ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ទីផ្សារត្រីសាច់នៅកម្ពុជា អាចផ្គត់ផ្គង់បានបរិបូរណ៍ និងមានតម្លៃថេរ

ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា នៅក្នុងរដូវបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៥នេះ តម្លៃសាច់ជ្រូក មាន់ ទា នៅមានតម្លៃថេរ  ហើយអាចផ្គត់ផ្គង់ទីផ្សារមិនខ្វះទេ បើទោះជាមានតម្រូវការលើសឆ្នាំកន្លងទៅក៏ដោយ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចេមសត្វនៅកម្ពុជាបានបញ្ជាក់ថា ៖ បច្ចុ​ប្បន្ន តម្លៃសាច់នៃសត្វចិញ្ចឹមនៅក្នុងស្រុកគឺអាចទទួលយកបាន ទាំងអ្នកហូបដែលជាអ្នកទិញ ទាំងអ្នកចិញ្ចឹម ជាក់ស្ដែង តម្លៃសាច់ជ្រូករស់នៅកម្ពុជាលក់ចូលទីផ្សារមានតម្លៃថេរ គឺប្រមាណជាង ៩ពាន់រៀល ក្នុងមួយគីឡូ​ក្រាម (៩៥០០រៀល/គក្រ។

លោកប្រធានសមាគម បានឱ្យដឹងថា ៖

«តម្លៃសាច់ជ្រូក លក់ក្នុងតម្លៃថេរ តែចំនួននៃការហូរចូលក្នុងទីផ្សារ​ គឺកើនជាងពេលសព្វដង ព្រោះសម្រាប់ថ្ងៃធម្មតាជ្រូករស់ ដែលផ្គត់ផ្គង់ទីផ្សារតែចំនួនប្រមាណ២០០០ក្បាលទេ  តែពេលរដូវសែនចូលឆ្នាំចិនវៀតណាមនេះ បានកើនឡើងដល់ជាង១ម៉ឺនក្បាល បើតាមស្ថិតិសមាគមទទួលបាន »។

បើតាម ចែ មួយ អ្នកលក់សាច់ជ្រូករាយនៅផ្សារទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា សាច់ជ្រូកដែលគាត់ទទួលយកមកលក់ក្នុងរដូវបុណ្យចូលឆ្នាំចិននេះ គឺលក់បានរហូតដល់ជា១០០គីឡូ ដល់ទៅ២០០គីឡូ ក្នុងមួយថ្ងៃ ប៉ុន្តបើជាថ្ងៃធម្មតាលក់ត្រឹម ៥០-១០០គីឡូប៉ុណ្ណោះ។

ចែ មួយ បានឱ្យដឹងដែរថា ៖

« ចំពោះតម្លៃពេលបុណ្យចូលឆ្នាំចិននេះ សាច់សុទ្ធលក់បានតម្លៃ ២០ ០០០រៀល និងសាច់បីជាន់តម្លៃ ២២ ០០០រៀល ឆ្អឹងជំនី ២០ ០០០ រៀល ឆ្អឹងជំនីខ្ចី ២៧ ០​០០ រៀល ​ក្នុងមួយគីឡូក្រាម »។

លោកប្រធានសមាគមបានឱ្យដឹងថា បើទោះបីជាទីផ្សារសាច់ជ្រូកនៅរក្សាតម្លៃថេរ តែសាច់មាន់មានការឡើងថ្លៃតិចតួច (សម្រាប់សាច់មាន់ស្រែ)។  សាច់មាន់សម្រាប់ថ្ងៃចូលឆ្នាំចិន បើតាមដែលលោកបានដឹង (ថ្ងៃទី២៦-០១-២០២៤) ការផ្គត់ផ្គង់តម្រូវការទីផ្សារ រហូតដល់ជាង២ម៉ឺនក្បាល ហើយសម្រាប់មាន់កសិកម្ម មាន់បីសាសន៍ មាន់សាច់ និងមាន់ស្រែ ដែលតម្រូវការទីផ្សារប្រចាំថ្ងៃ មានចំនួនប្រមាណ ១៨,០០០ ទៅ២០,០០០ក្បាលក្នុងមួយថ្ងៃ។

អ្នកស្រី​  រិទ្ធ ចន្ថា ជាប្រធានក្រុមប្រឹក្សាសហគមន៍ទឹកហូត ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សហគមន៍បានចិញ្ចឹមមាន់មួយចំនួន ហើយក្នុងស្ថានភាពបច្ចុប្បន្ន តាមផែនកាសហគមន៍ មិនមានចិញ្ចឹមច្រើននោះទេ។

អ្នកស្រី​  រិទ្ធ ចន្ថា បានប្រាប់ AMS ថា កសិករសហគមន៍បានបន្ថែមចំនួនចិញ្ចឹមមាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយបន្ថែមចំនួនមាន់ប្រមាណ២០០ក្បាល សម្រាប់បោះឱ្យទីផ្សារក្នុងខេត្តគោលដៅ បន្ទាប់ពីទទួលបានការបញ្ជាទិញក្នុងរយៈពេលជាង១ខែមុខសម្រាប់ចូលឆ្នាំចិន។

អ្នកស្រី​  រិទ្ធ ចន្ថា បានបញ្ជាក់ថា៖

«តម្លៃមាន់ស្រែសហគមន៍ គឺមាន់រស់ញី ថ្លៃ ២៧ ០០០រៀល ដូចមាន់ឈ្មោលដែរថ្លៃ ២៧០០០រៀល ប៉ុន្តែមាន់ខ្លាញ់ថ្លៃ ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម »។

លោក ស៊ុ្រន ពៅ ក៏បានលើកឡើងបន្ថែមថា ក្រោយពីសមាគមបានធ្វើការផ្សព្វផ្សាយធ្វើឱ្យបងប្អូន(អ្នកហូប) រួចផុតពីកត្តាប្រឈមនៃជំងឺ មិនមានផលប៉ះពាល់ ព្រោះក្រោយពីយើងបានផ្សព្វផ្សាយមួយរយៈ គាត់បានយល់ដឹងច្រើន ពីសាច់ល្អ និងសាច់មិនល្អ គឺសាច់ណាជាសាច់ក្នុងស្រុក និងសាច់ណាជាសាច់នាំចូល(សាច់បង្កក) ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ

Leave a Reply

Your email address will not be published. Required fields are marked *