លោក រ័ត្ន សោភ័ណ ៖ វិស័យធនាគារនៅកម្ពុជាបានឈានទៅរកកំណើនប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ និងឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ បាន និងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ នេះបើយោងតាមប្រសាសន៍របស់ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ថ្លែងក្នុងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី១០ ខែមេសា​ ឆ្នាំ២០២៤ នេះ។​

នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជានេះផងដែរ​ លោក រ័ត្ន​ សោភ័ណ បានលើកពីប្រវត្តិនៃសមាគមធនាគារនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានធនាគារជាង១០ ក្នុងគោលបំណងចម្បង គឺរួមកម្លាំងដោះស្រាយបញ្ហារួម ការអភិវឌ្ឍ ការការពារផលប្រយោជន៍រួមសម្រាប់វិស័យធនាគារទាំងមូល ។

លោកបានថ្លែងថា នៅក្នុងចន្លោះឆ្នាំ១៩៩៤-២០០៤ កម្ពុជាបានជួបកត្តាប្រឈមជាច្រើនទាំងក្នុងស្រុក និងនៅក្នុងតំបន់ដូចជា វិបត្តិសេដ្ឋកិច្ចនៅអាស៊ីក្នុងឆ្នាំ១៩៩៧។ បញ្ហាប្រឈមក្នុងស្រុក គឺប្រជាជនភាគច្រើននៅមិនទាន់ស្គាល់ មិនទាន់ទុកចិត្ត និងមិនទាន់ប្រើប្រាស់សេវាធនាគារនៅឡើយ។ ធនាគារនីមួយៗនៅតូច និងខ្វះធនធានបុគ្គលិក។ នៅក្នុងឆ្នាំ១៩៩៤ មានគ្រឹះស្ថានធនាគារប្រមាណ ១០ ប៉ុណ្ណោះ និងបានកើនឡើងប្រមាណ ១៨គ្រឹះស្ថានគិតត្រឹមឆ្នាំ ២០០៤។ បន្ថែមលើនេះ មុខងាររបស់សមាគមធនាគារ ក៏នៅមានកម្រិត ទាំងនោះជាបញ្ហាប្រឈមក្នុងការជួយគាំទ្រសមាជិកធនាគារ និងចូលរួមពង្រឹងប្រព័ន្ធធនាគារឲ្យបានរឹងមាំ។ ជាងនេះទៅទៀតប្រតិបត្តិការប្រព័ន្ធធនាគារនាពេលនោះ ធ្វើឡើងតែក្នុងរង្វង់គ្រឹះស្ថានខ្លួនឯង និងមិនមានប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងវិស័យទាំងមូល ដោយមានការខ្វះខាតនូវព័ត៌មានជាច្រើន ដែលជាហេតុនាំឱ្យមានការលំបាកក្នុងការវាយតម្លៃពីសុខមាលភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ។ 

ចាប់ពីឆ្នាំ២០០៤-២០១៤ មុខព្រួញចម្បងរបស់ប្រព័ន្ធហិរញ្ញវត្ថុ គឺធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់សេវាហិរញ្ញវត្ថុជនបទ ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងដំណើរឆ្ពោះទៅរកសេវាហិរញ្ញវត្ថុផ្លូវការ។ ប្រកាសស្តីពីការចែករំលែកព័ត៌មានឥណទានត្រូវបានរៀបចំឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់។ សមាគមធនាគារនៅកម្ពុជា ក៏បានចូលរួមបង្កើតការិយាល័យឥណទានកម្ពុជា (Credit Bureau of Cambodia – ហៅកាត់ថា “CBC”) នៅឆ្នាំ២០១២ ក្នុងការជួយឱ្យទីផ្សារឥណទានធនាគារមានតម្លាភាព និងប្រសិទ្ធភាព ។  បន្ថែមលើនេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញដល់ធនាគារិក សមាគមក៏បានផ្តួចផ្តើមបង្កើតវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (Institute of Banking & Finance – ហៅកាត់ថា “IBF”) សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈបន្តជូនដល់បុគ្គលិកធនាគារ។ សមាគមចូលរួមលើកកម្ពស់វិស័យធនាគាររបស់កម្ពុជាលើឆាកតំបន់ និងអន្តរជាតិ តាមរយៈការចូលជាសមាជិកធនាគារអាស៊ាន (ASEAN Banks Association) និងសមាជិកសមាគមផ្សេងៗទៀត។ គិតត្រឹមឆ្នាំ ២០១៤  ចំនួនធនាគារពាណិជ្ជមានចំនួន ៣៦  ធនាគារឯកទេស ១១ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ ៣២ ប្រតិបត្តិការឥណទានជនបទ ៣៨។ ឥណទានសរុបក្នុងគ្រឹះធនាគារ និងហិរញ្ញវត្ថុ មានចំនួន ជាង ១១.៤ ប៊ីលានដុល្លារអាមេរិក។ រីឯប្រាក់បញ្ញើក្នុងគ្រឹះធនាគារ និងហិរញ្ញវត្ថុ មានជាង ១០.៧ ប៊ីលានដុល្លារអាមេរិក។ ជាមួយនឹងអតិថិជនឥណទាន ២,២ លាននាក់ និងអតិថិជនបញ្ញើ ៣,៣ លាននាក់។

នៅឆ្នាំ២០១៤ របាយការណ៍ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ចំនួនប្រជាជនពេញវ័យ ដែលទទួលបានសេវាហិរញ្ញវត្ថុបានកើនឡើងពី១៩% ទៅដល់៤២%។ ប្រព័ន្ធធនាគារត្រូវបានទទួលស្គាល់ថា បានលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានពង្រីកសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយដល់សាធារជននៅតាមជនបទ ។ កត្តាទាំងអស់នោះហើយដែលបានធ្វើឱ្យវិស័យធនាគារនៅកម្ពុជា បន្តរីកចម្រើនទាំងវិសាលភាព ទាំងទំហំប្រតិបត្តិការ និងទាំងផលិតផលសេវាហិរញ្ញវត្ថុថ្មីៗ។

លោក រ័ត្ន សោភ័ណ បានឱ្យដឹងថា​ ចាប់ពីឆ្នាំ២០២០ សមាគមធនាគារនៅកម្ពុជា ក៏បានបន្តពង្រីកវិសាលភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ ពង្រីកការអនុវត្តមុខងារឱ្យបានពេញលេញជូនចំពោះសមាជិករបស់ខ្លួន និងក្លាយជាដៃគូសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ។ មុនឆ្នាំ២០២០ សមាគមមានតែគណៈកម្មាធិការ៤ ប៉ុណ្ណោះសម្រាប់គាំទ្រដល់ប្រតិបត្តិការសមាជិកធនាគារ រួមមាន ៖ គណៈកម្មាធិការអប់រំ, គណៈកម្មាធិការផ្នែកប្រតិបត្តិតាម (Compliance) គណៈកម្មា-ធិការហានិភ័យ និងគណៈកម្មាធិការទូទាត់។ ក្រោយឆ្នាំ២០២០  សមាគមបានកែសម្រួលលក្ខន្តិកៈរបស់ខ្លួន ក្នុងគោលបំណងបើកចំសក្កានុពល ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាភាគីពាក់ព័ន្ធ ជាមួយរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាដើម។

លោកបានឱ្យដឹងទៀតថា សមាគមបានចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់វិស័យធនាគារ និងហិរញ្ញវត្ថុតាមរយៈ ១/ការបង្កើតក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ(Banking & Financial Institutions’ Code of Conduct), ២/ការធ្វើបច្ចុប្បន្នភាពនូវវិធានឥណទាន ដែលមានឈ្មោះថា Lending Guidelines ៣/ ក៏ដូចជា ការដាក់ឲ្យអនុវត្តស្តង់ដាកិច្ចសន្យាឥណទាន   ដែលហៅថា Standard Loan Contracts និងការអនុវត្តយន្តការដោះស្រាយបណ្តឹងតវ៉ារបស់អតិថិជន ជាដើម ។ 

តបតាមការរីកចម្រើនឥតឈប់ឈរនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា បានបង្កើតគណៈកម្មាធិការប្រមាណ ០៤ បន្ថែមទៀតក្នុងការគាំទ្រដល់សមាជិករបស់ខ្លួន រួមមាន ៖ គណៈកម្មាធិការរៀបចំកម្មវិធីប្រចាំឆ្នាំ គណៈកម្មាធិការហិរញ្ញវត្ថុប្រកបដោយចីរភាព និងក្រុមការងារវិស័យរដ្ឋ-ឯកជន “ង” ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ។ គណៈគម្មាធិការបរិយាបន្នហិរញ្ញវត្ថុនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់យុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ និង បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា លើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការទទួលបានសេវាធានារ៉ាប់រង និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុជាដើម ។

ចំពោះការកសាងសមត្ថភាពបុគ្គលិកធនាគារ និងចីរភាពនៃវិស័យ សមាគមបានបង្កើត និងដាក់ចេញស្វ័យបញ្ញត្តិមួយចំនួន ដូចជាមូលនិធិអភិវឌ្ឍន៍បុគ្គលិក គោលការណ៏ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅឆ្នាំ២០១៩ វិញ្ញាបនបត្រសម្រាប់ឥណទានប្រកបដោយការទទួលខុសត្រូវ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាដើម ។        

លោកប្រធានសមាគមធនាគារនៅកម្ពុជា​ បានបញ្ជាក់ដូច្នេះថា ៖

“ក្នុងរយៈពេល ៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។”

គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃ ផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លានគណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦ លានគណនី។  សក្ខីភាពនេះបានបញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ បាននឹងកំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

សូមជម្រាបជូនដែរថា វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កំរិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ