ទាំងទ្រឹស្តី និងទិន្នន័យបង្ហាញថា សមភាពយេនឌ័រពិតជាសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសកលឱ្យកាន់តែខ្លាំង និងរឹងមាំ

គ្រប់គ្នាតែងតែនិយាយ និងចែករំលែកការយល់ឃើញដូចៗគ្នាថា សង្គមដែលមានសមភាពយេនឌ័រកាន់តែច្រើនមិនត្រឹមតែផ្តល់ឱកាសសេដ្ឋកិច្ចសង្គមកាន់តែប្រសើរសម្រាប់ស្ត្រីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងផ្តល់ទំនោរកាន់តែរីកចម្រើនទៅដល់សុខភាពសេដ្ឋកិច្ចរបស់សកលព្រមទាំង និងសមធម៌ដែលមានភាពល្អប្រសើរឡើងជាងមុនផងដែរ។ លើសពីនេះការលើកកំពស់ឱកាសជូនស្ត្រីនឹងអាចផ្តល់ជួយទៅដល់កិច្ចខិតខំកាត់បន្ថយភាពក្រីក្រ បង្កើននិរន្តរភាពចំពោះបរិស្ថាន ព្រមទាំងផ្តល់នូវការសម្រេចចិត្តលើបញ្ហាកាន់តែទូលំទូលាយទៀតផង។

ទ្រឹស្តី និងការលើកឡើងរបស់អ្នកជំនាញត្រូវបានធ្វើឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែបើយើងពិនិត្យទៅលើតួលេខជាក់ស្តែងអំពីលទ្ធផលដែលស្ត្រីនឹងអាចចែករំលែកទៅដល់សេដ្ឋកិច្ចរបស់សកលលោកនោះគឺមានទំហំច្រើនអនេកលើសពីអ្វីយើងធ្លាប់គិតប្រសិនបើពិភពលោកអាចអនុវត្តកិច្ចការងារលើកកំពស់សិទ្ធិ និងឱកាសបានជោគជ័យប្រកបដោយភាពត្រឹមត្រូវ។

The World Economic Forum ធ្លាប់បានសរសេរថា ការផ្តល់អំណាចក្នុងការចូលរួមដោយស្មើភាពរបស់ស្ត្រីនៅគ្រប់វិស័យរបស់សកលលោកនឹងអាចជួយឲ្យពិភពលោកអាចទទួលបានកំណើនដល់ទៅ២៨ទ្រីលានដុល្លារទៀតនៅត្រឹមឆ្នាំ២០២៥។

របាយការណ៍ស្រាវជ្រាវផ្សេងទៀតដោយ The Connect Americas បានបង្ហាញថាស្ត្រីនៅក្នុងវិស័យការងារបានបំពេញមួយចំណែកដ៏ធំប្រមាណជា ៦៦ ភាគរយនៅទូទាំងពិភពលោក ហើយគិតត្រឹមក្នុងវិស័យម្ហូបអាហារស្ត្រីគឺជាមនុស្សដ៏សំខាន់ដែលអាចចូលរួមក្នុងចំណែកដល់ទៅ៥០ភាគរយ ប៉ុន្តែការទទួលបានប្រាក់ចំណូលបានត្រឹមតែ១០ភាគរយប៉ុណ្ណោះនៃចំណូលសរុបហើយមានតែពី១ទៅ២ភាគរយប៉ុណ្ណោះដែលអាចមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិប្រភេទជាអចលនទ្រព្យ។

យ៉ាងណាក៏ដោយ បើទោះបីជាស្ត្រីបានដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចសកលក្តី ប៉ុន្តែគេមើលឃើញថាស្ត្រីដល់ទៅ៧០ភាគរយនៃពលរដ្ឋក្រីក្រ ១,៥ពាន់លាននាក់នៅទូទាំងពិភពលោកដែលកំពុងរស់នៅទទួលបានប្រាក់ចំណូលទាបជាងមួយដុល្លារក្នុងមួយថ្ងៃ។ លើកលែងតែវិស័យកសិកម្មទោះជាស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍក្តី ស្ត្រីជាមធ្យមនៅតែអាចទទួលបានប្រាក់ខែទាបជាងប្រាក់ខែដែលបុរសទទួលបានពីការងារដូចគ្នាដល់ទៅ៧៨ភាគរយ ពោលគឺជាចន្លោះខុសគ្នាដ៏ធំបំផុតដែលត្រូវការពេលវេលា និងកិច្ចខិតខំខ្លាំងបំផុតក្នុងការកែសម្រួលបញ្ហានេះឡើងវិញ។

របាយការណ៍ស្រាវជ្រាវចុងក្រោយមួយទៀតដែលធ្វើឡើងដោយ The Moody’s Analytics ក៏បានបង្ហាញដែរទៅលើភាពខុសគ្នានៃប្រាក់កម្រៃដែលស្ត្រី និងបុរសទទួលបានដោយការសន្និដ្ឋានរបស់អង្គភាពនេះបានអះអាងថា ប្រសិនបើគម្លាតប្រាក់ខែរបស់ពួកគេមានកម្រិតតិចតួចនោះវានឹងអាចធ្វើឲ្យពិភពលោកបង្កើនសេដ្ឋកិច្ចប្រហែលជា៧ភាគរយ ឬប្រមាណជា៧ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែ Moody បានព្យាករណ៍ថាពិភពលោកត្រូវការពេលវេលាដល់ទៅ១៣២ឆ្នាំដើម្បីអាចធ្វើឲ្យគម្លាតប្រាក់កម្រៃនៅក្នុងសមភាពយេនឌ័រអាចខិតមកជិតគ្នាបាន។

មកត្រឹមនេះយើងអាចមើលឃើញថា ទាំងទ្រឹស្តី ទាំងទិន្នន័យ និងតួលេខពិតប្រាកដបានបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងសក្តានុពលដ៏ធំធេងក្នងការលើកកំពស់សមត្ថភាព​ ក៏ដូចជាឱកាសសម្រាប់ស្ត្រីនៅក្នុងការចូលរួមចំណែកនានា និងនៅលើគ្រប់វិស័យដើម្បីអាចពង្រឹង និងធ្វើឲ្យសេដ្ឋកិច្ចសកលកាន់តែមានស្ថិរភាពខ្លាំងឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង