បរទេស៖ យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានចិនទទួលបន្ទុកកិច្ចការងារព័ត៌មាន និងទំនាក់ទំនងដែលហៅកាត់ថា CAICT នៅដើមសប្តាហ៍នេះបានបង្ហាញថា តួលេខនៃការនាំចេញស្មាតហ្វូន 5G នៅក្នុងប្រទេសចិនបានស្ទុះកើនឡើងយ៉ាងខ្លាំងរហូតដល់ទៅប្រមាណ ១០០,៩ ភាគរយធៀបទៅនឹងតួលេខឆ្នាំចាស់ ពោលគឺប្រមាណជា ១២៨ លានគ្រឿងគិតត្រឹមពាក់កណ្តាលឆ្នាំ២០២១ នេះ។

ទំហំដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេមើលឃើញដែរថា គឺស្មើទៅនឹងប្រមាណ ៧៣,៤ ភាគរយនៃទំហំនាំចេញស្មាតហ្វូនទាំងអស់របស់ប្រទេសចិនក្នុងរយៈពេល៦ខែកន្លងទៅនេះ។ ជាទូទៅតួលេខដែលត្រូវបានបង្ហាញដោយ CAICT បានរកឃើញថាការនាំចេញស្មាតហ្វូនរបស់ចិនក្នុងរយៈពេល ៦ខែនេះមានការកើនឡើងដល់ទៅ ១៣,៧ ភាគរយធៀបទៅនឹងឆ្នាំចាស់ ឬប្រមាណជា ១៧៤ លានគ្រឿង។
ទោះបីជាយ៉ាងណាក្តី គិតត្រឹមតែខែមិថុនាប៉ុណ្ណោះការនាំចេញស្មាតហ្វូននៅក្នុងទីផ្សារប្រទេសចិនមានប្រមាណជា ២៥,៦៦លានគ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ១០,៤ភាគរយធៀបទៅនឹងតួលេខកាលពីឆ្នាំទៅ ប៉ុន្តែធៀបទៅនឹងខែឧសភាទំហំនេះមានការកើនឡើងប្រមាណជា ១១,៧ ភាគរយ។
តាមរយៈទិន្នន័យដែលបង្ហាញដោយ CAICT ដដែលបានបញ្ជាក់ថា នៅក្នុងចំណោមទូរស័ព្ទស្មាតហ្វូន 5G ដែលត្រូវបាននាំចេញនោះ ម៉ាកនៃស្លាកសញ្ញាក្នុងស្រុកគឺជាអ្នកក្តោបក្តាប់ទីផ្សារបានចំណែកធំបំផុតនៅក្នុងខែមិថុនានេះ ដែលមានប្រមាណ ២៤,៥៩ លានគ្រឿង ឬត្រូវជា ៩៥,៨ ភាគរយនៃទីផ្សារសរុប៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ក្នុងគោលបំណងដើម្បីចូលរួមរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកៀរគរហិរញ្ញវត្ថុបៃតង សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/08/2026
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content