ឆ្នាំ២០២៤ ភ្ញៀវទេសចរឥណ្ឌូនេស៊ី ១៦៦.៧៩៥ នាក់បានមកកម្ពុជា កើនឡើង ១១ ដងបើធៀបនឹងឆ្នាំ២០២០

ភ្នំពេញ៖ ស្ថានទូត​ឥណ្ឌូណេស៊ី​នៅទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​មក​កម្ពុជា​បាន​កើន​ឡើង ១១ ដង​ក្នុង​អំឡុង​ពេល ៥ ឆ្នាំ​កន្លង​ទៅ ជាពិសេសចំនួនអ្នកទេសចរឥណ្ឌូនេស៊ីចូលមកកម្ពុជាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ក្នុងឆ្នាំ ២០២៤ ចំនួនភ្ញៀវទេសចរ ១៦៦.៧៩៥ នាក់ត្រូវបានកត់ត្រា កើនឡើង ១១ ដងបើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ១៤.៥៦៤ នាក់។ កម្ពុជាបច្ចុប្បន្ននេះស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង ១០ ដែលប្រជាជនឥណ្ឌូនេស៊ីបានទស្សនាច្រើនបំផុត។

កម្ពុជាកំពុងរំពឹងថានឹងទាក់ទាញទេសចរឥណ្ឌូនេស៊ី មកទស្សនាកម្ពុជាកាន់តែច្រើន ជាពិសេសនៅក្នុងរដូវកាលបៃតង(Green Season)។ ក្តីរំពឹងនេះ បានបង្ហាញបន្ទាប់ពីជំនួបពិភាក្សាថ្មីៗរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៏ និងឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គ​រដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា។

គួររំលឹកថា៖ កិច្ចពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់នេះ គឺដើម្បីពិភាក្សាការងារលើការផ្សព្វផ្សាយទេសចរណ៍ និងយុទ្ធសាស្រ្តទាក់ទាញទេសចរឥណ្ឌូនេស៊ី-កម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាតចាប់ពីខែឧសភា ដល់ខែតុលា។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបពីសក្តានុពលទេសចរណ៍កម្ពុជា និងយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងដ៏ស្រស់ស្អាត ព្រមទាំងការទទួលបដិសណ្ឋាកិច្ចដែលរៀបចំជាពិសេសសម្រាប់អ្នកទេសចរម៉ូស្លីម គឺ Muslim Friendly Tourism ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ម៉ូស្លីមពេញនិយមមួយផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ តាមរយៈយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងការដាក់ចេញនូវ Muslim Friendly Tourism ក្រសួងទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រគល់តួនាទីដ៏សំខាន់ក្នុងការជួយសម្របសម្រួលការងារជាមួយការីទេសចរណ៍គ្រប់ប្រភេទលើការបញ្ចុះតម្លៃលើរាល់សេវាកម្ម និងផលិត​ផ​ល​ទេសចរណ៍ ពិសេសការទទួលបដិសណ្ឋារកិច្ចដែលរួមមានសម្រាប់អ្នកទេសចរម៉ូស្លីម ព្រមទាំងជាមួយអាជ្ញាធរពាក់ព័ន្ធ​ ដើម្បីសម្រួលការធ្វើទេសចរណ៍ប្រកបដោយផាសុកភាព សន្តិសុខ និងសុវត្ថិភាពដែលជាការទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានច្រើននារដូវកាលបៃតងដ៏ស្រស់ស្អាត​ដែលរុក្ខជាតិកំពុងតែរីកស្រស់បំព្រងពណ៌បៃតង អមនឹងធម្មជាតិស្រស់ត្រកាល ដោយការប្រោះព្រំពីតំណក់ទឹកភ្លៀងប្រៀបដូចជាពរជ័យពីឋានសួគ៌ ក្រោមបរិយាកាសដ៏ស្ងប់ស្ងាត់សែនមនោរម្យខ្យល់ត្រជាក់ស្រួល ជួយឱ្យអារម្មណ៍ស្រស់ថ្លា បំបាត់រាល់ទុក្ខកង្វល់ ផ្តល់នូវថាមពលផ្លូវកាយ និងផ្លូវចិត្តឱ្យពេញលេញ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានមានប្រសាសន៍ថា កម្ពុជា បាន និងកំពុងប្រែក្លាយរដូវ Low Season ជំនួសដោយ រដូវ Green Season ដែលបង្ហាញនូវទេសភាពដ៏ស្រស់ស្អាត ជាពិសេសនៅតំបន់ទេស​ចរណ៍​ធម្មជាតិ សហគមន៍កសិទេសចរណ៍ពោរពេញទៅដោយពណ៌បៃតងដ៏ស្រស់បំព្រង។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៦,៧ លាននាក់ក្នុងឆ្នាំ២០២៤ កើនឡើង ២២,៩ ភាគរយធៀបនឹងឆ្នាំ២០២៣ ហើយបើតាមលោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិ​ការ​ក្រសួងទេសចរណ៍ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់​ឆ្នាំ២០២៥ កម្ពុជា ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៧ លាន​នាក់​។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....


Leave a Reply

Your email address will not be published.Required fields are marked *