សិប្បកម្មតម្បាញហូលទំនើប កំពុងចូលរួមជួយដល់ជនមានពិការភាព ស្ត្រីមេផ្ទះ និងនិស្សិតក្រីក្រនៅក្នុងសហគមន៍

ភ្នំពេញ ៖ ហូលទំនើប ជាប្រភេទហូលដែលកែច្នៃ និងត្បាញចេញពីអំបោះធម្មតា ដែលមានតម្លៃសមរម្យ(តម្លៃទាប)ជាងហូលដែលផលិតពីសូត្រ និងកំពុងមានដំណើរការត្បាញនៅក្នុងសិប្បកម្មក្នុងស្រុកមួយកន្លែង មានឈ្មោះថា «កេរបុរាណ » បច្ចុប្បន្នមានទីតាំងស្ថិតម្ដុំវត្ដថាន់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយថែមទាំងបានជួយបណ្តុះបណ្តាលជំនាញដល់ជនមានពិការភាព និងស្ត្រីតម្បាញប្រមាណ ២០០នាក់។   

លោក ទ្រី សុភារៈ ជាម្ចាស់សិប្បកម្ម កេរបុរាណ ដែលកំពុងផលិតហូលទំនើប និងសម្ភារប្រើប្រាស់ដទៃទៀតនោះបានមានប្រសាសន៍ប្រាប់ AMS ថា ៖

«យើងមានផលិតផលច្រើនប្រភេទ តែផ្ដោតភាគច្រើនទៅលើការត្បាញហូលទំនើប ដោយយើងបានជួយភាគច្រើនទៅលើជនមានពិការភាព និងស្ត្រីតម្បាញតាមភូមិ ដែលអាចត្បាញយកចំណូលបន្ទាប់ពីការងារធ្វើស្រែចំការ ហើយក្រុមផលិតយើងខ្លះទៀតស្ថិតនៅតាមតំបន់ផ្សេងៗ កំពុងផលិត និងផ្គត់ផ្គង់ឱ្យយើងជាប្រចាំ មានប្រមាណ ៥០-២០០នាក់ អាស្រ័យទៅលើតម្រូវការទីផ្សារ ក៏ដូចជាការបញ្ជាទិញ»។

លោកបានបន្ថែមថា ៖

«ផលិតផលសំខាន់របស់សិប្បកម្ម គឺប្រភេទហូល ប៉ុន្តែយើងផលិតពីអំបោះ ដោយសារហូលនេះជាបច្ចេកទេសត្បាញម្យ៉ាងដែលយើងចងគាធ និងជ្រលក់ ទើបត្បាញចេញជាគោមបុរាណ ដោយពីមុនមកយើងចំណាំធ្វើហូលពីសូត្រ តែសិបុ្បកម្មយើងច្នៃធ្វើហូលពីអំបោះ ដែលមានគោមធំៗ ច្រើនពណ៌ អាចយកមកកាត់ជាសម្លៀកបំពាក់ក៏បាន ធ្វើជាផាហ៊ុម ឬច្នៃជាសម្ភារប្រើប្រាស់ក៏បាន និងមានតម្លៃសមរម្យ ថែមទាំងងាយស្រួលផលិតជាងហូលសរសៃសូត្រ»។

ពាក់ព័ន្ធទៅនឹងប្រភេទហូលទំនើបរបស់សិប្បកម្មកេរបុរាណ គឺមានចំណុចពិសេសមួយចំនួនដូចជា មានពណ៌ មានគោមស្អាត តម្លៃសមរម្យ ដោយផាហ៊ុមទំហំ ១ x ២ម៉ែត្រ តម្លៃ ១២-១៥ម៉ឺនរៀល ចំណែកឯកំណាត់ទំហំ ១ x ៤ម៉ែត្រ ដែលគេអាចអាចយកទៅកាត់ជាឈុតសម្លៀកបំពាក់បានអាវមួយ សំពត់មួយ មានតម្លៃត្រឹមតែ ១៥-២០ម៉ឺនរៀលប៉ុណ្ណោះ ដែលជាតម្លៃមួយសមរម្យជាងហូលដែលផលិតពីសរសៃសូត្រ។ ក្រៅពៅនេះ សិប្បកម្មក៏មានលក់ផលិតផលប្រើប្រាស់ និងដាក់តាំងលម្អរផ្សេងៗជាច្រើនទៀតដែលមានតម្លៃចាប់ពី ១ដុល្លារឡើងទៅដល់ ២០-៣០ដុល្លារអាស្រ័យលើប្រភេទផលិតផល។

បច្ចុប្បន្ន សម្រាប់សិប្បកម្ម កេរបុរាណ ក្រៅពីផលិត និងត្បាញហូលទំនើបចេញពីអំបោះធម្មតាដែលមានច្រើនពណ៌ ច្រើនជម្រើស ក៏មានការកែច្នៃ និងកាត់ជាសម្លៀកបំពាក់ផងដែរ ដូចជាប្រភេទអាវរលុងៗសម្រាប់ភ្ញៀវទេសចរ ងាយស្រួលពាក់ , ផលិតជាកូនកាបូបដៃ និងគ្រឿងវត្ថុអនុស្សាវរីយ៍តូចៗ សម្រាប់ដាក់តាំងលម្អផងដែរ។ ដោយឡែកចំពោះអតិថិជនរបស់កេរបុរាណ ភាគច្រើនជាអ្នកធ្វើការ និងជាអ្នកស្រឡាញ់សម្លៀកបំពាក់បែបខ្មែរ​លាយជាមួយនឹងភាពស៊ីវីល័យ ។

គួររំឭកដែរថា កេរបុរាណ ដំបូងឡើយជាផ្នែកមួយរបស់អង្គការកាតូលិកមួយកន្លែង ដែលជួយគាំទ្រដល់ជនមានពិការភាព មានបង្រៀនជំនាញជាអ្នកតម្បាញ និងជាងចម្លាក់។ ក្រោយមក បន្ទាប់ពីគម្រោងជំនួយត្រូវបានបញ្ចប់ លោកក៏បានប្រមូលផ្ដុំគ្នាជាក្រុមអ្នកផលិតបន្តទៀតដោយមានឈ្មោះថា សិប្បកម្ម វត្តថាន់ កម្ពុជា ហើយក្រោយមកទៀតក៏បានប្ដូរឈ្មោះ និងចុះបញ្ជីរក្រោមឈ្មោះ កេរបុរាណ ដូចសព្វថ្ងៃ។ នេះជាអ្វីដែល លោក សុភារៈ បានបញ្ជាក់ប្រាប់។

ក្រៅពីក្រុមសិប្បករដែលមានពិការភាព​ និងស្ត្រីមេផ្ទះ សិប្បកម្មមួយនេះក៏មានផ្ដល់ជាការងារក្រៅម៉ោងសម្រាប់និស្សិតមកពីបណ្តាខេត្តដែលខ្វះខាតដើម្បីទទួលបានចំណូលខ្លះសម្រាប់ផ្គត់ផ្គង់ការរៀនសូត្រនៅទីក្រុងភ្នំពេញផងដែរ ជាមួយនឹងការទទួលបង្រៀនជំនាញ និងផ្ដល់នូវទីកន្លែងស្នាក់នៅបណ្តោះអាសន្ន ផ្តល់ការហូបចុក តាមលទ្ធភាពដែលសិប្បកម្មមាន។ សម្រាប់គោលបំណងទៅថ្ងអនាគត លោក សុភារៈ ចង់ពង្រឹងគុណភាពកំណាត់ឱ្យកាន់តែល្អ មានសោភ័ណភាព និងពណ៌កាន់តែស្រស់ស្អាត ដែលអាចផ្គត់ផ្គង់នៅក្នុងស្រុកជំនួសការនាំចូលមកពីប្រទេសជិតខាង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump


Leave a Reply

Your email address will not be published.Required fields are marked *