ភ្នំពេញ ៖ ប្រទេសកម្ពុជាជាប្រទេសកសិកម្មដែលមានសេដ្ឋកិច្ចទីផ្សារសេរី និងបើកឱ្យមានការនាំចេញ-នាំចូលទំនិញផ្សេងៗ ដែលក្នុងនោះផលិតផលកសិកម្មក៏មានភាពទូលំទូលាយ ដែលទីផ្សារប្រភេទនេះបានធ្វើឱ្យកម្ពុជាខំប្រឹងរត់តាមទាំងលំបាក ខណៈដែលផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកនៅពុំទាន់បានគ្រប់គ្រាន់ផងនោះ ហើយត្រូវបង្កើនលទ្ធភាពឲ្យបានខ្ពស់ក្នុងខំប្រឹងផលិតសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសប្រកបដោយគុណភាព។
ស្ថិតនៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការធ្វើពិពិធកម្មលើវិស័យកសិកម្មគឺជាក្តីសង្ឃឹមថ្មីមួយទៀតរបស់បណ្ដាផលិតករក្នុងស្រុក ហើយក៏ជាការបើកឱកាសក្នុងការប្រកួតប្រជែងជាមួយកសិផលនៃបណ្តាប្រទេសជិតខាង ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ប្រជាកសិករភាគច្រើននៅមិនទាន់មានចំណេះដឹងពីជំនាញផលិតកម្មដាំដុះប្រកបគុណភាពស្តង់ដារ បញ្ហាតម្លៃវត្ថុធាតុដើមថ្លៃ ខណៈដែលការផ្សព្វផ្សាយពីសំណាក់ស្ថាប័នពាក់ព័ន្ធនៅមានកម្រិត។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញផ្នែកសេដ្ឋកិច្ច ទីផ្សារ និងកសិកម្ម។

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហាដែលកំពុងកើតមាននៅក្នុងវិស័យកសិកម្មចំៗថា កសិកម្មមានតួនាទីសំខាន់ ព្រោះកម្ពុជាជាប្រទេសកសិកម្ម ហើយអ្វីដែលជាចំណុចសំខាន់នោះ គឺត្រូវតែបង្កើតជាសហគមន៍កសិករ ដែលអាចឱ្យកសិករមានឱកាសទទួលបានចំណេះដឹងបន្ថែមពីការចែករំលែកបទពិសោធន៍ពីសមាជិក និងអាចក្លាយជាកសិករដែលអនុវត្តកសិកម្មតាមបែបទំនើបបាន។
ឯកឧត្តមបណ្ឌិត សុខ ទូច បានមានប្រសាសន៍បញ្ជាក់ថា ៖
«ការចងក្រងបង្កើតជាសហគមន៍មានសារសំខាន់ ដូចជា ទី១ការបង្កើតបានផលិតផលសរុបអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារបាន។ ទី២ ងាយស្រួលក្នុងការទទួលបានការបណ្ដុះបណ្ដាលបន្ថែមពីសំណាក់អ្នកជំនាញដែលពាក់ព័ន្ធ ដោយក្រសួងជាអ្នកមានសមត្ថកិច្ច ព្រោះការចងជាសហគមន៍ ត្រូវធ្វើកិច្ចសន្យាជាមួយនឹងដៃគូ ការសិក្សាពីតំបន់សក្តានុពលនៃតំបន់គួរដាំអ្វីឲ្យចំគោលដៅ និងត្រូវមានការរៀបចំកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបញ្ជាទិញដោយត្រូវយកប្រាក់មកតម្កល់។ ទី៣ អ្នកដឹកនាំ និងតំណាងសហគមន៍អាចចូលរួមទទួលយកការបណ្តុះបណ្តាលនានា ក៏ដូចជាព័ត៌មានពីទីផ្សារសំខាន់ពីមន្ត្រីជំនាញ ឬអង្គការសង្គមស៊ីវិញដែលពាក់ព័ន្ធ ហើយនាំយកទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍»
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ច្បាប់ស្ដីពីការបង្កើតសហគមន៍ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ហើយក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ក៏បានបង្កើតនាយកដ្ឋានសហគមន៍ផងដែរ ដោយរហូតមកដល់ពេលបច្ចុប្បន្ននេះ គ្រាន់តែផ្នែកកសិកម្មមានសហគមន៍ជាង ១ ២០០។ ជាមួយគ្នានេះ ក្រសួងតែងតែបានយកចិត្តទុកដាក់តាមរយៈមន្ត្រីកសិកម្ម និងមន្ទីរបានចុះទៅអប់រំ បង្រៀន ជួយឲ្យសហគមន៍មានការរីកចម្រើន តាមរយៈការណែនាំនៅតាមតំបន់។
លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ ខេត្តកំពង់ចាមបានប្រាប់ AMS ពីសហគមន៍របស់លោកថា លោកបានបង្កើតតាំងពីឆ្នាំ២០១១ ដែលមានត្រឹមតែ ៨៨ គ្រួសារ ប៉ុន្តែបច្ចុប្បន្នមានកំណើនដល់ទៅ ៦៣៤ គ្រួសារ ហើយការបង្កើតសហគមន៍គឺមានផលវិបាកជាច្រើន ដែលទាក់ទងទៅនឹងកសិករដែលមិនសូវបានយល់ដឹងពីគោលដៅរបស់សហគមន៍ ខណៈដែលកសិករទាំងនោះមានមុខរបរ និងដាំដំណាំដោយឡែកៗពីគ្នា។

លោក ឆេង ថុង បានមានប្រសាសន៍ថា ៖
« អ្វីដែលយើងអាចនិយាយបានថា ភាពខ្លាំង ដែលយើងអាចឈរជើងបានរឹងមាំ និងមានភាពរីកចម្រើននៅពេលនេះ គឺយើងគិតទៅលើតម្រូវទីផ្សារ ព្រោះការបង្កើតសហគមន៍ ត្រូវរកវិធីសាស្ត្រ រកដំណោះស្រាយ ទៅលើរាល់បញ្ហាផ្សេងៗដែលកើតមាន ជាពិសេសជួយរកដំណោះស្រាយរាល់ទុក្ខលំបាករបស់សមាជិកសហគមន៍ដែលកើតមាន ដើម្បីធ្វើយ៉ាងណាអាចមានភាពរលូនរួមគ្នានៅក្នុងសហគមន៍តែមួយ»
លោកបញ្ជាក់ថា ៖
«យើងបានបង្កើនគំនិតយល់ដឹងឱ្យគាត់យល់ពីបញ្ហា ពេលគាត់ចូលសហគមន៍ និងអភិវឌ្ឍខ្លួនរបស់គាត់ ពេលគាត់បានឱ្យយល់ពីទីផ្សារ គាត់អាចធ្វើទីផ្សារដោយខ្លួនឯង និងដឹងពីការលក់ដូរផលិតផលរបស់គាត់។ នោះហើយជាភាពមិនងាប់ក្រឡាដូចនៅជាមួយឈ្មួញកណ្តាលដែលពីដើមគេបង្វិលស្រេចចិត្ត។ ពេលយើងមានការយល់ដឹងជាងមុន ផលិតផលក្នុងសហគមន៍ដូចគ្នា មានគុណភាពដូចគ្នា និងមានតម្លៃស្មើគ្នា ដូច្នេះ ឈ្មួញកណ្តាលក៏ពិបាកក្នុងការក្រឡុកទីផ្សារដែរ»
និយាយជារួម ការបង្កើតសហគមន៍ ដែលមានភាពត្រឹមត្រូវ មានការចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករដែលសមាជិកសហគមន៍ ដែលវាគឺជាចំណុចសំខាន់មួយក្នុងការជួយជំរុញ និងលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យមានភាពរីកចម្រើន និងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content