ប៉េកាំង ៖ រដ្ឋាភិបាលនៃប្រទេសចិនកាលពីថ្ងៃអង្គារម្សិលមិញនេះបានប្រកាសព្រមានត្រង់ៗទៅកាន់សហរដ្ឋអាមេរិកថាខ្លួននឹងប្រឆាំងជាដាច់ខាតចំពោះផែនការក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយនឹងកោះតៃវ៉ាន់ដែលអាមេរិកទើបតែបានបញ្ជាក់។
រដ្ឋាភិបាលក្រុងប៉េកាំងមកដល់ពេលនេះនៅតែបានបន្តចិញ្ចឹមចិត្តថា តៃវ៉ាន់ គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួនរាប់ទាំងពលរដ្ឋផងដែរ។ ជាមួយគ្នានេះ នៅលើបណ្តាញសង្គមរបស់ចិនក៏ត្រូវបានគេមើលឃើញថាមានប្រតិកម្មយ៉ាងខ្លាំងកាលពីចុងសប្តាហ៍កន្លងមកនៅពេលដែលសមាជិកព្រឹទ្ធសភារបស់អាមេរិកចំនួន 3 រូបបានធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់ និងបានប្រកាសផ្តល់ជំនួយវ៉ាក់សាំងជូនកោះមួយនេះចំនួន 750,000 ដូសថែមទៀតផង។
ដោយឡែកមកដល់ត្រឹមព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានបង្កើនកំដៅនេះបន្ថែមទៀតតាមរយៈការបញ្ជាក់ថា លោកបានជម្រាបជូនទៅកាន់សភាជាតិរួចហើយដើម្បីធ្វើការពិចារណាទៅលើកិច្ចពិភាក្សារបស់ខ្លួនកន្លងមកជាមួយនឹងកោះតៃវ៉ាន់ក្នុងការឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាផ្លូវការមួយរវាងគ្នា។
ជាការឆ្លើយតបទៅនឹងអាមេរិក អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Lijian បានធ្វើការប្រកាសអំពាវនាវថា អាមេរិកគួរបញ្ឈប់ការផ្លាស់ប្តូរនិងកិច្ចពិភាក្សាគ្នាជាផ្លូវការគ្រប់ទំរង់ទាំងអស់ជាមួយនឹងកោះតៃវ៉ាន់ ពីព្រោះថាបញ្ហានៃកោះតៃវ៉ាន់គឺជារឿងដ៏រសើប និងគ្រោះថ្នាក់មួយ។
ដោយឡែកសម្រាប់តៃវ៉ាន់ឯណោះវិញ បានធ្វើការចោទប្រកាន់ទៅលើប្រទេសចិនថាកំពុងធ្វើសកម្មភាពរារាំងទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងតៃប៉ិដើម្បីធានាឲ្យបាននូវវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋរបស់ខ្លួន។ វាគឺជារឿងដាច់ដោយឡែកមួយផ្សេងទៀតអំពីយុទ្ធនាការរបស់ចិនក្នុងការប៉ុនប៉ងឲ្យតៃវ៉ាន់ក្លាយទៅជាកោះដាច់ដោយឡែកតែម្នាក់ឯង និងគ្មានសម្ព័ន្ធមិត្តជាមួយប្រទេសណាមួយនោះ៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content