អាជីវករក្នុងស្រុកគួរត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ភ្ជុំបិណ្ឌ ជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេដោយរាប់ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ជាពិធីដាក់បិណ្ឌ និងថ្ងៃទី១៥រោច ជាថ្ងៃភ្ជុំបិណ្ឌ ដោយនៅក្នុងឱកាសនេះ ប្រជាជនខ្មែរ ដែលជាពុទ្ធបរិស័ទ ឬអ្នកកាន់សាសនាព្រះពុទ្ធ តែងមានទម្លាប់ធ្វើម្ហូប បាយ សម្លរ នំ ចំណី ទៅប្រគេនព្រះសង្ឃ យ៉ាងសន្ធឹកសន្ធាប់។ នៅក្នុងរយៈពេលនេះដែរ តម្រូវការនៃការប្រើប្រាស់សម្ភារៈប្រើប្រាស់ ក៏ដូចជាបន្លែ ត្រី សាច់ ក៏កើតមានផងដែរ ដែលអាជីវករ ក៏ដូចជាកសិករទាំងឡាយ គប្បីត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការរបស់អតិថិជន។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ​បណ្ឌិត ​សួង ​ណយ អនុប្រធានគណៈកម្មាធិការជាតិ​ជំរុញ​ចល​នាភូមិមួយ​ផលិត​ផលមួយនៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រីបានលើកឡើងថា ជាទម្លាប់ហើយដែលរាល់ពេលរដូវភ្ជុំបិណ្ឌ ប្រជាជនខ្មែរនិយមគាំទ្រផលិតផលខ្មែរ ដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ដើម្បីចម្អិនម្ហូបអាហារជូនចាស់ៗផង និងរៀបចំចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមផង។ ក្រៅពីម្ហូបអាហារ គេក៏មានប្រគេនជាទេយ្យទាន ដែលជាគ្រឿងភេសជ្ជៈ និងអាហារក្រៀមផ្សេងៗផងដែរ។

ក្នុងនាមជាអ្នកជំនាញដែលធ្វើការជាមួយអាជីវករលក់ផលិតផលខ្មែរ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា៖

«ចំពោះម្ចាស់អាជីវកម្មក៏ដូចជាអ្នកផលិត ត្រូវប្រមូលត្រៀមទុកនូវផលិតផល កសិផលខ្លួនឯងទៅតាមតម្រូវការ ចាប់តាំងពីបិណ្ឌទី១ ដល់ភ្ជុំបិណ្ឌ ពោល គឺរយៈពេល ១៥ថ្ងៃតែម្ដង ជាពិសេសអ្នកដែលមានវត្ថុធាតុដើមដែលអាចច្នៃជាផលិតផលសម្រេច និងអាចយកទៅប្រគេណព្រះសង្ឃបាន គួរតែរៀបចំឱ្យបានល្អ»។

ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់អតិថិជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ អ្នកស្រី ធឿន ស្រីនី ជាម្ចាស់សិប្បកម្មកែច្នៃត្រី ធឿន ស្រីនី បានត្រៀមរួចជាស្រេចនូវផលិតផលរបស់ខ្លួន ដោយរំពឹងថានឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុកច្រើន។

អ្នកស្រីបានបន្តឱ្យដឹងយ៉ាងដូច្នេះថា៖

«សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងបានត្រៀមទុកផលិតផលដូចជាត្រីងៀត ប្រភេទត្រីរ៉ស់ និងត្រីឆ្ដោរ ប្រមាណ ២០ភាគរយលើសធម្មតា ដើម្បីទុកលក់កំឡុងពេលភ្ជុំបិណ្ឌ ជាពិសេសចាប់ពីបិណ្ឌ១៣ ដែលមានបងប្អូនយើងចាប់ផ្ដើមឈប់សម្រាកពីការងារ និងត្រឡប់មកលេងស្រុកដែលអាចទិញយកទៅទុកទទួលទានក្នុងគ្រួសារផង និងចម្អិនជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃផងដែរ»។

ឈរជើងនៅលើទីផ្សារបានប្រមាណជា ១០ឆ្នាំមកនេះ សិប្បកម្មកែច្នៃត្រីងៀត ប្រហុក ផ្អក ធឿន ស្រីនី បានកសាងកេរ្តិ៍ឈ្មោះ តាមរយៈការរក្សាបាននូវរសជាតិ ជាពិសេសគឺសម្រេចបាននូវស្តង់ដារសម្រាប់នាំចូលទៅលក់ក្នុងបណ្ដាផ្សារទំនើបនៅទីក្រុងភ្នំពេញ។ ដោប្រើបច្ចេកវិទ្យាផ្ទះសម្ងួតសម្រាប់សម្ងួតត្រីកែច្នៃរបស់ខ្លួនប្រកបទៅដោយគុណភាពខ្ពស់ និងអនាម័យផងនោះ អ្នកស្រី ធឿន ស្រីនី មានជំនឿជឿជាក់ថា ខ្លួនអាចផ្គត់ផ្គង់ទាន់តាមតម្រូវការកម្មង់ទិញរបស់អតិថិជននៅក្នុងអំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ។

ចុងក្រោយ អ្នកស្រី ស្រីនី ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលរបស់អ្នកស្រី និងផលិតផលកែច្នៃក្នុងស្រុកផ្សេងទៀត ដែលជាសកម្មភាពមួយចូលរួមជួយដល់សេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់ជីវភាពក្រុមអ្នកផលិត និងអ្នកពាក់ព័ន្ធក្នុងខ្សែចង្វាក់ផលិតកម្មជាច្រើននាក់ផ្សេងទៀត៕   



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី