ឆមាសទី១ កម្ពុជាបាននាំចេញផលិតផលសរុបមានតម្លៃ ៦,៦ ពាន់លានដុល្លារ

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថានៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបាននាំចេញផលិតផលសរុបមានតម្លៃ ៦,៦ ពាន់លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ កើនឡើង ៤០ភាគរយ ពី ៤,៧២ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា មានការកើនឡើងប្រមាណ ៤០ភាគរយ ដែលឆ្លុះបញ្ចាំងពីសកម្មភាពនាំចូល និងនាំចេញទំនិញស្របពេលដែលកម្ពុជាបានបើកសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញ ធ្វើ​ឱ្យ​ការលក់ដូរ​អាជីវកម្ម និង​កម្មវិធី​ផ្សេងៗ​ក៏​រស់​រវើក ​និងធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ក៏មាន​ការកើនឡើង​ដូចគ្នា។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានស្រង់សម្តីតាមរយៈ Xinhua ថា ៖

“កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែមករា ក៏បានរួមចំណែកដល់កំណើននេះផងដែរ ហើយខ្ញុំជឿថាកំណើននឹងបន្តពេញមួយឆ្នាំនេះ នៅពេលដែលជំងឺរាតត្បាតសកលកូវីដ-១៩ បានថយចុះ”

កិច្ចព្រមព្រៀងRCEP រួមមានប្រទេស នៅអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងប្រទេសសមាជិកអាស៊ានចំនួន១០ ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ AMS​ ​​ថា ៖ លទ្ធផលដែលទទួលបានជាផ្លែផ្កាលើការនាំចេញនេះ វាកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ទើបធ្វើឱ្យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទទួលបានផលវិជ្ជមាន។ ជាមួយគ្នានេះគឺការអនុវត្តន៍ មានទិសដៅច្បាស់ ដូចជាការប្រើច្បាប់វិនិយោគថ្មី ការប្រើកម្ចីវិនិយោគមកប្រើប្រាស់ឱ្យចំគោលដៅ ការទាក់ទាញវិនិយោគទើបធ្វើឱ្យឧស្សហកម្មកាត់ដេរបានចេញលទ្ធផលជាផ្លែផ្កា និងមានកំណើនក្នុង១ឆមាសកន្លងទៅនេះ។

លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ថា ទោះបីជាមិនទាន់ទទួលបាន GSP ពីសហរដ្ឋអាមេរិក ក៏សហរដ្ឋអាមេរិក និងបណ្តាប្រទេស សហគមន៍អឺរ៉ុប នៅតែបានផ្តល់ការអនុគ្រោះពន្ធសម្រាប់ទំនិញពីកម្ពុជា និងទទួលស្គាល់គុណភាពនៃផលិតផលរបស់កម្ពុជា ដែលមាននៅលើទីផ្សារអន្តរជាតិកន្លងមក។

បណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖

“រួមផ្សំ និងកិច្ចព្រម​ព្រៀង RCEP និងកិច្ចព្រមព្រៀងជាមួយ  បណ្តាប្រទេសជាមិត្ត ការវិនិយោគលើវិស័យកាត់ដេររបស់វិស័យឯកជន ជាមួយនឹងប្រទេសដៃគូ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជា ខណៈដែលប្រទេសផលិតសម្លៀកបំពាក់ផ្សេងទៀតនៅតែទទួលរងនូវផលប៉ះពាល់នៃកូវីដ-១៩នៅឡើយ”

អឺរ៉ុប ​គឺជា​ទីផ្សារ​នាំចេញ​ធំ​ទី​ ២​ សម្រាប់​ឧស្សាហកម្ម​ផលិតកម្ម​របស់​កម្ពុជា ហើយ​ការទទួល​បាន​ការអនុ​គ្រោះ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អ្វី​គ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) នឹង​បន្ត​គាំទ្រ​ដល់​ពាណិជ្ជកម្ម​ខាងក្រៅ និង​ការបង្កើត​ការងារនៅកម្ពុជា​។

ដោយឡែកកម្មវិធី​កិច្ចសហប្រតិបត្តិការ​របស់​ សហគមន៍អឺរ៉ុប គឺ​បាន​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​ ៤០០​ លាន​អឺរ៉ូ និង​ផ្តល់​ប្រាក់​កម្ចី​ចំនួន ៤៥០​ លាន​អឺរ៉ូ (២០១៤-២០២០) ​ដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​គាំទ្រ​គោលនយោបាយ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ជាច្រើន និង​ជាមួយ​សង្គម​ស៊ីវិល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​នៅ​កម្ពុជា​។ សូមបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាអ្នករកចំណូលបានពីបរទេសច្រើនជាងគេសម្រាប់កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១ ១០០ ដែលមានកម្មករប្រមាណ ៧៥០ ០០០នាក់ ដែលភាគច្រើនជាស្ត្រី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី