ក្រុមហ៊ុនចិនមួយនៅខេត្តក្រចេះនាំចេញសំបកកង់រថយន្តដំបូងរបស់ខ្លួន ជាង១០ម៉ឺនឈុតទៅទីផ្សារអឺរ៉ុបនិងអាមេរិក

ក្រចេះ៖ ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្នួល ខេត្តក្រចេះ បានផលិតសំបកកង់រថយន្តលក់នៅក្នុងទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយនៅឆ្នាំ២០២៤កន្លងទៅ បាននាំចេញសំបកកង់រថយន្តដំបូងរបស់ខ្លួនប្រមាណ១០ម៉ឺនឈុត។ នេះបើតាមការបញ្ជាក់ពីលោក ឈិន កាង (Chen Gang) នាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR ។

លោក ឈីន កាង បានឱ្យដឹងផងដែរថា ក្រុមហ៊ុនក៏មានគម្រោងដកយកចំណែកនៃផលិតផលសំបកកង់រថយន្តចំនួន ១៥% លក់នៅក្នុងប្រទេសកម្ពុជា ដោយមានគុណភាពល្អដូចសំបកកង់នាំចេញទីផ្សារអឺរ៉ុប និងអាមេរិកដែរ។

លោកនាយកប្រចាំរោងចក្រសំបកកង់ DOUBLESTAR បានបញ្ជាក់ថា៖ ក្នុងមួយឆ្នាំ រោងចក្រត្រូវការជ័រកៅស៊ូក្នុងស្រុកសម្រាប់ផលិតសំបកកង់រថយន្តប្រមាណ ៥ ទៅ ៦ម៉ឺនតោន ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកសរុបប្រមាណ ១៦០០នាក់ និងបុគ្គលិកជាង ៨០% ជាជនជាតិខ្មែរក្រៅពីនោះជាជនជាតិចិន ដែលជាបុគ្គលិកបច្ចេកទេស។

គួរឱ្យដឹងថា៖ ក្រុមហ៊ុនផលិតសំបកកង់ DOUBLESTAR បានមកសិក្សាពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជានៅខែមករា ឆ្នាំ២០១៣ ហើយបាន​មករត់ឯកសារពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ នៅខែឧសភា ឆ្នាំ២០២៣ និងបានចាប់ផ្ដើមផលិតសំបកកង់នៅតំបន់សេដ្ឋកិច្ចពិសេសនេះ នៅខែឧសភា ឆ្នាំ២០២៤ ដោយមានផលិតលក់នៅលើទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ក្រុមហ៊ុនDOUBLESTAR មានចំនួន សាខាចំនួន១១ទីតាំងនៅជុំវិញពិភពលោក ក្នុងនោះមាននៅក្នុងប្រទេសដូចជា៖ ប្រទេសកូរ៉េ, អាមេរិក, វៀតណាម, ចិន និងក្នុងប្រទេសបណ្ដាសហគមន៍អឺរ៉ុបមួយចំនួនទៀត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *