ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំដុះ ពិសេសនៅតាមស្រុកស្រែដែលជាប្រភពផ្ដល់អង្ករជាស្បៀងអាហារយ៉ាងសំខាន់។ យ៉ាងណាមិញ ការដាំស្រូវ ឬធ្វើស្រែ ក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួនក្នុងការដាំដុះ និងថែទាំ​ ទើបទទួលបានផលល្អ និងមិនខាតបង់ទាំងធនធាន និងពេលវេលា។

ជាក់ស្ដែង លោក គង់ វ៉ុង ជាកសិករដាំស្រូវលើផ្ទៃដី ៦ហិកតា នៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ បានចែករំលែកពីគន្លឹះសំខាន់ៗមួយចំនួនដល់បងប្អូនប្រជាកសិករ ថាតើគួរធ្វើបែបណាទើបដាំស្រូវមិនខាត។

កសិកររូបនេះបានបញ្ជាក់ថា៖

«មុខរបរណាក៏មានហានិភ័យដែរ តែសម្រាប់ខ្ញុំការធ្វើស្រែគឺវាមិនធំដុំដល់អ្នកខាតទេ គ្រាន់តែចំណេញតិច ឬច្រើន ដោយសារខ្ញុំមានវិធីកាត់បន្ថយចំណាយ ហើយអាចចំណេញបានដល់ទៅជិត ៥០ភាគរយ ដោយច្រូតម្ដងអាចចំណេញប្រមាណ ១៥លានរៀលអីដែរ»។

លោកបន្តថា ៖

«ដីស្រែរបស់យើងមានប្រមាណ ៦ហិកតា ដោយមួយហិកតាអាចច្រូតបានចន្លោះ ៥-៦តោន ហើយមួយឆ្នាំយើងអាចធ្វើបាន ៣ដង។ បច្ចុប្បន្នយើងមានសំណាងមួយដែរ ដោយសារយើងមានគ្រឿងចក្រក្នុងការធ្វើកសិកម្មត្បិតកម្លាំងពលកម្មថ្លៃ ហើយអ្វីដែលសំខាន់គឺកត្តាមនុស្ស មានន័យថា កសិករត្រូវមានការស្រឡាញ់ ការព្យាយាម ក្នុងការមើលថែទាំ និងសិក្សាស្រាវជ្រាវរកបច្ចេកទេស»។

កត្តាមនុស្សនេះទៀតសោត លោក គង់ វ៉ុង បានបន្ថែមថា សកិករត្រូវមានឆន្ទៈ ដូចដែលលោកផ្ទាល់ គឺស្រឡាញ់ មើលថែទាំព្រឹកល្ងាច ពេលមានបញ្ហាណាមួយកើតឡើងគឺអាចដោះស្រាយបានភ្លាមៗ។ ក្រៅពីនេះក៏មានបច្ចេកទេសផ្សេងទៀតដូចជា ត្រូវមើលពេលវេលាធ្វើស្រូវឱ្យទាន់គេទាន់ឯង មិនគួរធ្វើមុន ឬក្រោយគេពេកទេ ដោយសារវាអាចនាំមកនូវផលលំបាកទាំងការរកកម្លាំង និងទីផ្សារ។

លោកបញ្ជាក់ថា ៖

«ការថែទាំស្រូវ យើងកុំដាក់ទឹកច្រើនពេក ព្រោះស្រូវអាចមិនបែកគុម្ពល្អ តួយ៉ាងកំឡុងពេល ១៧-២០ថ្ងៃបន្ទាប់ពីព្រួសយើងគួរផ្ដាច់ទឹកឱ្យគោកម្ដងសិន ទើបបញ្ចូលទឹក និងដាក់ជីវិញទើបស្រូវឆាប់តោងល្អ និងមិនចំណាយជីច្រើន ដែលកាត់បន្ថយទាំងចំណាយ និងមិនសូវមានជំងឺ»។

ពាក់ព័ន្ធនឹងការប្រើជី តាមបទពិសោធរបស់កសិករខាងលើ លោកប្រើជីតិចបំផុត ដោយមួយហិកតាបាចជីត្រឹម ១បាវ កន្លះ ឬបន្ថែមជីអាចម៍មាន់ ១០០ថង់ក្នុងមួយហិកតា ដែលវាមិនសូវមានផលប៉ះពាល់ដល់ស្រូវនិងគុណភាពដី។ តែករណីអ្នកប្រើជីច្រើនពេក ពិសេសជីអ៊ុយរេ ដែលធ្វើឱ្យដើមស្រូវល្អ តែមិនប្រាកដថាគ្រាប់ល្អនោះទេ ព្រោះវាអាចធ្វើគ្រាប់ស្រូវមិនភ្លឺល្អ។

បញ្ហាមួយទៀតសម្រាប់អ្នកធ្វើស្រែ ៣ដង បន្ទាប់ពីប្រមូលផលហើយ គេគួរត្រាំទុកចំបើងក្នុងស្រែ ១៥ថ្ងៃឱ្យវារលួយទៅជាដីសិនទើបចាប់ផ្ដើមព្រួសម្ដងទៀត ចៀសវាងព្រួសភ្លាមៗព្រោះចំបើងមិនទាន់រលួយនៅឡើយធ្វើឱ្យមិនសូវល្អ។ នេះជាអ្វីដែលកសិករខាងលើបានបញ្ជាក់ប្រាប់។

ជាចុងក្រោយកសិករគំរូ លោក គង់ វ៉ុង បានផ្ដល់ជាមតិថា សម្រាប់ការធ្វើស្រូវឱ្យបានចំណេញ កត្តាដែលសំខាន់គឺកត្តាមនុស្សថាតើមានឆន្ទៈក្នុងការមើលថែកម្រិតណា ការជ្រើសរើសពូជស្រូវឱ្យបានត្រឹមត្រូវ និងការចេះស្ទាបស្ទង់តម្រូវការទីផ្សារទើបអាចទទួលបានផលចំណេញ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ