កត្តា៦ចំណុចដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញវិនិយោគិន

ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិនជាតិ និងអន្តរជាតិ ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពនានា ដែលធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដ៏ទាក់ទាញ ។

នៅក្នុងពិធីបើកសម្ពោធ“ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០២៤”នាព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤នាមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖កត្តាធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដ៏ទាក់ទាញ រួមមាន ៖

ទី១.រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ការពារយ៉ាងម៉ឺងម៉ាត់នូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចក្នុងរយៈពេលវែង។

២.រាជរដ្ឋាភិបាលកម្ពុជា រក្សាបាននូវកំណើនសេដ្ឋកិច្ចរឹងមាំក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ដែលធ្វើឱ្យផលិតផល​ក្នុ​ងស្រុកសរុប កើនឡើងជារៀងរាល់ឆ្នាំ។

៣.រាជរដ្ឋាភិបាលកម្ពុជា, ពីមួយនីតិកាលទៅមួយនីតិកាល, តែងតែប្រកាន់ខ្ជាប់នូវស្មារតីកំណែទម្រង់ តាមរយៈការដ្ឋានសំខាន់ៗ រួមមាន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់វិស័យយុត្តិធម៌ និងការកែទម្រង់ច្បាប់ជាដើម។ល។

៤.រដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់លើវិស័យឯកជនតាមរយៈច្បាប់វិនិយោគថ្មី និងលិខិតបទដ្ឋានពាក់ព័ន្ធ,កិច្ចសម្រួលពាណិជ្ជកម្ម, ការលើកទឹកចិត្ត,ការផ្តល់អត្ថប្រយោជន៍ផ្សេងៗនិងជាពិសេសការដោះស្រាយបញ្ហាប្រឈម និងកង្វល់តាមយន្តការរាជ​រដ្ឋាភិបាល-ផ្នែកឯកជន។

៥.កម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងអាចផ្តល់លទ្ធភាពងាយស្រួល ក្នុងការចូលទៅក្នុងទីផ្សារតំបន់។ ជាមួយគ្នានេះ កម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័សទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងទ្វេភាគី និងពហុភាគី ជាច្រើន ក្នុងនោះ រួមមាន៖   (១). កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និង (៣). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)។ល។ និងទី៦-កម្ពុជាសម្បូរដោយកម្លាំងពលកម្មវ័យក្មេង ប្រកបដោយសក្តានុពល និងងាយស្រួលក្នុងការបំពេញតម្រូវការរបស់វិស័យឯកជន ស្របពេលដែលរាជរដ្ឋាភិបាលកាន់តែបន្តយកចិត្តទុកដាក់លើការកសាងមូលធនមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា៖ចំពោះមុខ និងក្នុងរយៈពេលមធ្យម និងវែង, ពិភពលោកកំពុងតែប្រឈមនូវបញ្ហា និងភាពមិនប្រាកដប្រជាជាច្រើន ទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ដែលបណ្តាលមកពីការប្រែប្រួលភូមិសាស្ត្រនយោបាយ ស្របគ្នានឹងការបែកបាក់ប្រព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោក ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគ និងធុរកិច្ចអន្តរជាតិ។ ទោះស្ថិតក្នុងបរិកាណ៍បែបនេះក្តី, រាជរដ្ឋាភិបាលកម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវ គោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និង គោលនយោបាយបើកចំហរ ក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគដោយផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវិនិយោគិនទាំងអស់ក្នុងនិងក្រៅប្រទេសដែលមានចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគធ្វើធុរកិច្ចនៅកម្ពុជាដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចមានបរិយាបន្ន មានភាពធន់ និងចីរភាពក្នុងរយៈពេលវែង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ផ្ទះចំនួន ២៧ ខ្នង ជូនគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ២៧ នាក់ ជាគ្រួសារសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉េរិក សម្រេចដំឡើងពន្ធគយថ្មី ៥០ ភាគរយ លើទំនិញចម្រុះជាច្រើនមុខដែលនាំចូលពីកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដើម្បីដំឡើងពន្ធគយថ្មី ៥០ ភាគរយលើទំនិញនាំចូលជាច្រើនមុខពីកាណាដា ក្រោមការចោទប្រកាន់ថា ទីក្រុងអូតាវ៉ារើសអើងលើផលិតផលស្រា រថយន្ត និងផលិតផលទឹកដោះគោរបស់អាម៉េរិក

រយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានចំណូលពីពន្ធគយប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/07/2026

ក្នុងរយៈពេល ៦ខែ នៃឆមាសទី១ ឆ្នាំ២០២៦ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៦,២៩ទ្រីលានរៀល ឬប្រមាណ ១,៥៧ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤,៥ភាគរយ

សហរដ្ឋ​អាម៉េរិក ​​ព្រមានពី​សន្តិសុខ​ជា​សកល​ និងប្រកាសដល់​ពលរដ្ឋ​ខ្លួនបង្កើនការប្រុងប្រយ័ត្ន​ ជាពិសេស​នៅ​មជ្ឈិមបូព៌ា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាម៉េរិក​បាន​ចេញ​សេចក្ដី​ព្រមាន​មួយអំពី​បញ្ហាសន្តិសុខ​ជា​សកល និងជំរុញ​ឱ្យ​ពលរដ្ឋ​អាម៉េរិក​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់ ​ខណៈ​ដែល​​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​កំពុងកើនឡើងកំដៅ

កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/07/2026

ដើម្បី​បន្ត​លើកកម្ពស់​សមត្ថភាព​ ​បង្កើន​ឱកាស​ និង​ផ្តល់​តម្លៃ​ដល់​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​(​CWEA​) ​នឹង​រៀបចំ​ការ​ប្រកួតប្រជែង​ពានរង្វាន់​ «​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ​យ៉ាង​មាន​អត្ថន័យ​គឺ​ «​ស្ត្រី​ជា​ចលករ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​»

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា

ជំនួញ, ព្រឹត្តិការណ៍

• 20/07/2026

ធ្យូងអនាម័យ ដែលផលិតពីកាកសំណល់កសិកម្ម និងកម្ទេចកម្ទីធ្យូង កាលពីពេលកន្លងទៅបានហក់ឡើងថ្លៃមួយរយៈ ស្របពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេង

សហរដ្ឋ​អាម៉េរិក ​នឹង​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ស្តង់ដា​ដូច​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ព្រាង​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​អាច​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់ខ្លួន​ ព្រមទាំង​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នៅក្នុង​ស្រុក​ទៀតផង

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល