កម្ពុជា រំពឹងទទួលបានការបណ្ដាក់ទុនកាន់តែច្រើន ក្រោយអត្រាពន្ធនាំចូលអាម៉េរិកធ្លាក់មកត្រឹម ១៩%

ភ្នំពេញ ៖ នៅយប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបានសម្រេចទម្លាក់អាត្រាពន្ធនាំចូលរបស់កម្ពុជាពី ៣៦% មកនៅត្រឹម ១៩% បើគិតពីអាត្រានៃការចុះពន្ធបដិការបស់កម្ពុជា គឺមានចំនួនដល់ទៅ ៦១.២% ជាអត្រាដែលខ្ពស់ជាងគេនៅទូទាំងពិភពលោក។

ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាន​ទី១ក្រុមប្រឹក្សា​​​​អភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កម្ពុជានឹងអាចទទួលបានវិនិយោគិនបន្ថែម។ ទទួលបានវិនិយោគិនបន្ថែម ដោយសារតែអត្រាពន្ធកម្ពុជាបច្ចុប្បន្នទាបជាង ឬប្រហាក់ប្រហែលនឹងប្រទេសមួយចំនួនតូច ប៉ុន្តែបើមើលទៅលើតម្លៃនៃកម្លាំងពលកម្មក្នុងស្រុក គឺនៅទាបជាងប្រទេសជិតខាង។ មិនត្រឹមតែប៉ុណ្ណោះ ទីតាំងភូមិសាស្ត្ររបស់កម្ពុជាស្ថិតនៅចំកណ្ដាលនៃមហាតំបន់មេគង្គ ដែលជាតំបន់​សរសៃឈាមពាណិជ្ជកម្មជាមួយបណ្ដាប្រទេសទន្លេមេគង្គទៀតផង។

បន្ថែមពីនេះ ច្បាប់វិនិយោគកម្ពុជាក៏បានផ្ដល់ការលើកទឹកចិត្តច្រើនដល់វិនិយោគិន រីឯហេដ្ឋា​រចនា​សម្ព័ន្ធក្នុងស្រុក​ក៏មានការរីកចម្រើនច្រើន ដែលនាំឱ្យតម្លៃនៃការ​ផលិតនៅកម្ពុជាអាចប្រកួត​ប្រជែងជាមួយគេបាន។ ក្រៅពីនោះ រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងកែសម្រួលនិតិវិធី​ផ្សេងៗទៀត កាត់បន្ថយតម្លៃនៃការផលិតនៅកម្ពុជា។

បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖

«រាជរដ្ឋាភិបាលនៅតែបន្តរៀប​ចំវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីស្ដាប់បញ្ហារបស់ផ្នែកឯកជនយកទៅដោះស្រាយ​ជូនតាមរយៈក្រុមការងារ ១៦ វេទិកាកម្ពុជា-ជប៉ុន វេទិកាកម្ពុជា-សហរដ្ឋអាមេរិក វេទិកា​ផ្នែកឯកជន-អ៉ឺរុប និងវេទិកាកម្ពុជា-កូរ៉េជាដើម ហើយឆាប់ៗខាងមុខនេះ ក៏នឹងមានជំនួបជាមួយ ក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ចំនួន៣២ ដើម្បីស្ដាប់បញ្ហាដែលពួកគេមាន រៀបចំដោះស្រាយបញ្ហាពួកគេ និងជាពិសេសនាំម្ចាស់ ក្រុមហ៊ុនទាំងនោះទៅទាក់ម៉ូយទាំងអស់គ្នា»។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ​ដែលធ្វើកា​រ​ចំណាក​ស្រុកឱ្យត្រលប់មក​កម្ពុជាវិញ ដោយហេតុថា ការបណ្ដាក់ទុនរបស់វិនិយោគិន និងបន្ថែមការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋក្នុងស្រុក។ ជាក់ស្ដែង គម្រោងដែលកម្ពុជាបានអនុម័តនៅឆ្នាំ២០២៤ គឺមានចំនួន ៤១៤ គម្រោង ហើយគិតមកដល់ថ្ងៃទី ២៥ ខែកក្កដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត ៤២៦ គម្រោង ដូច្នេះ វាបានលើសឆ្នាំ២០២៤ រួចទៅហើយ។

ផ្អែកតាមទិន្នន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានដាក់ក្ដីសង្ឃឹមថា ឆ្នាំ២០២៥នេះ កម្ពុជា​នឹងអនុម័តគម្រោងបានដល់ ៥០០ គម្រោង ហើយអាចបង្កើតការងារជាង ៣០ម៉ឺនកន្លែងជូន​ប្រជាពលរដ្ឋ។

គួររំលឹកថា កាលពីខែមេសា រដ្ឋបាល​លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធលើទំនិញរបស់​កម្ពុជារហូត​ដល់​៤៩% ពោលខ្ពស់បំផុត​ក្នុង​ចំណោមប្រទេសនានាដែលជាប់ពន្ធរបស់អាម៉េរិក។ ប៉ុន្តែបន្ទាប់ពីការចរចា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានទម្លាក់ពន្ធលើកម្ពុជាមកចំនួន ៣៦% វិញ ដោយនៅបន្តបើកឱ្យមានការចរចាបន្ថែម។ ដោយឡែក រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ពោលគឺមួយថ្ងៃមុនច្បាប់ពន្ធគយចូលជាធរមាន អាម៉េរិកបានទម្លាក់អត្រាពន្ធថ្មីសម្រាប់ប្រទេសកម្ពុជាមកនៅត្រឹម ១៩%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

Leave a Reply

Your email address will not be published. Required fields are marked *