ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ បានប្រមូលចំណូលពន្ធ និងអាករសរុបបានចំនួន ៥ ២៤៩.១ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ចំនួន ១ ២៩២.៩លានដុល្លារអាមេរិក ស្មើនឹងជាង ៥០.០៨ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា ការប្រមូលចំណូលពន្ធនេះ គឺស្មើនឹង៥០.០៨ភាគរយ នៃផែនការឆ្លុះបញ្ចាំងពីសកម្មភាពនាំចូល និងនាំចេញទំនិញស្របពេលដែលកម្ពុជាបានបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ធ្វើឱ្យការលក់ដូរអាជីវកម្ម និងកម្មវិធីផ្សេងៗក៏រស់រវើកឡើងវិញធ្វើឱ្យតម្រូវការប្រើប្រាស់ក៏មានការកើនឡើងដូចគ្នា ដែលធ្វើឱ្យការប្រមូលចំណូលពន្ធ និងអាករបានគ្រប់ផែនការ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា៖
“ចំណូលពន្ធអាករក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ស្មើនឹងពាក់កណ្តាលនៃផែនការកៀរគរចំណូលឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលនៅឆ្នាំ២០២២នេះ សង្ឃឹមថានឹងកើនឡើង ខណៈអគ្គនាយកដ្ឋានគយនឹងបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច រិះរកប្រភពចំណូល”
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងអំឡុងពីខែមករា ដល់ខែមិថុនា ប្រភពចំណូលសំខាន់ គឺបានមកពីចំណូលពន្ធអាករលើយានយន្តប្រមាណ៤៣ភាគរយនៃចំណូលសរុប និង ចំណូលពន្ធអាករលើរថយន្តតំណាងប្រមាណជិត៤០ ភាគរយ នៃចំណូលពន្ធអាករសរុប។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា សម្រាប់ចំណូលពីការនាំចូលពីពាណិជ្ជកម្មអន្តរជាតិ គឺមានលក្ខណៈល្អប្រសើរឡើងវិញ នៅពេលដែលកម្ពុជាបានបើកប្រទេសឡើងវិញ ដោយសារកត្តាគន្លឹះសំខាន់មួយជាងគេ គឺគោលនយោបាយ ឬយុទ្ធនាការរបស់រាជរដ្ឋាភិបាល ក្នុងការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលធ្វើឱ្យមានភាពស៊ាំក្នុងសហគមន៍ ដែលអាចបើកដំណើរការសេដ្ឋកិច្ចពាណិជ្ជកម្ម និងសង្គមកិច្ចឡើងវិញ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ រថយន្តចង្កូតស្តាំ និងរថយន្តនាំចូលខុសច្បាប់ចំនួនជាង ៩ ០០០គ្រឿង បានចុះបញ្ជី និងបង់ពន្ធនាំចូល និងពន្ធអាករ ដោយប្រមូលពន្ធអាករ ។ រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្រេចឱ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ និងតម្រូវឱ្យរថយន្តចង្កូតស្តាំកែទៅឆ្វេង គិតចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២(១០ខែ) ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចំនួនសរុប ៧៦,៣៣លានដុល្លារអាមេរិក ពីម្ចាស់រថយន្តគ្មានពន្ធនាំចូលទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ និងរថយន្តនាំចូលខុសច្បាប់ចំនួន ៩ ៧៥៣គ្រឿង។
ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងបញ្ជាក់ថា យុទ្ធនាការប្រមូលពន្ធអាករ ជិត១០ខែនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករ បានជាង ៧៦លានដុល្លារ មានម្ចាស់រថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗចំនួន ៩ ៧៥៣គ្រឿង បានមកបំពេញកាតព្វកិច្ចបង់ពន្ធអាករនៅអគ្គនាយកដ្ឋានគយ ដែលក្នុងចំណោមចំណូលទាំងនេះមានប្រមាណ ១៤លានដុល្លារ មានទម្រង់ជាប្រាក់កក់នៅឡើយ។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថាក្នុងចំណោមរថយន្តទាំងនេះ គឺមានរថយន្តចង្កូតឆ្វេង ២ ៧១៣គ្រឿង ត្រូវបានបង់ពន្ធចូលជាតិរួចហើយ ដែលមានទំហំជិត ៣៥លានដុល្លារ។ ចំណែក រថយន្ត ៧ ០៤០គ្រឿងទៀត ដែលត្រូវកែរថយន្តពីចង្កូតស្តាំមកឆ្វេងវិញ មានតម្លៃជាង ៤១លានដុល្លារ។ ចំណូលពីរថយន្តទាំងនេះ ពុំទាន់ក្លាយជាប្រាក់ពន្ធសម្រាប់រដ្ឋឡើយ ព្រោះស្ថិតនៅក្នុងដំណាក់កាលជាប្រាក់កក់ របស់ម្ចាស់រថយន្តនៅឡើយ។ កាលពីឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានទឹកប្រាក់ ជិត ២ ៣០០ លានដុល្លារ។ ចំណូលនេះ គឺធា្លក់ចុះចំនួន ៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

កម្ពុជាជំរុញការអប់រំឌីជីថល ខណៈរោងចក្រថេប្លេតតម្លៃ ១០០ លានដុល្លារត្រៀមដំណើរការ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/10/2026
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា គ្រោងពង្រីកការសិក្សាឌីជីថលដល់សាលាបឋមសិក្សាប្រមាណ ៧,០០០ សាលាទូទាំងប្រទេស ស្របពេលក្រុមហ៊ុន KH Haitech កំពុងពន្លឿនការសាងសង់រោងចក្រដំឡើងថេប្លេត (tablet) នៅរាជធានីភ្នំពេញ ក្រោមទុនវិនិយោគសរុប ១០០ លានដុល្លារ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content