ភ្នំពេញ ៖ បន្ទាប់រោងចក្រផលិតសំបកកង់យានយន្តធំៗចំនួន ២ ដែលបានប្រកាសបោះទុនវិនិយោគប្រមាណជាង ៦០០ លានដុល្លារនៅកម្ពុជា វិស័យដាំដុះកៅស៊ូត្រូវបានរំពឹងថានឹងអាចក្លាយជាអនុវិស័យដ៏សំខាន់មួយក្នុងការជំរុញ និងរក្សាលំនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។

កាលពីថ្មីៗនេះ ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. ដែលវិនិយោគដោយជនជាតិចិន បានសម្រេចបោះទុនវិនិយោគជិត ២៩៧ លានដុល្លារអាមេរិកបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Cart Tire Co., Ltd ជាក្រុមហ៊ុនមកពីប្រទេសចិនដូចគ្នា បានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បង្កើតរោងចក្រផលិតសំបកកង់យានយន្តក្នុងទុនវិនិយោគប្រមាណ ៣៥០លានដុល្លារអាមេរិក លើផ្ទៃដីទំហំ ៥០ ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ការវិនិយោគ និងការបោះទីតាំងវិនិយោគរបស់ក្រុមហ៊ុនទាំងពីរនេះនៅកម្ពុជាបានបង្កើតការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងផលិតសំបកង់យានយន្តរាប់លានសំបក ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ ការណ៍នេះនឹងអាចជួយដល់វិស័យកៅស៊ូនៅកម្ពុជាឱ្យមានទីផ្សារកាន់តែប្រសើរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ចំពោះវត្តមានរោងចក្រទាំងនេះមានសារៈសំខាន់ណាស់សម្រាប់វិស័យកៅស៊ូ ទាំងក្រុមហ៊ុន និងអ្នករកស៊ីបែបគ្រួសារក្នុងវិស័យដំណាំកៅស៊ូ ព្រោះវាបានបង្កើតឱ្យទីផ្សារក្នុងស្រុក។
លោកឧកញ៉ាបានថ្លែងបន្តថា ៖
“មួយរយៈចុងក្រោយនេះ រោងចក្រផលិតសំបក់កង់យានយន្តកើតឡើងជាបន្តបន្ទាប់ ដែលជាក្តីសង្ឃឹមរបស់វិស័យកៅស៊ូ ដែលយើងសង្ឃឹមថា ចាប់ពេលនេះតទៅ យើងមិនសូវជាបារម្ភនៅពេលដែលជាប់គាំងកៅស៊ូ ព្រោះពីមុនភាគច្រើន កៅស៊ូគឺអាស្រ័យលើទីផ្សារស្រុកកៅ និងទីផ្សារប្រទេសជិតខាងយើងនេះឯង ហើយបើសិនមានការជាប់គាំង ឬគេអត់ទិញផលិតផលយើង វាធ្វើឱ្យចរន្តកៅស៊ូ និងសាច់ប្រាក់ដែលផ្គត់ផ្គង់ឱ្យក្រុមហ៊ុន និងគ្រួសារនេះ វាធ្វើឱ្យមានការរាំងស្ទះ”
លោកឧញ៉ាបានបន្តថា ៖
“នេះគឺជាចំណុចសំខាន់ដែលយើងចង់បាន។ ចាប់ពីពេលនេះតទៅ យើងមានអ្នកទិញកៅស៊ូក្នុងស្រុក ដែលធ្វើឱ្យវិស័យកៅស៊ូ និងសាច់ប្រាក់មានចរន្ត ទន្ទឹមនឹងច្បាប់វិនិយោគថ្មីរបស់យើងដែលត្រូវបានដាក់ឱ្យប្រើប្រាស់នេះ គឺបានលើកលែងនូវពន្ធអាករបន្ថែម ១០ ភាគរយ ដែលផ្គត់ផ្គង់នៅក្នុងស្រុកដល់រោងចក្រ សហគ្រាសផលិតសម្រាប់ការនាំចេញនេះ។ វាគឺជាការលើកទឹកចិត្តមួយទៀត ដែលទំនាក់ទំនងទំនិញ និងវត្ថុធាតុដើមអាចផ្គត់ផ្គង់ឱ្យរោងចក្រ សហគ្រាស ដែលផលិតសម្រាប់ការនាំចេញដោយរួចអាករបន្ថែម (VAT)”
លោកឧកញ៉ាបានថ្លែងទៀតថា សព្វថ្ងៃនេះ រោងចក្រផលិតសំបកកង់យានយន្តចាប់ផ្តើមទិញកៅស៊ូជាបណ្តើរៗហើយ។ ទៅថ្ងៃអនាគត ប្រទេសកម្ពុជានឹងមានវិស័យជាច្រើនទៀត ដែលអាចទ្រទ្រង់សេដ្ឋកិច្ចក្រៅពីវិស័យកាត់ដេរ គឺអនុវិស័យទ្រទ្រង់ ដូចជាវិស័យកៅស៊ូ និងវិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមនៅកម្ពុជា ដែលជាកត្តាជួយរក្សាលំនឹងសេដ្ឋកិច្ចរបស់ប្រទេស ហើយក្រៅពីក្រុមហ៊ុនផលិតទាំងអស់នេះដែលមានស្រាប់ នឹងមានភាពទាក់ទាញការវិនិយោគទាំងការដាំដុះកៅស៊ូ និងពង្រីកផ្ទៃដីកៅស៊ូ ដើម្បីផ្តត់ផ្គង់ដល់រោងចក្រសហគ្រាស។ បច្ចុប្បន្ន កម្ពុជាទទួលបានចំណូលជាង ៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២១។ គិតត្រឹមឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបនៅកម្ពុជាមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង ៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សមាជិកសភាអាមេរិក ៥០នាក់ ទាមទារឱ្យលោក Trump បង្ហាញរបាយការណ៍ចំណាយពិតទៅលើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សមាជិកសភាតំណាងរាស្ត្រអាមេរិក កំពុងទាមទារឱ្យរដ្ឋបាល លោក Donald Trump ផ្តល់ទិន្នន័យលម្អិតអំពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ និងជីវិតមនុស្សក្រោមជម្លោះយោធាជាមួយនឹងប្រទេសអ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content