សមិទ្ធផលព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន       

សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដ៏មហាសាលមួយទៀត នៅលើទឹកដីខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍លើវិស័យដឹកជញ្ជូនផ្លូវអាកាស ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្លាយជាការតភ្ជាប់ផ្លូវអាកាសដ៏សំខាន់រវាងខេត្តសៀមរាបជាមួយតំបន់ដទៃក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាមានសក្តានុពលទេសចរណ៍ដទៃទៀត ហើយសមិទ្ធផលនេះ គឺជាផ្លែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេស​ចរណ៍ក្នុងខេត្តសៀមរាប ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស ជាពិសេសនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖

« អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិនឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយ នយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោ ហ៊ុន សែន។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន២ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោក មិនត្រឹមតម្លៃត្រឹមតែជាអាកាសយានដ្ឋានសម្រាប់យន្តហោះចុះចត ឬចេញដំណើរប៉ុណ្ណោះនោះទេ ប៉ុន្តែអាកាសយានដ្ឋានរបស់ប្រទេសទាំងនោះបានក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មថែមទៀត។

សម្ដេចធិបតី បានថ្លែងថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ «ទស្សនាកម្ពុជាឆ្នាំ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។

​ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំរស់ឡើងវិញនៃវិស័យទេសចរណ៍នៅកម្ពុជា។ ខណៈពិភពលោកកំពុងមានការគំរាមកំហែងនៃវិបត្តិថាមពល កម្ពុជាបានរក្សាលំនឹងបានដដែលនៃតម្លៃអគ្គិសនី ថែមទាំងមានការបញ្ចុះតម្លៃដល់រោងចក្រសហគ្រាសនានា រហូតដល់ទៅ១៥ភាគរយផងដែរក្នុងឆ្នាំ២០២៣នេះ។

សម្ដេចធិបតី បានបន្តទៀតថា ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលរៀបចំធ្វើនៅប្រទេសចិនក្នុងឆ្នាំ២០​២៣ ថ្មីៗកន្លងមកនេះ សម្ដេចបានពិភាក្សា ជាមួយឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតីចិន ដោយកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ហើយកម្ពុជាសូមស្វាគម​ន៍យ៉ាងកក់ក្ដៅចំពោះទេសចរចិនដែលជាមិត្ត និងជាបងប្អូនដ៏ល្អរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចផងដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីតែងបានយកចិត្តទុកដាក់លើការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិននិងការគាំទ្រចំពោះគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបានចូលរួមចំណែកក្នុងការជួយដល់ប្រទេសកំពុងអភិវឌ្ឍឱ្យមានការរីកចម្រើន។

ជាក់ស្តែង នៅកម្ពុជាផ្ទាល់ស្ថិតនៅក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់ និងផ្លូវ” គឺគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានលេចចេញជារូបរាងឡើងរួមមាន ៖ ទី១-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ទី២- ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ទី៣- គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង៤- អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥ រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំរបស់កម្ពុជា

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 05/08/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ជូនដល់និស្សិតនៅសាកលវិទ្យាល័យ បៀលប្រាយ

ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

នៅក្នុងអំឡុងពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះ និងរងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ក្រុមហ៊ុនប្រេងធំៗចំនួន ៨ បានឆ្លៀតឱកាសរកប្រាក់ចំណេញសរុបជិត ៩៣ ពាន់លានដុល្លា

សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

កំណើន​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​យឺត​ក្នុង​ត្រីមាស​ទី​២​ ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​រំខាន​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ​ការ​ចំណាយ​របស់​គ្រួសារ​ និង​វិស័យ​ផលិតកម្ម​

​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

​​អ្នកជំនាញ​មើលឃើញ​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ ​ខណៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ទំនិញ​នាំចូល​ ​និង​ទប់ស្កាត់​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ចូលរួម​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ ​ខណៈ​វិស័យ​នេះ​ក៏​អាច​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ផងដែរ

កសិករដាំបន្លែនៅសៀមរាប បង្កើតចំណូលប្រចាំថ្ងៃ និងជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ជំនួញ, ព្រឹត្តិការណ៍

• 05/08/2026

​ការ​ដាំដុះ​បន្លែ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ​តាម​បែប​ប្រពៃណី​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​សៀមរាប ​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​បង្កើត​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ និង​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ