កម្ពុជាមាន SMEs ៧៥ម៉ឺនអង្គភាព ខណៈឥណ្ឌូនេស៊ី ៦៥លានអង្គភាព ព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រវិស័យMSMEs

ភ្នំពេញ៖ កម្ពុជាដែលមានសហគ្រាសធុនមីក្រូ តូច និងមធ្យម ៧៥ម៉ឺនអង្គភាព និងឥណ្ឌូនេស៊ីមានប្រមាណ ៦៥ លានអង្គភាព បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ខណៈដែលប្រទេសឥណ្ឌូនេស៊ីក៏ជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូស្ថានទូតឥណ្ឌូនេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ឯកអគ្គរដ្ឋទូត Santo Darmosumarto ។

ឯកឧត្តម Darmosumarto ​បានបញ្ជាក់ពីបេសកកម្មចំនួន ៤ ក្នុងអាណត្តិរបស់ឯកឧត្តមនៅកម្ពុជា ពោលគឺ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី, ជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយផ្តោត​លើយុវជន និង​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លើកកម្ពស់កិច្ចសហប្រតិបត្តិការកម្រិតតំបន់ជាមួយកម្ពុជា ពិសេស​ក្នុងក្រប​ខ័ណ្ឌអាស៊ាន, និងការពារពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងធ្វើការនៅកម្ពុជា។

ឯកឧត្តម Darmosumarto ​បានកោតសរសើរកម្ពុជាចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ AMMSTI-20 ប្រកបដោយជោគជ័យ និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិ​បត្តិការ​បន្ថែម​ជាមួយកម្ពុជា។ ឯកឧត្តមបានស្នើចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្តោតលើ​បរិវត្ត​កម្ម​ឌីជីថល និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម, ការអប់រំវិជ្ជា​ជីវៈ​សម្រាប់ឧស្សាហកម្ម, និងកិច្ចសហប្រតិបត្តិការមន្ទីរពិសោធន៍ ដើម្បីធានាបានថា ​ផលិតផលបំពេញ​តាមស្តង់​ដារ​ទីផ្សារក្នុងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌូនេស៊ី និងបានកោតសរសើរចំពោះការចូលរួមរបស់ឥណ្ឌូនេស៊ី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ (AMMSTI-20) នៅខេត្តសៀមរាបកាលពីសប្តាហ៍មុន ដែលដឹកនាំដោយប្រធានទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិរបស់ឥណ្ឌូនេស៊ី។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបថា៖ ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការចុះអនុស្សរណៈ​នៃការយោគយល់​គ្នា​នេះ។ ឯកឧត្តមបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋ​កិច្ចកម្ពុជា ដោយរំលេចយុទ្ធសាស្ត្រជាតិស្តីពីការ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម អាចឈានចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានអត្ថប្រយោជន៍ ដូច​ជា​ការគាំពារសង្គម និងឱកាសអភិវឌ្ឍន៍ជំនាញជាដើម។

ឯកឧត្តមបានបន្ថែមថា៖ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណ ៧៥០ ០០០ អង្គភាព ខណៈ​ប្រទេសឥណ្ឌូនេស៊ី​មាន​ប្រមាណ ៦៥ លានអង្គភាព ដែលនេះបង្ហាញពីឱកាស​ដើម្បីកម្ពុជាដកស្រង់បទពិសោធន៍​ដ៏ទូលំទូលាយ​របស់​ឥណ្ឌូនេស៊ី។

ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បំណងប្រាថ្នារបស់កម្ពុជា​ក្នុង​ការផ្លោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ដោយរំលឹកថា៖

«កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការបង្កើត និង​ដឹក​នាំគម្រោងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាអាស៊ាន ដូច្នេះយើងមានឱកាស​ច្រើនក្នុងការសហការគ្នាលើ​វិស័យ​នេះ ខណៈដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏កំពុងប្រែក្លាយមន្ទីរ​ពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់ខ្លួនឱ្យទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ដើម្បី​គាំទ្រវិស័យឯកជនកាន់តែប្រសើរ»។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ស្របតាមគោលដៅសុខដុមនីយកម្មស្តង់ដារអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យបង្កើតសម្ព័ន្ធភាពមន្ទីរពិសោធន៍​រវាង​មន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយសម្រួល​ដល់​ការ​ទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលនៃការធ្វើតេស្ត និងលទ្ធផលមន្ទីរពិសោធន៍នៅទូទាំង​តំបន់អាស៊ាន។

ឯកឧត្តម​រដ្ឋមន្ត្រីបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូសហ​គ្រាស​ធុនតូច និងមធ្យម និងធុរកិច្ចថ្មី តាមរយៈគំនិតផ្តួចផ្តើមដូចជាសហគ្រិនខ្មែរ មជ្ឈមណ្ឌលបណ្តុះ​ធុរ​កិច្ច​ថ្មី “តេជោ”  និងយន្តការផ្តល់ហិរញ្ញប្បទានផ្សេងៗទៀត។

ប្រទេសឥណ្ឌូនេស៊ីជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកវិនិយោគ​ឥណ្ឌូនេស៊ី​ឱ្យពិចារណាវិនិយោគ និងបង្កើតរោងចក្រនៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់