក្នុងការសាងសង់ទ្រុង គេក៏អាចប្រើជាឫស្សី ដើមដូង ដើមប្រេងខ្យល់ ឬស្លឹកត្នោតជាដើម ហើយគួររើសទីតាំងនៅជិតផ្ទះដែលងាយស្រួលក្នុងការមើលថែទាំ។

២. ការជ្រើសរើសពូជ ៖ ទាកាប៉ា Cairine Moschata ជាប្រភេទល្អជាងគេសម្រាប់យកសាច់ ដោយសារវារឹងមាំ ងាយចិញ្ចឹម និងសាច់មានរសជាតិឆ្ងាញ់។ ទាប្រភេទនេះមានដុំពកសាច់ពណ៌ក្រហមភ្លឺនៅជុំវិញភ្នែក និងលើចំពុះ ហើយចូលចិត្តស៊ីស្មៅ និងរកចំណីនៅតាមទីវាលជិតៗផ្ទះផងដែរ។ ចំណែកការរើសពូជមកចិញ្ចឹមគឺត្រូវយកចេញពីកន្លែង ឬកសិដ្ឋានដែលយើងស្គាល់ប្រភពច្បាស់លាស់ ហើយរើសទាណាដែលមានលក្ខណៈស្វាហាប់ រោមភ្លឺរលោងស្អាត ជើងមានទ្រង់ទ្រាយល្អ និងចូលចិត្តស៊ីចំណីជាដើម។

៣.ចំណីទាកាប៉ា៖ ចំណីអាហារក៏ជាផ្នែកមួយសំខាន់ណាស់ដែរក្នុងការចិញ្ចឹមទាកាប៉ាឱ្យបានជោគជ័យ ដោយយើងត្រូវដឹងពីប្រភេទចំណីដែលទាកាប៉ាចូលចិត្តស៊ីដូចជា កូនត្រី កង្កែប ខ្យង កំពឹស ក្ដាម ក៏ដូចជាអាហារេផ្សេងទៀតដូចជា ស្រូវ ពោត ដំឡូងមី ត្រាវ ស្រូវ ផ្លែឈើជាដើម ដោយកិនបំបែក ឬបុលលាយបញ្ចូលគ្នាតាមក្បួនខ្នាត។ ក្រៅពីនេះ យើងក៏អាចបង្កើតចំណីបន្ថែមដូចជាធ្វើសួនប​ន្លែ ត្រកួន ផ្ទី និងស្មៅដើម្បីលែងឱ្យទាកាប៉ាដើរស៊ីផងដែរ។

៤. ការថែទាំ៖ ទឹក ជាផ្នែកមួយដ៏សំខាន់ដែលយើងត្រូវប្រុងប្រយ័ត្ន ដោយយើងត្រូវផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ចៀសវាងកង្វះខាតទឹកធ្វើឱ្យទាលូតលាស់មិនបានល្អ ឈឺ និងងាប់។ មួយវិញទៀត យើងក៏ត្រូវពិនិត្យមើលស្នូកទឹកឱ្យបានញឹកញាប់ ២-៣ដង ក្នុងមួយថ្ងៃ ដោយសារវាជាប្រភពជំងឺ និងសត្វល្អិតចង្រៃ។

៤. អនាម័យ៖ មុនពេលដាក់ទាកាប៉ាចូលចិញ្ចឹម ឬដាក់ទាថ្មីចូល ត្រូវសម្អាតទ្រុង និងសម្ភារនានា ដោយទឹកកំបោស ឬថ្នាំសម្លាប់មេរោគជាមុនសិន។ បាតទ្រុងត្រូវក្រាលអង្កាម កម្ទេចចំបើងស្ងួត ដើម្បីកាត់បន្ថយសំណើម និងក្លិនស្អុយរបស់លាមកទា។

៥. ជំងឺ៖ ទាកាប៉ាអាចប្រឈមនឹងជំងឺដូចជា អាសន្នរោគ និងប៉េស្តទាកាប៉ា ដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដែលធ្វើឱ្យទាល្វើយ ខ្សោយកម្លាំង មិនសូវស៊ីចំណី ជាដើម។ ហើយវិធានការការពារគឺមានតែចាក់វ៉ាក់សាំងជំងឺទាំងពីរនេះឱ្យទាកាប៉ា ឱ្យបានទៀតទាត់ ហើយសម្រាប់មេបាពូជត្រូវចាក់វ៉ាក់សាំងអាសន្នរោគឡើងវិញរៀងរាល់ ៥-៦ខែម្ដង៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង

LOLC KHQR ផ្តល់ជូននូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១៦៨ ០០០ រៀល ដល់អាជីវករក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ

១៨ខែ ខេត្ត​​ភាគឦសានទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង​ បង្កើតឱកាស​ការងារ​បានជាង​ ៨,៣ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្នុងរយៈពេលត្រឹមតែ១៨ខែ ឬ១ឆ្នាំកន្លះ តំបន់ភូមិភាគឦសាន​បានទទួល​គម្រោង​វិនិយោគ៧៦គម្រោង​ជាមួយនឹងទុនវិនិយោគ ២,៦៥ពាន់​លានដុល្លារអាម៉េរិក​បង្កើតការងារបានជា​ង៨ម៉ឺននាក់​


Leave a Reply

Your email address will not be published.Required fields are marked *